ទិដ្ឋភាព​ស្ដែង​ៗ​ ប្រិយមិត្ត ​West Ham​ វាយប្រហារ​ឡាន​កីឡាករ​របស់​ Man Utd​ តែ​កីឡាករ​ក្នុង​ឡាន​​វិញ…

មើលទៅការប្រកួតលើកចុងក្រោយ នៅកីឡដ្ឋាន Upton Park របស់ West Ham ពិតជាធម្មតាមែន ដោយមុនពេលការប្រកួតជាមួយក្រុម Manchester United បានចាប់ផ្ដើម មានព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង គឺប្រិយមិត្តរបស់ក្រុមម្ចាស់ផ្ទះបានធ្វើការវាយប្រហារ ទៅលើរថយន្តដឹកកីឡាកររបស់ក្រុមភ្ញៀវយ៉ាងអស់ដៃតែម្ដង។

ទន្ទឹមគ្នានោះដែរ គេក៏ឃើញមានក្រុមប៉ូលិសចេញមកធ្វើការសម្របសម្រួលបញ្ហានេះដែរ ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ កីឡាករ Man Utd ដែលនៅក្នុងឡានក៏មិនធម្មតាដែរ គឺបើតាមមើលទៅមិនដឹងថាពួកគេមានអារម្មណ៍ភ័យខ្លាច ឬរំភើបនោះទេ។

តាមរយៈវីដេអូមួយដែលបង្ហាញសកម្មភាពនៅក្នុងឡាន នាខណៈដែលរងការវាយប្រហារ ថតដោយ Jesse Lingard មើលទៅឃើញកីឡាករមួយចំនួនមានអារម្មណ៍ភ័យខ្លាច ដោយឡែកតែអ្នកថត មើលទៅដូចមានអារម្មណ៍សប្បាយរីករាយដល់ហើយ។

គួរបញ្ជាក់ផងដែរថា West Ham បានធ្វើឲ្យ Manchester United ខកបំណងខ្លាំង ក្នុងការឡើងមកឈរនៅដំណែងលេខ៤ ដោយពួកគេបានបំបាក់ក្រុមបិសាចក្រហម ក្នុងលទ្ធផល៣ទល់នឹង២។


ទិដ្ឋភាព​ស្ដែង​ៗ​ ប្រិយមិត្ត ​West Ham​ វាយប្រហារ​ឡាន​កីឡាករ​របស់​ Man Utd​ តែ​កីឡាករ​ក្នុង​ឡាន​​វិញ… ទិដ្ឋភាព​ស្ដែង​ៗ​ ប្រិយមិត្ត ​West Ham​ វាយប្រហារ​ឡាន​កីឡាករ​របស់​ Man Utd​ តែ​កីឡាករ​ក្នុង​ឡាន​​វិញ…

ផ្តល់សិទ្ធិដោយ៖ KQube

មតិយោបល់របស់ប្រិយមិត្ត

  • ទិដ្ឋភាព​ស្ដែង​ៗ​ ប្រិយមិត្ត ​West Ham​ វាយប្រហារ​ឡាន​កីឡាករ​របស់​ Man Utd​ តែ​កីឡាករ​ក្នុង​ឡាន​​វិញ…已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កីឡា  ព័ត៌មាន
Tags: