ចង់​បាន​ទូរសព្ទ​ល្អ​ប្រើ អស់​លុយ​តិច​ សាក ៤ ម៉ូដែល​នេះ

ចំពោះ​អ្នក​មាន​ជីវភាព​មិន​សូវ​ធូរធារ ប្រហែល​គិត​ថា​លំបាក​បន្តិច​បើ​ចង់​បាន​ទូរសព្ទ​មាន​សមត្ថភាព​ខ្លាំង ស៊ីវិល័យ ហើយ​តម្លៃ​សមរម្យ។ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ស្មាតហ្វូន​ជា​ច្រើន​លក់​ភ្លូកទឹកភ្លូក​ដី​នៅ​ស្រុក​ខ្មែរ ហើយ​តម្លៃ​ធូរថ្លៃ​តែ​ជាង ១០០ដុល្លារ​ប៉ុណ្ណោះ។

 

១. Galaxy J3 ស៊េរី ០១៦ តម្លៃ​ប្រហែល ១៩០ដុល្លារ

 
ស្មាតហ្វូន J3 ស៊េរី​ថ្មី​នេះ ផលិត​ជា​ពិសេស​សម្រាប់​ទីផ្សារ​ស្រុក​ខ្មែរ ដោយ Samsung បាន​រចនា​រូប​ប្រាសាទ​អង្គរវត្ត​និង​ផ្ការំដួល​ ​និមិត្តរូប​ប្រទេស​ខ្មែរ ដាក់​ក្នុង Theme និង Screen Saver ទូរសព្ទ​​តែ​ម្តង។ តាម​ការ​បញ្ជាក់​របស់​ Samsung ទូរសព្ទ​នេះ​នឹង​ដាក់​លក់​លើ​ទីផ្សារ​ស្រុក​ខ្មែរ ថ្ងៃ​ទី ១១នេះ។

 

ចង់​បាន​ទូរសព្ទ​ល្អ​ប្រើ អស់​លុយ​តិច​ សាក ៤ ម៉ូដែល​នេះ

 

អេក្រង់៖ ៥អ៊ីញ និង Resolution 720 x 1280 pixels
កាមេរ៉ា៖ ក្រោយ 8MP, និង​មុខ 5MP
Memory៖ 8/16GB (អាច​ថែម microSD បាន 128GB), RAM 1.5GB
OS៖ Android Lollipop (v5.1.1)
ថ្ម៖ 2600mAh

 

២. Lumia 550 តម្លៃ​ប្រហែល ១៦០ដុល្លារ
ទូរសព្ទ​នេះ បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 Mobile និង​មាន​មុខងារ Glance Screen ដែល​អាច​បង្ហាញ​ម៉ោង​និង​ព័ត៌មាន​ផ្សេងៗ​ពេល​ទូរសព្ទ​ជាប់​សោ។

 

ចង់​បាន​ទូរសព្ទ​ល្អ​ប្រើ អស់​លុយ​តិច​ សាក ៤ ម៉ូដែល​នេះ

 

អេក្រង់៖ ៤,៧អ៊ីញ និង Resolution 720 x 1280 pixels
កាមេរ៉ា៖ ក្រោយ 5MP, និង​មុខ 2MP
Memory៖ 8GB (អាច​ថែម microSD បាន 200GB), RAM 1GB
OS៖ Windows 10 Mobile
ថ្ម៖ 2100mAh

 

៣. LG K10 តម្លៃ​ប្រហែល ១៨០ដុល្លារ

 
LG K10 មាន​មុខងារ​មួយ​ឈ្មោះ Capture ដែល​ប្រើ​សម្រាប់​គូស​ឬ​កត់​ត្រា​អ្វី​មួយ​លើ​អេក្រង់​ទូរសព្ទ ដោយ​គ្រាន់​តែ​ប្រើ​ម្រាមដៃ​គូស​វាស​តាម​អ្វី​ដែល​អ្នក​ចង់​បាន។ កាមេរ៉ា​មុខ​របស់ K10 បំពាក់ Flash ងាយ​ស្រួល​សម្រាប់​ការ​ថត Selfie ពេល​យប់។

 

ចង់​បាន​ទូរសព្ទ​ល្អ​ប្រើ អស់​លុយ​តិច​ សាក ៤ ម៉ូដែល​នេះ

 

អេក្រង់៖ ៥,៣អ៊ីញ និង Resolution 720×1280 pixels
កាមេរ៉ា៖ ក្រោយ 8MP, និង​មុខ 5MP (មាន Flash)
Memory៖ 16GB (អាច​ថែម microSD បាន 32GB), RAM 1GB
OS៖ Android Lollipop (v5.1.1)
ថ្ម៖ 2300mAh

 

៤. OUKITEL 4000 តម្លៃ​ប្រហែល ១៦៨ដុល្លារ

ផ្នែក​គែម OUKITEL 4000 ស្រោប​ដោយ​លោហៈ​រឹងមាំ កាន់​នឹង​ដៃ​មាន​អារម្មណ៍​ថា​ស្មូត​ល្អ​។ វា​បំពាក់​​កញ្ចក់​ការពារ​រឹងមាំ​ប្រភេទ Tempered Glass Screen បី​ស្រទាប់​ ធន់​នឹង​ញញួរ អេក្រង់​ទំហំ​ដល់​ទៅ៥អ៊ីញ ប្រើ​ស៊ីម​ពីរ​និង​គាំទ្រ​ប្រព័ន្ធ 4G បាន។

 

ចង់​បាន​ទូរសព្ទ​ល្អ​ប្រើ អស់​លុយ​តិច​ សាក ៤ ម៉ូដែល​នេះ

 

អេក្រង់៖ ៥អ៊ីញ និង Resolution 720×1280 pixels
កាមេរ៉ា៖ ក្រោយ 13MP, និង​មុខ 5MP
Memory៖ 16GB (អាច​ថែម microSD បាន 200GB), RAM 2GB
OS៖ Android Lollipop (v5.1.1)
ថ្ម៖ 4000mAh

 

អត្ថបទ៖ ប៉ែត ផាន់និត