ព្រាប សុវត្ថិ ធ្វើ​ខួបកំណើត​សាមញ្ញនៅ​ផ្ទះ

កំពូល​តារា​ចម្រៀង​របស់​ប្រទេស​កម្ពុជា លោក ព្រាប សុវត្ថិ បាន​ឈាន​ដល់​វ័យ៤១ឆ្នាំ​ហើយដោយ​ផ្អែក​លើ​ឆ្នាំ​កំណើត​របស់​លោក ១៩៧៥។​ពិធី​ខួប​នេះ ​បាន​ធ្វើ​លក្ខណៈ​សាមញ្ញប៉ុណ្ណោះ ​នៅ​​ផ្ទះ​របស់​លោក​កាល​ពី​ពេល​ថ្មី​ៗ​​នេះ។

 

ព្រាប សុវត្ថិ ធ្វើ​ខួបកំណើត​សាមញ្ញនៅ​ផ្ទះ

 

ទីតាំង​ផ្ទះ​លោក ព្រាប សុវត្ថិ មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ ប៉ុន្តែ​​​លោក​បាន​បង្ហោះ​រូប​ភាព​​មួយ​ចំនួន​ក្នុង Facebook  Page របស់​ខ្លួន​បង្ហាញ​ពី​​ពិធី​ខួប​នេះ។  អម​ជា​មួយ​រូប​ភាព​លោក ព្រាប សុវត្ថិ បាន​សរសេរ​​ថា “​អរគុណ​ដល់​អ្នកម្ដាយ​ជា​ទី​ស្រលាញ់​ ក៏​ដូច​ជា​ប្រពន្ធ​សំណព្វចិត្ត​ និង​ប្អូនៗ​ដែល​បាន​ធ្វើ​ខួប​កំណើត​ក្នុង​ថ្ងៃនេះ​។”

 

តារា​ចម្រៀង លោក ព្រាប សវុវត្ថិ ត្រូវ​បាន​គេ​ដឹង​ថា កើត​នៅ​ឆ្នាំ១៩៧៥ ក្នុង​​ទឹក​ដី​ខេត្ត កណ្ដាល គ្រា​ដែល​ប្រទេស​កម្ពុជា​​ស្ថិត​ក្នុង​របប​ប៉ុលពត។ លោក កើត​នៅ ក្រោម​ដើម​ស្នាយ ដូច្នេះ​ហើយ​ លោក​ត្រូវ​បាន​ម្ដាយ​ដាក់​ឈ្មោះ​ឲ្យ​ថា “ស្នាយ” តែ​ម្ដង។

 

ងាក​មក​ពិធី​ខួប យប់​មិញ​នេះ មិន​ឃើញ​មាន​ភ្ញៀវ​ចូល​រួម​ច្រើន​ឡើយ ពោល​គឺ​មាន​​តែ​កូន​ប្រពន្ធ ម្ដាយ នឹង សាច់ញាតិ តិចតួច​​ប៉ុណ្ណោះ។ នៅ​ព្រឹក​នេះ Sabay មិន​អាច​ទាក់​ទង លោក ព្រាប សុវត្ថិ ដើម្បី​បញ្ជាក់​បន្ថែម​ពី​ពិធី​ខួប​កំណើត​​​​នេះ​បាន​ឡើយ ដោយសារតែ​​ទូរសព្ទ​​​របស់​លោក Call ​​ចូល​មិន​មាន​អ្នក​ទទួល៕

 

ព្រាប សុវត្ថិ ធ្វើ​ខួបកំណើត​សាមញ្ញនៅ​ផ្ទះ

 

ព្រាប សុវត្ថិ ធ្វើ​ខួបកំណើត​សាមញ្ញនៅ​ផ្ទះ

 

ព្រាប សុវត្ថិ ធ្វើ​ខួបកំណើត​សាមញ្ញនៅ​ផ្ទះ

 

 

រូបភាព៖ FB ព្រាប សុវត្ថិ

 

អត្ថបទ៖ ខុត សីហា