ព័ត៌មាន​ក្ដៅ​ ! ប្រទេស​ឥណ្ឌូណេស៊ី​ប្រកាស​អាសន្ន​ថា​អាច​នឹង​មាន​រលក​យក្ស​ស៊ូណាមិ​

តាម​ប្រភព​ពី​សារព័ត៌មាន​ បាន​បញ្ជាក់​ដំណឹង​ថា​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ធ្វើ​ការ​ប្រកាស​អាសន្ន​ថា​អាច​នឹង​មាន​រលក​យក្ស​ស៊ូណាមិ​កើត​ឡើង​ខណៈ​បច្ចុប្បន្ន​កំពុង​តែ​មាន​គ្រោះ​រញ្ជួយ​ដី​ក្នុង​មាន​កម្រិត​៧.៩​វ៉ិចទ័រ​ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​កោះ​សូម៉ាត្រា​ ។

គ្រោះ​រញ្ជួយ​ដី​នេះ​គឺ​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​សមុទ្រ​ដែល​មាន​ចម្ងាយ​ពី​៨០៨​គីឡូម៉ែត្រ​ពី​ខេត្ត​ Padang នៃ​កោះ​សូម៉ាត្រា​ហើយ​វា​ស្ថិត​ជម្រៅ​១០​គីឡូម៉ែត្រ​ក្នុង​សមុទ្រ​ ។ ហើយ​យោង​តាម​ USGS បាន​ឲ្យ​ដឹង​ថា​ដំបូង​ឡើយ​ការ​រញ្ជួយ​ដី​នេះ​មាន​កម្រិត​រហូត​ដល់​ទៅ​៨.២​វ៉ិចទ័រ​ ក្រោយ​មក​វា​បាន​ថយ​ចុះ​មក​ត្រឹម​៨.១​​វ៉ិចទ័រ​ ហើយ​ក្រោយ​មក​ថយ​មក​ត្រឹម​កម្រិត​៧.៩​វ៉ិចទ័រ​ ។

តាម​ការ​សន្និដ្ឋាន​គេ​ជឿ​ថា​បើ​សិន​ជា​ការ​រញ្ជួយ​ដី​នៅ​តែ​បន្ត​នោះ​អាច​នឹង​កើត​មាន​រលក​យក្ស​ស៊ូណាមិ​ដែល​អាច​ប៉ះ​ពាល់​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ដូចជា​ផ្នែក​ខាង​លិច​នឹង​ផ្នែក​ខាង​ជើង​នៃ​កោះ​ស៊ូម៉ាត្រា​ , កោះ​ Aceh , កោះ​ Christmast និង​កោះ​ Coco ។ ដោយ​ឡែក​ក្រសួង​ឧតុនិយម​នៃ​ប្រទេស​អូស្ត្រាលី​ក៏​បាន​ធ្វើ​ការ​ប្រកាស​អាសន្ន​ថា​វា​អាច​នឹង​ប៉ះ​ពាល់​ដល់​ឆ្នេរ​ភាគ​ខាង​លិច​​​នៃ​ប្រទេស​ខ្លួន​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ព័ត៌មាន​ក្ដៅ​ ! ប្រទេស​ឥណ្ឌូណេស៊ី​ប្រកាស​អាសន្ន​ថា​អាច​នឹង​មាន​រលក​យក្ស​ស៊ូណាមិ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កំសាន្ត
Tags: