Rihanna​ ផ្ដល់​អាហារូបករណ៍​​​៥០​កន្លែង​ឲ្យ​សិស្ស​ទៅ​រៀន​នៅ​អាមេរិក

ដើម្បី​ជួយ​ដល់​ការ​អប់រំ​និង​ផ្ដល់​ឱកាស​ដល់​សិស្ស​ តារា​ចម្រៀង Rihanna​ បាន​បើ​កអាហារូបករណ៍​ឲ្យ​សិស្ស​ជា​ច្រើន​ប្រទេស​បាន​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​​តាម​រយៈ​​មូលនិធិ​ Clara Lionel Foundation របស់​នាង។

 

Rihanna​ ផ្ដល់​អាហារូបករណ៍​​​៥០​កន្លែង​ឲ្យ​សិស្ស​ទៅ​រៀន​នៅ​អាមេរិក

 

​កម្មវិធី​ថ្មី​នេះ​នឹង​ផ្ដល់​រង្វាន់​អាហារូបករណ៍​ដែល​រៀបចំ​ក្នុង​កញ្ចប់​ទឹកប្រាក់​ពី​៥ ០០០​ដុល្លារ​ទៅ​៥០ ០០០​ដុល្លារ​ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​នៅ​អាមេរិក​និង​បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​ឱកាស​រៀន​ថ្នាក់​សកលវិទ្យាល័យ​៤​ឆ្នាំ​​នៅ​អាមេរិក។

 

ចំពោះ​សិស្ស​ដែល​គេ​ផ្ដល់​សិទ្ធិ​ឲ្យ​ចូល​ប្រឡង​ត្រូវ​តែ​ជា​សិស្ស​រស់នៅ អាមេរិក គុយបា ប្រេស៊ីល​ បារបាដូស ហ្សាម៉ាអ៊ីក ហ្គីយ៉ាន និងហៃទី។ កម្មវិធី​ចាប់​ផ្ដើម​បើក​ឲ្យ​ដាក់​ពាក្យ​នៅ​ថ្ងៃ​ទី ១០ ខែ មិថុនា ហើយ​គណៈកម្មាការ​នឹង​សម្រេច​យក​យក​៥០​នាក់​ចុងក្រោយ។

 

ក្នុង​នាម​ជា​កិត្តិយស​ដែល​ផ្ដល់​កាដូ​ខាង​ផ្នែក​អប់រំ Rihanna​ បាន​ប្រាប់​ USA Today ថា​៖”មាន​ចំណេះដឹង​ខ្ពស់​វា​នឹង​ផ្ដល់​​ការ​មើល​ឃើញ​ឆ្ងាយ​និង​ឱកាស។ ខ្ញុំ​ពិត​ជា​រំភើប​ដែល​បាន​រៀប​ចំ​អាហារូបករណ៍​បែប​នេះ”៕

 

ចុចអាន៖មិត្ត​ប្រុស​ Taylor Swift រួម​ដៃ​ជា​មួយ​​ Rihanna ចេញ​បទ​ចម្រៀង​ថ្មី​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ ew