ចិន​​​ឈាន​ដល់​តេស្ដ​​​តេឡេស្កុប​​មហិមា​​​​លើ​លោក​ ​អាច​​​រក​មើល​​សត្វ​ក្រៅ​ភព

​​ចិន​​ស្ទើរ​​តែ​​បញ្ចប់​​ការ​សាង​សង់​​​តេឡេស្កុប​​​​ដ៏​ធំ​បំផុត​​លើ​ផែន​ដី (FAST) ​​​​​​​​​ទៅ​ហើយ​ និង​គ្រោង​​​​តេស្ត​​មើល​​​ដំណើរ​ការ​​​​​គម្រោង​​​លើក​ដំបូង​​​ឆាប់​ៗ​​ខាង​មុខ​​​នេះ​។

 

ចិន​​​ឈាន​ដល់​តេស្ដ​​​តេឡេស្កុប​​មហិមា​​​​លើ​លោក​ ​អាច​​​រក​មើល​​សត្វ​ក្រៅ​ភព

 

FAST ​​នឹង​ក្លាយ​ជា​កុំព្យូទ័រ​​​​​មាន​ល្បឿន​លឿន​បំផុត​​​​​ក្នុង​លោក​មួយ​​​ សម្រាប់​គណនា​​តារាសាស្ត្រ​ ឬ​ហៅ Sky Eye 1 ដើម្បី​​រុក​​រក​​មើល​ជីវិត​​សត្វ​​ក្រៅ​ភព និង​​​ចំណុច​​ប្រហោង​​ខ្មៅ​​ដ៏​អាថ៌កំបាំង​។​​​ តេឡេស្កុប​​​​​​​​​រាង​ស្វ៊ែរ​​មាន​ជម្រៅ​​ ៥០០ម៉ែត្រ​ ​និង​​​​ធំ​​ជាង​​​ទីលាន​​​បាល់​ទាត់ ៣០ ដង​ ​​​​ដែល​​​បាន​​​ចាប់ផ្ដើម​សាងសង់​កាល​​ពី​ឆ្នាំ​ ២០១១​ ​ព័ទ្ធ​​ជុំវិញ​​ដោយ​​ភ្នំ​​​ ​ក្នុង​​​ខេត្ត​ Guizhou ភាគ​​ខាង​​ត្បូង​​ប្រទេស​ចិន​។​

Sky Eye 1 ​​​​​​មាន​សមត្ថភាព​​​ខួរ​ក្បាល​​​​​​​ដ៏​អស្ចារ្យ​ ​និង​​​​ប្រតិបត្តិ​ការ​​​​​​​​​​យ៉ាង​​ល្អ​ប្រសើរ​​ ​ដែល​អាច​​គណនា​​​​​លេខ​​រាប់​​​លាន​កោដិ​ (ដល់ ​1024 ) ​ក្នុង​​រយៈពេល​​តែ​​មួយ​វិ​​នាទី​ប៉ុណ្ណោះ។ FAST ​​​​​​​​អាច​​ចាប់​​បាន​​​​​រលក​សញ្ញា​​​​​ដ៏​សែន​ឆ្ងាយ​​​ប្រមាណ​​​​ដប់​​ពាន់​លាន​ឆ្នាំ​ពន្លឺ​​​ថែម​ទៀត​។

​​​​

ឧបករណ៍​​នេះ​​បាន​​ធ្វើ​​ឲ្យ​ចិន ​មាន​ប្រព័ន្ធ​តាម​ដាន​​​​​អវកាស​​ចាប់​ពី​គន្លង​​ព្រះ​ចន្ទ​ ​ដល់​​​​ជាយ​ខាង​​ក្រៅ​​នៃ​​ប្រព័ន្ធ​​ព្រះអាទិត្យ​។ ដូច្នេះ​​បើ​​​មាន​​ជីវិត​​សត្វ​​ក្រៅ​ភព​​មែន​ ​នឹង​​មិន​អាច​​គេច​ផុត​​ពី​​​តេឡេស្កុប​​យក្ស​​នេះ​បាន​ឡើយ៕

 

ចិន​​​ឈាន​ដល់​តេស្ដ​​​តេឡេស្កុប​​មហិមា​​​​លើ​លោក​ ​អាច​​​រក​មើល​​សត្វ​ក្រៅ​ភព

 

ចិន​​​ឈាន​ដល់​តេស្ដ​​​តេឡេស្កុប​​មហិមា​​​​លើ​លោក​ ​អាច​​​រក​មើល​​សត្វ​ក្រៅ​ភព

 

ចិន​​​ឈាន​ដល់​តេស្ដ​​​តេឡេស្កុប​​មហិមា​​​​លើ​លោក​ ​អាច​​​រក​មើល​​សត្វ​ក្រៅ​ភព

 

ចិន​​​ឈាន​ដល់​តេស្ដ​​​តេឡេស្កុប​​មហិមា​​​​លើ​លោក​ ​អាច​​​រក​មើល​​សត្វ​ក្រៅ​ភព

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព ៖ CCTV​​​​​​​​​​​​​​​​​​​​​​