ការ​ស្ទង់មតិ៖ លោក Trump និង​លោកស្រី​ Clinton​ ប្រ​កៀក​ប្រកិត​គ្នា​ក្នុង​រដ្ឋ​សំខាន់​​បី

ការស្ទង់មតិខាងនយោបាយថ្មីៗនៅក្នុងស.រ.អា. បង្ហាញថាលោក Donald Trump និងលោកស្រី Hillary Clinton ដែលទំនងជានឹងក្លាយទៅជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋនិងខាងគណបក្សប្រជាធិបតេយ្យ នឹងមានការប្រកួតប្រជែងគ្នាប្រកិតៗនៅក្នុងរដ្ឋបីដែលមានការប្រកួតប្រជែងគ្នាខ្លាំងដែលអាចត្រួតត្រាលទ្ធផលនៃការបោះឆ្នោតនៅក្នុងខែវិច្ឆិកា។

លោកស្រី Clinton ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា.ម្នាក់នៅតែនាំមុខ៦ភាគរយលើសលោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យមានប្រាក់រាប់ពាន់លានដុល្លារ នៅក្នុងការស្ទង់មតិនៅទូទាំងប្រទេសអាមេរិក។ ក៏ប៉ុន្តែការស្ទង់មតិកាលពីថ្ងៃអង្គារដោយសាកលវិទ្យាល័យ Quinnipiac ក្នុងរដ្ឋ

Pennsylvania ក្នុងប៉ែកខាងកើតស.រ.អា. និងនៅក្នុងរដ្ឋ Ohio នៅជិតខាងក៏ដូចជាក្នុងរដ្ឋ Florida ក្នុងផ្នែកអាគ្នេយ៍ស.រ.អា. បង្ហាញថា ក្រុមអ្នកបោះឆ្នោតមានការគាំទ្រប្រកិតគ្នាទៅលើបេក្ខជនទាំងពីរនាក់នេះ នៅក្នុងរដ្ឋទាំងបីដែលនៅទីនោះ ការបោះឆ្នោតប្រធានាធិបតីស.រ.អា.បានត្រូវសម្រេចជាញឹកញយ។

ការស្ទង់មតិទាំងនេះបង្ហាញថា លោកស្រី Clinton ដែលកំពុងខិតខំប្រឹងប្រែងឱ្យបានក្លាយទៅជាប្រធាធិបតីស្ត្រីទីមួយនៃស.រ.អា.មានការគាំទ្រ៤៣ភាគរយទល់នឹង៤២ភាគរយនៅក្នុងរដ្ឋ Pennsylvania និងរដ្ឋ Florida។ លោក Trump ដែលធ្លាប់ជាអ្នករៀបចំកម្មវិធីជីវិតជាក់ស្តែងតាមទូរទស្សន៍ដែលមិនធ្លាប់កាន់តំណែងសាធារណៈតាមរយៈការជាប់ឆ្នោតសោះនោះ មានការនាំមុខ៤៣ភាគរយទល់នឹង៣៩ភាគរយនៅក្នុងរដ្ឋ Ohio៕

ការ​ស្ទង់មតិ៖ លោក Trump និង​លោកស្រី​ Clinton​ ប្រ​កៀក​ប្រកិត​គ្នា​ក្នុង​រដ្ឋ​សំខាន់​​បីបេក្ខជនប្រធានាធិបតីអាមេរិកខាងគណបក្សប្រជាធិតេយ្យ លោកស្រី Hillary Clinton ស្វាគមន៍អ្នកគាំទ្រនៅខណៈលោកស្រីទស្សនាការិយាល័យយុទ្ធនាការរកសំឡេងឆ្នោត នៅទីក្រុង Oakland រដ្ឋ California កាលពីថ្ងៃទី៦ ខែឧសភា។

ប្រភពៈ VOA