Huawei បញ្ចេញ​ទូរសព្ទ​កាមេរ៉ា​ភ្លោះ​មួយ​ម៉ូដែល​ទៀត ធូរ​ថ្លៃ​ជាង​ម៉ូដែល​មុន​​

ក្រុមហ៊ុន​ Huawei ទើប​​​បង្ហាញ​​វត្តមាន​ទូរសព្ទ​​មាន​កាមេរ៉ា​ភ្លោះ​​មួយ​ម៉ូដែល​ទៀត​ ក្រោយ​ពី​បញ្ចេញ​ P9 ដែល​មាន​កាមេរ៉ា​ភ្លោះ​ដូច​គ្នា​កាល​ពី​ដើម​ខែ​មេសា​​កន្លង​ទៅ។

 

Huawei បញ្ចេញ​ទូរសព្ទ​កាមេរ៉ា​ភ្លោះ​មួយ​ម៉ូដែល​ទៀត ធូរ​ថ្លៃ​ជាង​ម៉ូដែល​មុន​​

 

​​កាមេរ៉ា​ភ្លោះ​លើ​ម៉ូដែល​​ចុង​ក្រោយ​ Honor V8 នេះ​មាន​លក្ខណៈ​ពិសេស​ខុស​ពី​កាមេរ៉ា​ភ្លោះ​ម៉ូដែល​មុន​ ដោយ​កាមេរ៉ា​ទាំង​ពីរ​សុទ្ធ​តែ​មាន​ទំហំ​ ១២MP ហើយ​មាន​កាមេរ៉ា​មួយ​អាច​ផ្ដិត​យក​រូបភាព​បាន​ជុំ​វិញ​ខ្លួន​ ៣៦០ដឺក្រេ។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ Aperture ទំហំ​ f/2.2, ភ្លើង​ចំនួន​ពីរ​គ្រាប់​ និង​មាន​មុខងារ​ Laser-Autofus ថែម​ទៀត​ផង។

 

Huawei បញ្ចេញ​ទូរសព្ទ​កាមេរ៉ា​ភ្លោះ​មួយ​ម៉ូដែល​ទៀត ធូរ​ថ្លៃ​ជាង​ម៉ូដែល​មុន​​

 

Honor V8 អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​​​ FullHD និង​ QHD ​នៅ​លើ​អេក្រង់​ដែល​មាន​ទំហំ​ ៥,៧​អ៊ីញ។ ចំពោះ​លក្ខណៈសម្បត្តិ​ខាង​ក្នុង​គឺ​មាន​បំពាក់​ដោយ​បន្ទះ​ Chip Kirin 950 ដែល​មាន​ CPU ចំនួន​ ៨ ​គ្រាប់​ និង​មាន​ RAM ទំហំ​ ៤ GB ព្រម​ទាំង​ អង្គ​ចងចាំ​ចាប់​ពី​ ៣២ GB ដល់​ ៦៤GB។ ថ្ម​របស់​​ទូរសព្ទ​កាមេរ៉ា​ភ្លោះ​នេះ​មាន​ទំហំ​ ៣៥០០mAh ដែល​សាក​បញ្ចូល​តាម​រយៈ​រន្ធ​ USB Type-C ដែល​ជា​រន្ធ​ជំនាន់​ចុង​ក្រោយ។

 

Huawei បញ្ចេញ​ទូរសព្ទ​កាមេរ៉ា​ភ្លោះ​មួយ​ម៉ូដែល​ទៀត ធូរ​ថ្លៃ​ជាង​ម៉ូដែល​មុន​​

 

តម្លៃ​​​លើ​ទីផ្សារ​​​ក្នុង​ស្រុក​ត្រូវ​បាន​កំណត់​ចាប់​ពី​ ​២២៩៩​យ័ន​-២៧៩៩​យ័ន (ប្រមាណ​ ៣៥០​ដុល្លារ-៤៣៩ដុល្លារ)៕

 

ចុច​អាន៖ ​ទូរសព្ទ​​ ​​កំពូល​ធន់​ ​និង​​កាន់​ថ្ម​​ ​ដែល​អ្នក​ប្រើ​​ច្រើន​មើល​រំលង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena ​​