ក្រុម​ម៉ូតូ​ធំ DUKE ហៅ DCM ស៊ូ​លំបាក​នាំ​អំណោយ​ជូន​ដល់​ជន​ក្រីក្រ និង សិស្ស​នៅ​កំពង់ធំ

ក្រុម​ម៉ូតូធំ Duke Cambodia Member បាន​ធ្វើ​ការចែកសំភារះសិក្សាដល់ប្អូនៗជាសិស្សសាលាបឋមសិក្សា និង អំណោយដល់គ្រួសារក្រីក្រចំនួន ៧ គ្រួសារនៅក្នុងខេត្តកំពង់ធំ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។

ប្រធាន​ក្រុម DCM លោក ងួន វិរ: បាន​ឲ្យ​ដឹងថា ការ​ធ្វើ​ដំណើរ​ជា​ក្រុម​ពីភ្នំពេញទៅ​ឆ្ពោះទៅខេត្តកំពង់ធំ​មានចំនូន ៤៦ ម៉ូតូ និង សមាជិក DCM ចំនួន ៤៦ នាក់ ក្នុង​នោះ​មានស្រី ១១នាក់ និង អ្នកចូលរួមជួយ ១៥ នាក់ សរុបមានចំនួន ៧២នាក់។

លោក​បន្តថា នេះ​ក៏​ដោយ​សារមានការជួយឧបត្តមធំពីក្រុមហ៊ុន KTM និង ក្រុមហ៊ុនប្រេងម៉ាសីុន Eni ព្រមទាំងបណ្តាក្រុមហ៊ុន រោងចក្រ និង បងប្អូន ពូមីង លោកតាលោកយាយ ដែលមានចិត្តសប្បុរធម៍ក្នុងការបរិចាកថវិការផ្ទាល់ខ្លួន ដើម្បីទិញសំភារះសិក្សា និង គ្រឿងបរិភោគសម្រាប់ជន​ទីទល់ក្រ​នៅ​ឆ្ងាយដាច់​ស្រយាលដែលកំពុងតែជួបនឹងការខ្វះខាត ជា​ពិសេស​ប្អូន​ដែល​មាន​ចិត្ត​ស្រលាញ់ការរៀនសូត្រ​ខ្វះខាត​សម្ភារៈសិក្សា​ផ្សេងៗ។

វិរ: ​បញ្ជាក់​ថា ទឹកមុខដ៏ស្រងោកស្រងាត់ និង ប្រកបដោយភាពស្មោះត្រង់របស់កូនសិស្សសាលា​​​​ដែលបានរង់ចាំរហូត​ដល់ម៉ោង១រសៀល​ ទាំងអ្នកខ្លះមិនទាន់បានញាំបាយថ្ងៃត្រង់ផង ប៉ុន្តែទឹកមុខញញឹមស្រស់បំព្រងក៏បានលេចឡើងបន្ទាប់ពី DCM បានធ្វើដំណើរមកដល់។ “DCM យើងទាំងអស់គ្នាមានភាពរីករាយ ហើយក៏បានកាត់បន្ថយនៅភាពនឿយហត់មួយចំនួននៅពេលដែលបានឃើញភាពស្រស់ស្រាយរបស់សិស្សានុសិស្សទាំងអស់ ទោះបីជាអាហារថ្ងៃត្រង់របស់យើងបានពន្យាពេលរហូតដល់ម៉ោង៣សៀលក៏ដោយ។”

ចំណែក​ឯផ្ទះដ៏តូច ទំហំប្រហែល៤ម៉ែត្រការ៉េប៉ុនទ្រង់មាន់ ឈានជើងឡើងលើផ្ទះ ក្រលេកមើលជុំវិញ គ្មានអ្វីសោះ ឃើញហើយស្ទើតែស្រក់ទឹកភ្នែក ភ្លេចអស់នូវភាពអត់នឿយ និង ស្រេកឃ្លាន ហើយ​ក្រុម​លោក​ក៏​បាននាំគ្នាស្វះស្វែងនាំគ្រឿងបរិភោគជូនលោក​យាយ​លោក​តា​ដែល​រស់នៅ​ទាំង​លំបាក​នោះ​ផង​ដែរ។

“រីឯលោកយាយ លោកតាវិញទឹកភ្នែករលីងរលោងដោយអារម្មណ៍ក្តុកក្តួលនៅពេលដែលនិយាយជូនពរ DCM យើងដែលបាននាំយកនូវអំណោយជួនគាត់ដែលកំពុងតែខ្លះខាតយ៉ាងខ្លាំង។”

ជា​ចុង​ក្រោយ​ប្រធាន​ក្រុម​ម៉ូតូ​ធំ​រូប​នេះ​បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី ១ ដែល​ក្រុម​លោក​បាន​ធ្វើ​សប្បុរស​ធម៌​បរិច្ចាគ​បែប​នេះ។ លោក​នឹង​គ្រោង​ធ្វើ​ការ​បរិច្ចាគ​ជា​បន្ត​បន្ទាប់​ទោះ​បី​ជា​ហត់នឿយ យ៉ាង​ណា​ក៏​ក្រុម​លោក​មិន​រាថយ​ដែរ។ នេះ​គឺ​ដើម្បី​តែ​ខ្មែរ​គ្នា​ឯង យើង​ត្រូវ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក ហើយ​នេះ​ជា​ទឹក​ចិត្ត​របស់​ក្រុម​លោកទោះ​បី​តិច​ក្តី​ច្រើន​ក្តីក៏​ដោយ។

ដោយ៖ ភក្រ្តា


  • ក្រុម​ម៉ូតូ​ធំ DUKE ហៅ DCM ស៊ូ​លំបាក​នាំ​អំណោយ​ជូន​ដល់​ជន​ក្រីក្រ និង សិស្ស​នៅ​កំពង់ធំ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ជីវិតនិងសង្គម
Tags: