Angelina Jolie ​ថា​ការ​រំលោភ​ផ្លូវ​ភេទ​ជា​អាវុធ​ខ្លាំង​បំផុត​របស់ ISIS

តារា​សម្ដែង​ល្បី​ឈ្មោះ Angelina Jolie ​បាន​និយាយ​ដោយ​ផ្ទាល់​ថា​បច្ចុប្បន្ន​នេះ​ក្រុម​រដ្ឋ​ឥស្លាម​ ISIS ​កំពុង​តែ​ប្រើ​អាវុធ​អាក្រក់​បំផុត​គឺ​ការ​រំលោភ​ផ្លូវ​ភេទ ដែល​បាន​សម្លាប់​នារី​ស្លូត​ត្រង់​រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ។

Jolie ​ដែល​មាន​នាម​ជា​វីរនារី​ស្រលាញ់​ភាព​យុត្តិធម៌​បាន​ចូល​រួម​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Houses of Parliament ​កាល​ពី​យប់​មិញ​នេះ ហើយ​ក៏​លើក​ឡើង​ចំពោះ​ការ​រំលោភ​ផ្លូវ​ភេទ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ក្រុម ISIS ​កំពុង​តែ​ធ្វើ​រាល់​ថ្ងៃ​នេះ​ដាក់​ក្មេង​ស្រី​ដែល​ពួកគេ​ចាប់​ខ្លួន​បាន។ នារី​វ័យ​៤០​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ “ISIS ​កំពុង​តែ​យក​ការ​រំលោភ​ផ្លូវ​ភេទ​ជា​នយោបាយ​មួយ​ហើយ។ ពួកគេ​ប្រើ​វា​ដើម្បី​ប្រឆាំង​ជាមួយ​ប្រទេស​ផ្សេង​ៗ​ទៀត។ វា​មិន​មែន​ជា​រឿង​ល្អ​ទេ ប្រសិន​បើ​គ្មាន​ខាង​ណា​មក​រារាំង​ពួកគេ​ទេ​នោះ”។

តារា​សម្ដែង​ដែល​មាន​សញ្ជាតិ​ខ្មែរ​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ​បច្ចុប្បន្ន​ក្មេង​ស្រី​នៅ​ប្រទេស​អឺរ៉ាក់​និង​ស៊ីរី​កំពុង​តែ​រងគ្រោះ​ខ្លាំង​ជាង​គេ ដោយសារ​តែ​ផ្នែក​ខ្លះ​នៃ​ប្រទេស​២​នេះ​កំពុង​តែ​កាន់​កាប់​ដោយ​ពួក ISIS ៕

​ប្រែ​សម្រួល៖ បុរស​កម្សត់
ប្រភព៖ dailymail


  • Angelina Jolie ​ថា​ការ​រំលោភ​ផ្លូវ​ភេទ​ជា​អាវុធ​ខ្លាំង​បំផុត​របស់ ISIS已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:បច្ចេកវិទ្យា
Tags: