អ្នកគាំទ្រ​ West Ham គប់​ដប​ដាក់​ឡាន​​ Man Utd​ ​និង​គប់​ De Gea យប់​មិញ

អ្នកគាំទ្រ​ក្រុម​ West Ham បាន​គប់​ដប​ទឹក​សុទ្ធ និង​​កំប៉ុង​​ភេសជ្ជៈ​ជា​ច្រើន​ ដាក់​រថយន្ត​ក្រុង​ក្រុម​ Manchester United ​​​ហើយ​ថែម​ទាំង​គប់​ដប​ទឹក​ដាក់​អ្នកចាំទី​ David de Gea ផង​ដែរ​​ ក្នុង​ការ​ប្រកួត​ ដែល​​ក្រុម​ញញួរ​យក្ស​ ឈ្នះ​បិសាច​ក្រហម ៣-២ យប់​មិញ។

អ្នកគាំទ្រ​ West Ham គប់​ដប​ដាក់​ឡាន​​ Man Utd​ ​និង​គប់​ De Gea យប់​មិញ

ហេតុការណ៍​នេះ កើត​ឡើង​បន្ទាប់​ពី​​រថយន្ត​ក្រុង​ក្រុម​ Man Utd ធ្វើ​ដំណើរ​មក​កាន់​កីឡដ្ឋាន​ Upton Park ​យឺត​ម៉ោង​​៣៥​នាទី​ ​ធ្វើ​ឲ្យ​ការ​ប្រកួត​ ត្រូវ​ពន្យារពេល​ដល់​ទៅ​៤៥​នាទី ខណៈ​ដែល​ West Ham កំពុង​​គ្រោង​ធ្វើ​​ពិធី​លា​កីឡដ្ឋាន​របស់​ខ្លួន​ ដែល​ប្រើ​ប្រាស់​រយៈពេល​ ១១២​ឆ្នាំ​មក​ហើយ មុន​ចាក​ចេញ​ទៅ​កីឡដ្ឋាន​ថ្មី Olympic Stadium នៅ​រដូវ​កាល​ក្រោយ។

ការ​យឺតយ៉ាវ​របស់​ក្រុម​ Man Utd នេះ គឺ​ដោយសារ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ឡុងដុង ប៉ុន្តែ​អ្នកគាំទ្រ​ក្រុម​ West Ham នៅ​តែ​មិន​​សប្បាយ​ចិត្ត​ឡើយ​ចំពោះ​​ភាព​យឺត​ពេល​នេះ ទើប​ធ្វើ​ឲ្យ​ពួកគេ​ ផ្ទុះ​កំហឹង ​គប់​ដប​ជា​ច្រើន រួម​មាន​ទាំង​ដប​ទឹក​សុទ្ធ កំប៉ុង​​ភេសជ្ជៈ ដប​ស្រាបៀរ ​គ្រាប់​បែប​ផ្សេង និង​វត្ថុ​ផ្សេងៗ​ទៀត​ ទៅ​លើ​ឡាន​ក្រុម​ Man Utd ពេល​ពួកគេ​មក​ដល់ ធ្វើ​ឲ្យ​ឡាន​ក្រុម​​បិសាច​ក្រហម ​ត្រូវ​បែក​កញ្ចក់​ខាង​ក្រៅ​ជា​ច្រើន​កន្លែង ហើយ​កីឡាករ​ជា​ច្រើន​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង។

អ្នកគាំទ្រ​ West Ham គប់​ដប​ដាក់​ឡាន​​ Man Utd​ ​និង​គប់​ De Gea យប់​មិញ

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្នុង​អំឡុង​ពេល​ប្រកួត​ ដែល​ Man Utd ​រក​គ្រាប់​តាម​ស្មើ​ ១-១ អ្នកចាំទី​ក្រុម​បិសាច​ក្រហម​ De Gea បាន​អបអរ ​ប៉ុន្តែ​ត្រូវ​អ្នកគាំទ្រ​ West Ham គប់​ដប​ទឹក​សុទ្ធ​​ដាក់​ថែម​ទៀត។ យ៉ាង​ណា អ្នកចាំទី​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ ពុំ​បាន​ត្រូវ​ ឬ​រង​របួស​អ្វី​នោះ​ទេ គ្រាន់​តែ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ និង​ទាត់​ដប​ទឹក​សុទ្ធ​នោះ​ចេញ​វិញ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail | thesun