អាចារ្យអេ ចូលរួមជាមួយលោក សោម ឆាយា ជាអ្នកអត្ថាធិប្បាយ នៅក្នុងកម្មវិធី មតិផ្ទុយ

ភ្នំពេញ៖ អ្នកធ្វើអត្ថាធិប្បាយបុស្តិ៍វិទ្យុ អេប៊ីស៊ីដ៏ល្បីល្បាញ ដែលគេស្គាល់ថា អាចារ្យអេ នឹងចូលរួមជាមួយ លោក សោម ឆាយា នៅក្នុងកម្មវិធី មតិផ្ទុយ ដែលនឹងធ្វើការផ្សាយផ្ទាល់នៅ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅសប្តាហ៍ក្រោយនេះ

កម្មវិធី ដែលមានឈ្មោះថា មតិផ្ទុយ នឹងចាប់ផ្តើមធ្វើការផ្សាយផ្ទាល់នៅថ្ងៃ ច័ន្ទ ទី១៦ ខែឧសភា ដែលនេះគឺជាលើកដំបូងរបស់ អ្នកធ្វើអត្ថាធិប្បាយបុស្តិ៍វិទ្យុ លោកអាចារ្យអេ នឹងមានវត្តមាន នៅកញ្ចក់ទូរទស្សន៍ កម្មវិធីនេះ ក៏នឹងធ្វើការផ្សាយផ្ទាល់ក្នុងពេលតែមួយទៅកាន់ បុស្តិ៍វិទ្យុ អេប៊ីស៊ី ផងដែរ។

សព្វថ្ងៃនេះ អាចារ្យអេ មានប្រជាប្រិយភាព និងមានអ្នកចូលចិត្តស្តាប់គាត់ ជាច្រើននៅលើបុស្តិ៍វិទ្យុ អេប៊ីស៊ី កម្ពុជា (Radio ABC Cambodia) ដែលយើងរំពឹងថា ប្រិយមិត្តដែលចូលចិត្តស្តាប់វិទ្យុ អេប៊ីស៊ី នឹងធ្វើការតាមដានទស្សនាកម្មវិធី មតិផ្ទុយ នៅលើកញ្ចក់ទូរទស្សន៍ PNN ផងដែរ

បើតាមការលើកឡើង របស់លោកអគ្គនាយករង សោម ឆាយា “យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលអាចារ្យអេ នឹងចូលរួមជាមួយពួកយើង”
“យើងនឹងធ្វើការផ្សាយផ្ទាល់ អំពីកិច្ចពិភាក្សាទៅលើប្រធានបទសំខាន់ៗប្រចាំថ្ងៃ” តាមរយៈកម្មវិធីនេះ នឹងផ្តល់ឱកាសដល់ សាធារៈណជនធ្វើកាទូរស័ព្ទចូល ដើម្បីចែករំលែកអំពី មតិយោបល់ និង សំណួរផ្សេងៗផងដែរ។ 

សម្រាប់ទូរទស្សនិកជន និង ប្រិយមិត្តបុស្តិ៍វិទ្យុទាំងអស់ ដែលចង់ចូលរួមជាមួយកម្មវិធី អាចធ្វើការខលចូលតាមរយៈលេខទូរស័ព្ទ 070 23 10 10 / 012 23 10 10 លោកអាចារ្យអេ បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីសប្បាយរីករាយ ដែលនឹងក្លាយទៅជាផ្នែកមួយ របស់គម្រោងកម្មវិធីគួរជាទី ចាប់អារម្មណ៍មួយនេះ” “ពួកយើងរំពឹងថា ពួកយើងនឹងធ្វើជាប្រយោជន៍សំខាន់មួយជូនដល់សង្គមតាមរយៈកម្មវិធីមួយនេះ” លោកអាចារ្យអេ និង លោក សោម ឆាយា ដែលកន្លងមកជាបុគ្គល ដែលមានការមើលឃើញបញ្ហា នៃរឿងខុសគ្នា ហើយកត្តានេះអាចនឹងបង្ក បរិយាកាសកម្មវិធីប្រកបទៅដោយការជជែកដេញដោលគ្នា គួរជាទីចាប់អារម្មណ៍។

ភីអិនអិនបានចាប់ផ្តើមចាក់ផ្សាយជាផ្លូវការពីខែ កក្កដា ២០១៥ ដែលបានទាក់ទាញចំណាប់អារម្មណ៍ពី ប្រភពផ្សេងៗជាច្រើន។ បុស្តិ៍វិទ្យុ អេប៊ីស៊ី ធ្វើការផ្សាយតាមរយៈរលកធាតុអាកាស (ហ្វ្រេកង់) 107.5 MHz ចាប់តាំងពីឆ្នាំ ២០០៧ មក ដែលមានប្រិយមិត្តគាំទ្រ ជាច្រើនលាននាក់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload