NASA​ ​រក​ឃើញ​ភព​ថ្មី​ ​មាន ​៩​ ​អាច​​​ឲ្យ​មនុស្ស​​រស់​នៅ​បាន​

អង្គការ​ ​NASA ​ ​​បាន​ប្រកាស​ថា​ពួក​គេ​បាន​​រក​ឃើញ​ភព​ថ្មី​ ចំនួន​ ​១ ២៨៤​ ​ដែល​មាន​ទី​តាំង​នៅ​ក្រៅ​គន្លង​តារាវិថី ក្នុង​នោះ​​មាន​ភព​ ៩ អាច​ឲ្យ​មនុស្ស​រស់​នៅ​បាន។

 

NASA​ ​រក​ឃើញ​ភព​ថ្មី​ ​មាន ​៩​ ​អាច​​​ឲ្យ​មនុស្ស​​រស់​នៅ​បាន​

 

NASA​ ​បាន​បង្ហាញ​ថា​ភព​ថ្មី​ទាំង​នោះ​ ​ខ្លះ​មាន​ទំហំ​ពាក់​កណ្ដាល​​ភព​ផែន​ដី​ ​និង​ខ្លះ​ទៀត​តូច​ជាង​នេះ។​ ​​អ្វី​ភ្ញាក់ផ្អើល​ភព​ថ្មី​ចំនួន​ ​៩​​​ គឺ​អាច​ឲ្យ​មនុស្ស​រស់​នៅ​បាន​ ​ដែលពួកវាមានសណ្ឋានស្រដៀងផែនដី និងមាន​ទំហំ​ប្រហាក់ប្រហែល​ផែន​ដី​។​ ​

 

NASA​ ​រក​ឃើញ​ភព​ថ្មី​ ​មាន ​៩​ ​អាច​​​ឲ្យ​មនុស្ស​​រស់​នៅ​បាន​

 

ជា​មួយ​ការ​រក​ឃើញ​​ដ៏​អស្ចារ្យ​នេះ​ ​គេបាន​​​ប្រើ​ស្ថានីយ​អវកាស​ ​Kepler​ ​​ជា​ផ្កាយរណប​ ​ដែល​ ​NASA​ ​បាញ់​បង្ហោះ​តាំង​​ពី​ឆ្នាំ​ ​២០០៩​ ​ក្នុង​ប្រតិបត្តិ​ការ​​ស្វែង​រក​ភព​ថ្មី​ៗ។ ដូច​នេះ​សម្រាប់​បច្ចុប្បន្ន​ ​ភព​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​គឺ​មាន​ចំនួន​ ​២ ៣២៥​ ​ភព​។​

 

អាន​បន្ត​ ​៖​ ចិន​​​ឈាន​ដល់​តេស្ដ​​​តេឡេស្កុប​​មហិមា​​​​លើ​លោក​ ​អាច​​​រក​មើល​​សត្វ​ក្រៅ​ភព

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ businessinsider