ស្រវឹង ​ខឹង​ប្រពន្ធ​ដេញ​ចេញពីផ្ទះ ​វាយ​ដល់​ស្លាប់

ខេត្តក្រចេះ ៖ ជន​កំណាច​ជា​ប្តី​ដែល​មាន​ទម្លាប់​អាក្រក់ តែងតែ​ប្រើ​ហិង្សា​វាយដំ​មក​លើ ប្រពន្ធ​និង​កូន នៅ​រាល់ពេល​ស្រវឹងស្រា ក៏​បាន​ជ្រុលដៃ​វាយ​ប្រពន្ធ​ហូត​ដល់​ស្លាប់​នៅ​ថ្ងៃ​ទី​១០ ឧសភា ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បានឱ្យ​ដឹង​ថា ជន​ដៃដល់​ជា​ប្តី​ឈ្មោះ ហ៊ី​ន ណា​ន អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ត្រី ប៊ុត នឿ​ន បានឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ឧសភា ជន​ដៃដល់​ជា​ប្តី​បាន​ផឹកស៊ី​នៅ​នឹង​ផ្ទះ ក្នុងភូមិ​វត្ត​កើត ឃុំ​ស្នួល ស្រុក​ស្នួល ជា​មួយ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ អី​ុ​ន ស៊ូ អាយុ​៣០​ឆ្នាំ ព្រមទាំង​អ្នក​ភូមិ​ម្នាក់​ទៀត ។

លុះ​ផឹក​ស្រវឹង ស្ត្រី​ជា​ប្រពន្ធ​បាន​បណ្តេញ​ប្តី​រូប​នេះ​ឱ្យ​ចេញពីផ្ទះ ព្រោះតែ​ខឹង​ប្ដី​ដោយ​ចោទ​ថា មិន​ចេះ​ធ្វើ​ការងារ​អ្វី​ក្រៅពី​ផឹក​រាល់ថ្ងៃ និង​ពូកែ​ខាង​រករឿង​ប្រពន្ធ​កូន​រាល់ពេល​ស្រវឹង ។

ក្រោយ​ពី​មានការ​បណ្តេញ​បែប​នេះ ក៏​កើត​មានការ​ឈ្លោះប្រកែក​គ្នា ដោយ​ជន​ដៃដល់​បាន​យក​ស៊ុម​រូបថត​ធ្វើ​អំពី​ឈើ​ស្មាច់ មក​វាយ​លើ​ប្រពន្ធ​ត្រូវ​របួស​ជា​ច្រើន​កន្លែង រួច​ប្ដី​កំណាច​រូប​នេះ​ក៏​បាន​ឡើង​ដេក​នៅ​លើ​ផ្ទះ​បាត់​ទៅ ធ្វើ​ដូច​មិនដឹង​រឿង ។

លោក​អធិការរង​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា ក្រោយ​ពី​ប្ដី​ភ្ញាក់ពីដេក ត្រូវ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ ក៏​បាន​បណ្តេញ​ឱ្យ​ចេញពីផ្ទះ​ម្តងទៀត ដោយ​មាន​បោះ​កញ្ចប់​បង្វិច​ខោអាវ​មក​ជាមួយ​ផង ។

ពេល​ឃើញ​សភាព​បែប​នេះ ជន​ដៃដល់​ជា​ប្តី​កើតការ​ខឹងសម្បារ​មាន​កំហឹង​ខ្លាំង ក៏​បាន​ស្ទុះ​ទៅ​យក​ស៊ុម​រូបថត​ដែល​បាន​វាយ​លើ​ប្រពន្ធ​ម្តង​រួច​ទៅ​ហើយ​នោះ មក​វាយ​ម្តងទៀត​យ៉ាង​ចាស់ដៃ មក​លើ​រាង​កាយ និង​ក្បាល​បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ ។

យ៉ាងណា​ភ្លាម​ៗ​នោះ ក្រោយ​ពី​បង្កហេតុ​ជន​ដៃដល់​ជា​ប្តី​កំណាច​រូប​នេះ បាន​គេចខ្លួន​មក​ផ្ទះ បងប្អូន តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​តាម​មក​ចាប់ខ្លួន​បាន ។

កន្លង​​មក នគរបាល​ក៏​ធ្លាប់​បាន​ហៅ​ជន​នេះ មក​អប់រំ​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការ​ប្រើ​ហិង្សា​វាយដំ​លើ​ប្រពន្ធ​កូន​ដែរ តែ​ជន​នេះ មិន​រាងចាល​នោះ​ទេ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ត្រី ប៊ុត នឿ​ន អធិការរង​នគរ​បាន​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ស្រុក​ស្នួល ។

ការិយាល័យ​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក កង សុ​វ​ណ្ណី បានឱ្យ​ដឹង​ថា ជន​ដៃដល់​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ឧសភា ក្រោយ​ការ​សាកសួរ​មាន​រយៈពេល​ពេញ​១​ថ្ងៃ ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្រវឹង ​ខឹង​ប្រពន្ធ​ដេញ​ចេញពីផ្ទះ ​វាយ​ដល់​ស្លាប់

ស្រវឹង ​ខឹង​ប្រពន្ធ​ដេញ​ចេញពីផ្ទះ ​វាយ​ដល់​ស្លាប់

ស្រវឹង ​ខឹង​ប្រពន្ធ​ដេញ​ចេញពីផ្ទះ ​វាយ​ដល់​ស្លាប់

ស្រវឹង ​ខឹង​ប្រពន្ធ​ដេញ​ចេញពីផ្ទះ ​វាយ​ដល់​ស្លាប់