Kaka ក្លាយ​ជា​ប្រធាន​ក្រុម​របស់​ MLS All-Star ពេល​ប៉ះ​ Tottenham Hortspur

តារា​បាល់​ឆ្នើម​របស់​ប្រទេស​ប្រេស៊ីល​កីឡាករ​ Ricardo Kaka ត្រូវ​បាន​បោះ​ឆ្នោត​អោយ​ធ្វើ​ជា​ប្រធាន​ក្រុម​ Major League Soccer All-Star នៅ​ពេល​ប្រកួត​ប៉ះ​ Tottenham Hortspur នៅ​ថ្ងៃ​ទី​២៩​កក្កដា ។

អតីត​តារា​បាល់​ទាត់​របស់​ក្លឹប​ Ac Milan និង Real Madrid រូប​នេះ​បច្ចុប្បន្ន​លេង​នៅ​ក្នុង​ក្លឹប​ Orlando City ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ Florida ហើយ​ស៊ុត​បញ្ចូល​ទី​បាន​៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៩​ប្រកួត​ផង​ដែរ​។

ក្នុង​បញ្ជី​ឈ្មោះ​របស់​ Major League Soccer All-Star សំបូរ​ទៅ​ដោយ​កីឡាករ​ល្បី​ឈ្មោះ​ជា​ច្រើន​ដូចជា​ Frank Lampard , David Villa , Steven Gerard , Michael Bradley , Sebastian Giovinco , Robbie Keane ហើយ​កីឡាករ​ថ្មី​២​រូប​ដែល​ទើប​ផ្លាស់​ទៅ​ MLS គឺ Andrea Pirlo និង Giovani Dos Santos ក៏​មាន​ក្នុង​បញ្ជី​នេះ​ដែរ​ ។

គួរ​បញ្ជាក់​ថា​ Major League Soccer ឬ​ហៅ​កាត់​ថា​ MLS គឺ​ជា​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​របស់​សហរដ្ឋ​អាមេរិក​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Kaka ក្លាយ​ជា​ប្រធាន​ក្រុម​របស់​ MLS All-Star ពេល​ប៉ះ​ Tottenham Hortspur已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:វីដេអូ
Tags: