ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ និង​ញ៉ាំ​ទឹក​ត្រជាក់​នៅ​រដូវ​ក្តៅ តើ​មួយ​ណា​ល្អ​ជាង​បើ​តាម​អ្នក​យល់?

រាល់ពេលមានអារម្មណ៍​ស្រេក​ទឹក ទឹក​ត្រជាក់​គឺ​ជា​អ្វី​ដែល​យើង​ប្រាថ្នា​ចង់​ផឹក​។ គ្រប់​គ្នា​ភាគ​ច្រើន​គិត​ថា ផឹក​ទឹក​ត្រជាក់​ឱ្យ​បាន​ច្រើន​ពិត​ជា​នឹង​ធ្វើ​ឱ្យ​យើង​បាន​ស្រស់​ស្រាយ​ក្នុង​អារម្មណ៍​។ តើ​ការ​ពិត​វា​ដូច​ជា​អ្វី​ដែល​យើង​បាន​គិត​នេះ​ដែរ​ទេ​?

ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ និង​ញ៉ាំ​ទឹក​ត្រជាក់​នៅ​រដូវ​ក្តៅ តើ​មួយ​ណា​ល្អ​ជាង​បើ​តាម​អ្នក​យល់?

តាមការពិតទៅ ទឹក​ត្រជាក់​ពន្យា​ល្បឿន​នៃ​ប្រព័ន្ធ​រម្លាយ​អាហារ ហើយ​មិន​មែន​ល្អ​ចំពោះ​សុខ​ភាព​ដូ​ច​ដែល​មនុស្ស​ភាគ​ច្រើន​បាន​គិត ឬ​យល់​ខុស​ជាប់​រហូត​មក​នោះ​ទេ​។ ចំពោះ​សំណួរ​ខាង​លើ មហាមាស សូម​ឆ្លើយ​ដោយ​មាន​ទឡ្ហីករណ៍​ច្បាស់​លាស់​លើក​មក​បញ្ជាក់​ថា ការ​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ​ក្នុង​រដូវ​ក្តៅ​គឺ​ល្អ​ជាង​ការ​ទទួល​ទាន​ទឹក​ត្រជាក់​ក្នុង​រដូវ​ក្តៅ​។ ហេតុ​ផល​មាន​ដូច​តទៅ​៖

១. ពេលអ្នក​ទទួល​ទាន​ទឹក ឬ​ភេសជ្ជៈ​ដែល​ត្រជាក់ រាង​កាយ​របស់​អ្នក​ត្រូវ​ផ្តោត​លើ​ការ​ធ្វើ​ឱ្យ​សីតុណ្ហភាព​រាង​កាយ​មាន​លំនឹង​ជា​មុន​។ ដំណើរ​ការ​នេះ​នឹង​ធ្វើ​ឱ្យ​ដំណើរ​នៃ​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​មាន​ភាព​យឺត​យ៉ាវ​។

ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ និង​ញ៉ាំ​ទឹក​ត្រជាក់​នៅ​រដូវ​ក្តៅ តើ​មួយ​ណា​ល្អ​ជាង​បើ​តាម​អ្នក​យល់?

២. ជាតិខ្លាញ់ក្នុងអាហារ​ដែល​អ្នក​ទទួល​ទាន​នឹង​កក នៅ​ពេល​អ្នក​ទទួល​ទាន​អាហារ​បណ្តើរ ទទួល​ទាន​ទឹក​ដាក់​ទឹក​កក​បណ្តើរ​។ ចំណុច​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​ល្បឿន​នៃ​ការ​រំលាយ​អាហារ​មាន​សភាព​យឺត​ផង​ដែរ​។

ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ និង​ញ៉ាំ​ទឹក​ត្រជាក់​នៅ​រដូវ​ក្តៅ តើ​មួយ​ណា​ល្អ​ជាង​បើ​តាម​អ្នក​យល់?

៣. គ្រប់ទឹកត្រជាក់​ទាំង​អស់​មាន​ទំនោរ​ធ្វើ​ឱ្យ​សរសៃ​ឈាម​រួម​តូច​។ វា​ធ្វើ​ឱ្យ​ដំណើរ​នៃ​ការ​រំលាយ​អាហារ​មាន​ល្បឿន​យឺត ហើយ​ក៏​ធ្វើ​ឱ្យ​រាង​កាយ​ពុំ​ទទួល​បាន​សំណើម​បាន​ត្រឹម​ត្រូវ​ផង​ដែរ​ពេល​អ្នក​ទទួល​ទាន​ទឹក​ត្រជាក់​។

ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ និង​ញ៉ាំ​ទឹក​ត្រជាក់​នៅ​រដូវ​ក្តៅ តើ​មួយ​ណា​ល្អ​ជាង​បើ​តាម​អ្នក​យល់?

៤. អ្នកមានដែលដឹង​ទេ​ថា ហេតុ​អី​បាន​ជា​អ្នក​ឆាប់​មាន​ជំងឺ​ផ្តាសាយ​ក្រោយ​ពេល​អ្នក​ទទួល​ទាន​ទឹក​ត្រជាក់​ដែរ​ទេ​? នេះ​គឺ​មក​ពី​ទឹក​ត្រជាក់​ដែល​អ្នក​តែង​ដាក់​ទឹក​កក​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ចុះ​ខ្សោយ ព្រោះ​កំណើន​ស្លេស្ម៍​នៅ​ក្នុង​រាង​កាយរ​បស់​អ្នក​កើន​​ឡើង​ច្រើន​បើ​សិន​ជា​អ្នក​ទទួល​ទាន​ទឹក​ត្រជាក់​ក្រោយ​ពេល​ទទួល​ទាន​អាហារ​។

ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ និង​ញ៉ាំ​ទឹក​ត្រជាក់​នៅ​រដូវ​ក្តៅ តើ​មួយ​ណា​ល្អ​ជាង​បើ​តាម​អ្នក​យល់?

៥. ប្រព័ន្ធរំលាយអាហារ​ក្នុង​រាង​កាយ​អ្នក​នឹង​មាន​ភាព​ប្រសើរ​ឡើង ហើយ​អង់ស៊ីម (Enzyme) មួយ​ចំ​នួន​នឹង​ត្រូវ​បាន​បង្កើន​ប្រសិន​បើ​អ្នក​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ​។

ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ និង​ញ៉ាំ​ទឹក​ត្រជាក់​នៅ​រដូវ​ក្តៅ តើ​មួយ​ណា​ល្អ​ជាង​បើ​តាម​អ្នក​យល់?

៦. រាងកាយអ្នក​នឹង​អាច​បន្សាប​ជាតិ​ពុល​បាន​ដោយ​ខ្លួន​ឯង​កាន់​តែ​ប្រសើរ​នៅ​ពេល​អ្នក​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ​។ វា​ក៏​ល្អ​សម្រាប់​ប្លោក​នោម ឈាម និង​ស្បែក​របស់​អ្នក​ផង​ដែរ​។

ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ និង​ញ៉ាំ​ទឹក​ត្រជាក់​នៅ​រដូវ​ក្តៅ តើ​មួយ​ណា​ល្អ​ជាង​បើ​តាម​អ្នក​យល់?

៧. ពេលអ្នកទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ អាហារ​ដែល​អ្នក​ទទួល​ទាន​ក៏​ងាយ​នឹង​បំបែក​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត រាង​កាយ​អ្នក​ក៏​ងាយ​នឹង​ទទួល​បាន​សំណើម​គ្រប់​គ្រាន់​ផង​ដែរ​។

ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ និង​ញ៉ាំ​ទឹក​ត្រជាក់​នៅ​រដូវ​ក្តៅ តើ​មួយ​ណា​ល្អ​ជាង​បើ​តាម​អ្នក​យល់?

៨. ពោះរបស់អ្នក​នឹង​មាន​ដំណើរ​ការ​ល្អ​ប្រសើរ​ពេល​អ្នក​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ។ បើ​អ្នក​មាន​ទម្លាប់​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ​លាយ​ជា​មួយ​នឹង​ទឹក​ក្រូច​ឆ្មារ​នៅ​ពេល​ព្រឹក នោះ​វា​កាន់​តែ​ជា​ការ​ល្អ​ថែម​ទៀត​។

ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ និង​ញ៉ាំ​ទឹក​ត្រជាក់​នៅ​រដូវ​ក្តៅ តើ​មួយ​ណា​ល្អ​ជាង​បើ​តាម​អ្នក​យល់?

ប្រភព៖ mohameas

  • ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ និង​ញ៉ាំ​ទឹក​ត្រជាក់​នៅ​រដូវ​ក្តៅ តើ​មួយ​ណា​ល្អ​ជាង​បើ​តាម​អ្នក​យល់?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:សុខភាព
Tags: