ស្រ្តីសង្ស័យថា​​​​ជាក្រុម​​​ជួញដូរ​​​មនុស្ស​​​​ត្រូវ​​​បាន​​​ដោះលែង​​​​ បន្ទាប់ពី​​​មាន​​​ការ​​​អះអាង​​​ថា​​​​មាន​​​អន្តរាគមន៍​

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ឲ្យដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ស្ត្រី​​​បី​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប​​​់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​មុន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដោយ​​​សារ​​​​សង្ស័យ​​​ថា មានជាប់​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ក្រុម​​​ជួញ​​​ដូរ​​​មនុស្ស​​​មិន​​​ទាន់​​​គ្រប់​​​អាយុនោះ​ ត្រូវ​​​បាន​​​ដោះ​​​លែង​​​កាល​​​ពី​​​សប្តាហ៍​​​មុន ខណៈ​​​មេធាវី​​​របស់​​​ស្ត្រីទាំងនេះ​បាន​អះ​​​អាង​​​ថា ​​​សំណុំ​​​រឿង​​​ដែល​​​ដាក់​​​បន្ទុក​​​លើ​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​លើក​​​លែង​​​រួម​​​គ្នា។

ចំណាត់​​​ការ​​​នេះ​​​កើត​ឡើង​​​បន្ទាប់​​​ពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​មួយ​​​ដែល​​​សើុប​​​អង្កេត​​​លើ​​​ករណី​​​នេះ​​​បាន​​​អះ​​​អាង​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា មាន​មន្ត្រីមាន​​​អំណាច​​​មួយ​​​រូបបាន​​​ចេញមុខ​​​មក​​​ធ្វើ​​​អន្តរាគមន៍​​​ជំនួសមុខ​​​​ឲ្យ​​​មេខ្លោង​​​នៅក្នុង​​​ក្រុម​​​នេះ​​​។

ស្ត្រី​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួ​​​ន​​​កាល​​​ពី​​​ខែ​​​មេសា​​​ បន្ទាប់​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ឆ្មក់​​​ចូល​​​ភូមិគ្រឹះ​​​មួយ​​​ក្នុង​​​រាជធានី​​​​​​ភ្នំពេញ ហើយ​​​បាន​​​រក​​​ឃើញ​​​ក្មេង​​​ស្រី​​​ជំទង់​​​១៣​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ល្បួង​​​ឲ្យ​​​ចេញ​​​ពី​​​ផ្ទះ​​​ដោយ​​​ជន​​​សង្ស័យ​​​ម្នាក់​​​ដែល​​​មាន​​​គោល​​​បំណង​​​ជួញ​​​​​​ដូរ​​​ពួក​​​​​​គេ​​​​​​ទៅ​​​​​​ ប្រទេស​​​ថៃ​​​សម្រាប់​​​ការ​​​ងារ​​​បម្រើ​​​ផ្លូវ​​​ភេទ​​​។

លោក សេន កូម៉ុន នាយ​​​ការ​​​ិយាល័យ​​​ប្រឆាំង​​​​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​នៃកងរាជ​​​អាវុធ​​​ហត្ថ​រាជធានី​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ជន​​​សង្ស័យ​​​ទាំង​​​បី​​​នាក់​​​នេះ​​​ ដែល​​​ជា​​​មនុស្ស​​​ពេញ​​​វ័យ​​​តែបី​នាក់គត់​នៅ​​​ភូមិ​​​គ្រឹះ​​​នោះ​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​នៅ​​​ទី​​​បញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មុន​​​ពេល​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចាក​​​ចេញ​​​មក​​​វិញ​​​នៅ​​​ថ្ងៃ​​​ទី​​​៣ ខែ​​​ឧសភា​​​ ។​​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​រាជធានី​​​បាន​​​ដោះ​​​លែង​​​ស្ត្រី​​​ទាំង​​​បី​​​នាក់​​​នេះ​​​ឲ្យ​​​នៅក្រៅ​​​ឃុំ​​​មួយ​សប្តាហ៍​​​មក​​​ហើយ ព្រោះ​​​មាន​​​មេធាវី​​​មួយ​​​រូប​​​ធ្វើអន្តរាគមន៍​​​ឲ្យ​​​ពួក​​​​​​គេ​​​ដោយសារ​​​​​​ពួក​គេ​​​មិន​​​​ត្រូវបាន​រក​ឃើញ​ថា មាន​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​   ​​​ក​​​រណី​​​នេះ”​​​។

​​​មិន​​​យូរ​​​ប៉ុន្មាន​​​មុន​​​ពេល​​​មាន​ការ​​​ដោះ​​​លែង​​​ស្ត្រី​​​ទាំង​​​នេះ លោក សេន កូម៉ុន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​បញ្ជូន​​​ស្រ្តី​​​ទាំង​​​បី​​​នាក់​​​នេះ​​​ទៅ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្មំពេញ ​​​ហើយ​​​បាន​​​ផ្តល់​យោបល់​ឲ្យ​​​មាន​​​ការ​​​ដាក់ការ​ចោទ​​​ប្រកាន់​​​មួយ​​​ចំនួន​​​តាម​​​ច្បាប់​​​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ ប៉ុន្តែ លោក​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ដែល​ឃើញ​​​ថា ​​​សាលា​​​ដំបូង​​​បាន​​​ច្រាន​​​ចោល​​​​​​ការ​​ផ្តល់​យោបល់​នេះ​។

ដំបូង​​​ឡើយ​ កង​​​រាជអាវុធ​​​ហត្ថ​​​​​​បាន​​​កំណត់​​​ថា ស្ត្រី​​​ម្នាក់​​​ដែល​​​មាន​​​ឈ្មោះ​​​ ចាន់​​​ ម៉ាលីកា​​​ គឺជា​​​មេខ្លោង​​​នៃ​​​ក្រុម​​​ជួញ​​​ដូរ​​​មនុស្ស​​​ទាំង​​​នេះ​​​និង​​​ជា​​​អ្នក​​​ដែល​​​ជួល​​​ភូមិ​​​គ្រឹះ​​​នេះ​។ ពួក​​​គេ​​​បាន​​​និយាយ​​​ថា នាង​​​គឺជា​​​មនុស្ស​​​ដែល​​​​​​សមត្ថ​​​កិច្ច​តាម​​​ចាប់​​​ខ្លួន​​​ដោយ​​​សារ​​​ក្មេង​​ស្រី​​​​ជំទង់​​​ៗ​​​នៅ​​​ភូមិ​​​គ្រឹះ​​​នោះ​​​​​​បាន​​​ប្រាប់​ថា នាង​​​ជា​​​អ្នក​​​ចាប់​​​​​​​បង្ខាំង​ពួកគេទុក​​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​លោក សេន កូម៉ុន បាន​​​មាន​​​ប្រសាសន៍​​​ថា សមត្ថកិច្ច​លែង​តាមចាប់នាង​​​​យ៉ាង​​​សកម្ម​​​ទៀត​​​ហើយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​បាន​​​សើុប​​​អង្កេត​​​ ​​​ហើយ​​​រក​​​ឃើញ​​​ថា ចាន់​​​ ម៉ាលីកា មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​​​​ ឬ​​​មុខ​​​របរ​​​ណា​​​មួយ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​​​​​​​ឡើយ​​​”។

ទោះ​​​បីជា លោក សេន កូម៉ុន បាន​​​ថ្លែង​​​ថា សំណុំ​​​រឿង​​​ដាក់​​​បន្ទុក​​​លើ​​​ស្ត្រី​​​ផ្សេង​​​ទៀត​​​កំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​សើុប​​​អង្កេត​​​នៅ​​​ឡើយ​​​ក៏​​​ដោយ​​​​​​ តែ​​​លោក ​​​ឡុង តារា ​​​ប្រធាន​​​ការិ​​​យា​​​ល័យ​​​មេធាវី​​​ LDR Group ដែល​​​ ចាន់​​​ ម៉ាលីកា បាន​​​ជួល​​​ដើម្បី ឲ្យ​​​ការ​​​ពារ​​​នាង និង​​​ស្ត្រី​​​ទាំង​​​បី នាក់​​​នេះ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​សំណុំ​​​រឿង​​​នេះ​​​ត្រូវ​​​បាន​​​​​​លើក​​​

លែង​​​ទាំង​​​អស់​​​ហើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ចង់​​​ប្រាប់​​​ថា  ‘ការ​​​ដោះ​​​លែង​​​’ មិន​​​មែន​​​មាន​​​ន័យ​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ និង​​​តុលាការ​​​ដោះ​​​លែង​​​ពួក​​​នាង​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​នោះ​​​ទេ​​​ ប៉ុន្តែ ពួក​​​គេ​​​បាន​​​យល់​​​ព្រម​​​បញ្ចប់​​​សំណុំ​​​រឿង​​​េនះ ព្រោះ​​​ពួក​​​គេ​​​គ្មាន​​​ភ័ស្តុតាង​​​ចោទ​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​ឡើយ​​​”។

អង្គការ​​​បេសកកម្ម​​​យុត្តិធម៌​​​អន្តរ​​​ជាតិ​​​ (International Justice Mission) ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ដែល​​​​​​ជួយ​​​សើុប​​​អង្កេត​​​ក្នុងស​​​ំណុំ​​​រឿង​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា បុគ្គល​​​មាន​​​អំណាច​​​ម្នាក់​​​នៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​បាន​​​​​​ចេញ​​​មក​​​ធ្វើ​​​អន្ត​​​រាគមន៍​​​ដើម្បី​​​ឲ្យ​​​លើក​​​លែង​​​សំណុំរឿង​​​នេះ​​​។​​​

ទោះ​​​ជា​​​យ៉ាង​​​ណា​មួយ​​ថ្ងៃក្រោយមក​​​ អង្គការ​​​េនះ​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយដោយ​​​មិន​​​ទទួល​​​ដឹង​​​ឮ​​​ការ​​​អះ​​​អាង​​​នេះ​​​ឡើយ​​​។

សេចក្តីថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹមសារ​​​ថា  “[IJM] មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ដោយ​​​ផ្ទាល់​​​ជា​​​មួយ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ នីតិវិធី​​​របស់​​​តុលាការ​​​ ឬ​​​ក៏​​​ការ​​​ចោទប្រកាន់​​​​ពាក់​​​ព័ន្ធ​​​សំណុំ​​​រឿង​​​របស់​​​ម៉ាលីកា ទេ​​​​ ​​​ដូច្នេះ​​​ហើយ​​​មិន​​​អាច​​​និយាយ​​​បាន​​​ទេ​​​​ថា តើ​​​មាន​​​ ឬ​​​គ្មាន​​​​​​អន្តរាគមន៍​​​ណា​​​មួយ​​​​​​ពី​​​​មន្ត្រី​​​រដ្ឋាភិបាល​ជំនួស​​​ឲ្យ​​​ម្ចាស់​​​ផ្ទះ​​​​​​”៕​​​ស៊៊ុយឈាង​

 

 

The post ស្រ្តីសង្ស័យថា​​​​ជាក្រុម​​​ជួញដូរ​​​មនុស្ស​​​​ត្រូវ​​​បាន​​​ដោះលែង​​​​ បន្ទាប់ពី​​​មាន​​​ការ​​​អះអាង​​​ថា​​​​មាន​​​អន្តរាគមន៍​ appeared first on ខេមបូឌា ដេលី.