​ពិត​ជា​អាណិត ​បើ​ដឹង​មូលហេតុ​ពិត​ក្រុម​ព្រះ​វិហារ​ដក​ខ្លួន​ពី Hun Sen Cup

ក្រុម​បាល់ទាត់​ខេត្ត​ព្រះ​វិហារ​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​ពាន​រង្វាន់ Hun Sen Cup 2016 ​ហើយ ​ក្រោយ​មូលហេតុ​មិន​មាន​ថវិកា​ចំណាយ​ឱ្យ​បាន​គ្រប់គ្រាន់​អំឡុង​ការ​ប្រកួត​ម្ដង​ៗ។

 

​ពិត​ជា​អាណិត ​បើ​ដឹង​មូលហេតុ​ពិត​ក្រុម​ព្រះ​វិហារ​ដក​ខ្លួន​ពី Hun Sen Cup

 ក្រុមបាល់ទាត់ខេត្តព្រះវិហារ

 

លោក យឹម អមរិន្ទសួគ៍ ​គ្រូ​បង្វឹក​ក្រុម​ខេត្ត​ព្រះ​វិហារ​បាន​បង្ហាញ​ហេតុផល​ពិត​យ៉ាង​ដូច្នេះ​ថា​៖ “ហឹម… ​គិត​មើល​ទៅ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ដី​ដូចជា​នៅ​ភ្នំពេញ​អី​នោះ គ្រាន់​តែ​ថ្លៃ​ឡាន​៣០០​ដុល្លារ ផ្ទះ​សំណាក់​អា​អន់​បំផុត​៦​ដុល្លារ​គ្រែ​២ ​ត្រូវ​ជួល​១០​បន្ទប់ ថ្លៃ​ស៊ី​ចុក​មួយ​ពេល​ ៣០​ម៉ឺន​យ៉ាង​តូច។ អីចឹង​គិត​មើល​ទៅ​អស់​ប៉ុន្មាន ហើយ​បាន​វិញ​ត្រឹម​តែ​៦០​ម៉ឺន​ហ្នឹង… ចាយ​អី​គ្រាន់”។

 

​គ្រូ​បង្វឹក​ខាង​លើ​បន្ថែម​ថា​កាល​ពី​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល​នោះ ​បាន​ខាង​មន្ទីរ​អប់រំ​ខេត្ត​គេ​ជួយ​បាន​ខ្លះ ព្រោះ​មាន​ប្រាក់​ស្នើ​ពី​ក្រសួង​បាន ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ប្រាក់​នោះ​អស់​ទៅ​ហើយ ដូច្នេះ​រាល់​ការ​ចំណាយ​មាន​តែ​ពឹង​លើ​ខ្លួន​ឯង។ ដោយ​មួយ​ប្រកួត​ៗ ​ត្រូវ​ចំណាយ​រាប់​រយ​ដុល្លារ​យ៉ាង​នេះ ខាង​ក្រុម​របស់​លោក​មិន​អាច​ទប់ទល់​បាន​ទេ ​មាន​តែ​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​នេះ​ឯង។

 

​ពិត​ជា​អាណិត ​បើ​ដឹង​មូលហេតុ​ពិត​ក្រុម​ព្រះ​វិហារ​ដក​ខ្លួន​ពី Hun Sen Cup

 

ពាន​រង្វាន់ Hun Sen Cup 2016 ​ត្រូវ​ប្រើ​រូបមន្ត​ប្រកួត​ក្នុង​ដី​និង​ក្រៅ​ដី ​ដោយ​ក្រុម​នីមួយ​ៗ​មួយ​ប្រកួត​នឹង​ទទួល​បាន​ប្រាក់​ចំនួន​៦០​ម៉ឺន​រៀល​ពី​ខាង​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ដើម្បី​រៀប​ចំ​ក្រុម៕

 

អត្ថបទ៖ មុន្នី រម្យ