នេះ​ហើយ​ជា​អាជ្ញា​កណ្ដាល​កាត់​សេចក្ដី​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champion League

នៅថ្ងៃទី២៨ខែឧសភាខាងមុខនេះការប្រកួតរវាងក្លឹប Real Madrid និង AT Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champion League នឹងប្រព្រឹត្តិទៅនៅក្នុងពហុកីឡាដ្ឋាន San Siro នៃទីក្រុង Milan ប្រទេសអ៊ីតាលី ។

យ៉ាងណាថ្មីៗនេះ UEFA បានប្រកាសអំពីសមាសភាពអាជ្ញាកណ្ដាលដែលត្រូវកាត់សេចក្ដីវគ្គផ្ដាច់ព្រ័ត្រគឺជាអាជ្ញាកណ្ដាលសញ្ជាតិអង់គ្លេសគឺ Mark Clattenburg ខណៈអមដោយជំនួយការ២រូបទៀតគឺលោក Simon Beck និង Jack Collin ។

សូមបញ្ជាក់នៅរដូវកាលនេះលោក Clattenburg បានធ្វើអាជ្ញាកណ្ដាលកាត់សេចក្ដីការប្រកួតចំនួន៦នៃ Champion League រួចទៅហើយ ក្នុងនោះក៏ជាអាជ្ញាកណ្ដាលពេល At Madrid ប៉ះជាមួយ Bayern Munich នៅជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • នេះ​ហើយ​ជា​អាជ្ញា​កណ្ដាល​កាត់​សេចក្ដី​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champion League已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:វីដេអូ
Tags: