អ្នក​គាំទ្រ​ស្ល​ឈាម​​ពេល Girls’ Generation ត្រូវ​សមាជិក​ក្រុម​ចម្រៀង​ប្រុស​ហៅ​ថា​សំរាម

នៅ​ពេល​នៅ​ជា​សិស្ស​សាលា Wonwoo សមាជិក​ក្រុម​ចម្រៀង​ប្រុស SEVENTEEN ធ្លាប់​បាន​បញ្ចេញ​មតិ​បង្អាប់​ក៏​ដូច​ជា​កាត់​ត​រូប​ភាព​អាក្រក់​ៗ​របស់​ក្រុម​ចម្រៀង​រៀមច្បង Girls’ Generation បង្ហោះ​លើ​អ៊ីនធឺណិត។

 

អ្នក​គាំទ្រ​ស្ល​ឈាម​​ពេល Girls’ Generation ត្រូវ​សមាជិក​ក្រុម​ចម្រៀង​ប្រុស​ហៅ​ថា​សំរាម

 

កាល​ពី​ថ្ងៃ​ទី ៨​ខែ​ឧសភា​កន្លង​ទៅ​នេះ អ្នក​គាំទ្រ​ជា​ច្រើន​របស់​ក្រុម​ចម្រៀង Girls’ Generation បាន​ក្ដៅ​ក្រហាយ​ចំពោះ​ភស្តុតាង​បង្ហាញ​ឲ្យ​ឃើញ​ថា Wonwoo សមាជិក​មួយ​រូប​របស់​ក្រុម​ចម្រៀង​ប្រុស SEVENTEEN ធ្លាប់​ជា anti-fan ម្នាក់​របស់ Girls’ Generation។ ភស្តុតាង​ទាំង​នេះ​ត្រូវ​បាន​ទម្លាយ​ដោយ​មិត្ត​រួម​ថ្នាក់​របស់​តារា​ចម្រៀង​អាយុ​១៩​ឆ្នាំ​រូប​នេះ។

 

ជាក់​ស្ដែង​តារា​ចម្រៀង​កើត​ឆ្នាំ ១៩៩៦ ធ្លាប់​សរសេរ comment បន្តុះ​បង្អាប់​ក្រុម​ចម្រៀង​របស់ SM Entertainment ដូច​ជា៖ “Girls’ Generation គឺ​ជា​សំរាម​របស់​ពិភព​សិល្បៈ” “មិន​អាច​មើល​ស្គាល់​សមាជិក​របស់ Girls’ Generation មុន​និង​ក្រោយ​វះកាត់​កែ​មុខ​បាន​នោះ​ទេ”។ មិន​បញ្ឈប់​ត្រឹម​នោះ តារា​ចម្រៀង​ជ្រក​ក្រោម​ផលិតកម្ម​តែ​មួយ​ជាមួយ​ក្រុម​ចម្រៀង​ After School ក៏​បាន​កាត់​ត​រូប​អាក្រក់​ៗ​របស់​ក្រុម​ចម្រៀង​សមាជិក​៨​រូប​ខាង​លើ​រួច​​បង្ហោះ​លើ​អ៊ីនធឺណិត​ផង​ដែរ៕

 អ្នក​គាំទ្រ​ស្ល​ឈាម​​ពេល Girls’ Generation ត្រូវ​សមាជិក​ក្រុម​ចម្រៀង​ប្រុស​ហៅ​ថា​សំរាម អ្នក​គាំទ្រ​ស្ល​ឈាម​​ពេល Girls’ Generation ត្រូវ​សមាជិក​ក្រុម​ចម្រៀង​ប្រុស​ហៅ​ថា​សំរាម អ្នក​គាំទ្រ​ស្ល​ឈាម​​ពេល Girls’ Generation ត្រូវ​សមាជិក​ក្រុម​ចម្រៀង​ប្រុស​ហៅ​ថា​សំរាម អ្នក​គាំទ្រ​ស្ល​ឈាម​​ពេល Girls’ Generation ត្រូវ​សមាជិក​ក្រុម​ចម្រៀង​ប្រុស​ហៅ​ថា​សំរាម អ្នក​គាំទ្រ​ស្ល​ឈាម​​ពេល Girls’ Generation ត្រូវ​សមាជិក​ក្រុម​ចម្រៀង​ប្រុស​ហៅ​ថា​សំរាម អ្នក​គាំទ្រ​ស្ល​ឈាម​​ពេល Girls’ Generation ត្រូវ​សមាជិក​ក្រុម​ចម្រៀង​ប្រុស​ហៅ​ថា​សំរាម

អ្នក​គាំទ្រ​ស្ល​ឈាម​​ពេល Girls’ Generation ត្រូវ​សមាជិក​ក្រុម​ចម្រៀង​ប្រុស​ហៅ​ថា​សំរាម

សមាជិក​ក្រុម SEVENTEEN

អ្នក​គាំទ្រ​ស្ល​ឈាម​​ពេល Girls’ Generation ត្រូវ​សមាជិក​ក្រុម​ចម្រៀង​ប្រុស​ហៅ​ថា​សំរាម

Wonwoo

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ netizenbuzz