ក្រុម Laysha ទាក់ទាញ​អ្នកគាំទ្រ​ជាមួយ​ក្បាច់​រាំ​សិច​ស៊ី

ក្រុម​ចម្រៀង​នារី​កូរ៉េ Laysha បច្ចុប្បន្ន​កំពុង​តែ​ធ្វើ​ឱ្យ​កក្រើក​រញ្ជួយ​រាល់​ការ​ប្រគំ​តន្ត្រី​នានា​នៅ​កូរ៉េ​ជាមួយនឹង​ក្បាច់​រាំ​សិច​ស៊ី ព្រមទាំង​សមាជិក ម្នាក់​ៗ​ស្រស់​ស្អាត​ទៀត​ផង ។
ក្រុម​ចម្រៀង​នារី​ដែល​មាន​ស្រី​ស្អាត​៥​នាក់ នេះ គឺជា​ក្រុម​ចម្រៀង​ទើបតែ​បង្កើត​កាលពី​ឆ្នាំ​២០១៥ ។ Laysha ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ផលិតកម្ម JS Entertainment ហើយ​ក្រុម​នេះ​ស្ថិត​នៅ​ជាមួយ​ក្រុម BAMBINO ក្នុង​ផលិតកម្ម​តែ​មួយ ។

ក្រុម​ចម្រៀង​នារី Laysha តែងតែ​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​សាធារណជន និង​អ្នកគាំទ្រ​របស់​ពួក​នាង ។ រាល់​ក្បាច់​រាំ​របស់​ពួក​នាង​បាន​ធ្វើ​ឱ្យ​មហាជន ជា​ពិសេស បុរស​ៗ​មើល​ឡើង​ភ្លឹក ព្រោះ​សិច​ស៊ី​គ្រប់​កាយវិការ​ទាំងអស់​។ ការ​រាំក្បាច់​សិច​ស៊ី​នេះ​បាន​រង​ការ​រិះគន់​ពី​អ្នកគាំទ្រ មួយ​ចំនួន តែ​អ្នកគាំទ្រ​ជា​ច្រើន​ទៀត​គាំទ្រ​ពួក​នាង ។

ក្រុម​Laysha រួម​មាន​នាង Kim GoEun, Yang DaSom ហៅ Som, Han Choim, ហៅ Becky, Park Seulgi  និង​នាង Jeong Yubeen ។ ពួក​នាង​សុទ្ធតែ​មាន​កម្ពស់​១,៧០​ម៉ែត្រ ឡើង​ទៅ​គួប​ផ្សំ​នឹង​រាង​កាយ​ស្រ​ឡូ​ន​ធ្វើ​ឱ្យ បុរស​ៗ​គិត​ថា​ពួក​នាង​កំពុង​តែ​យក​ភាព​សិច​ស៊ី​ដើម្បី​ឱ្យ​ក្រុម​ទទួល​បាន​ប្រជាប្រិយភាព ខ្លាំង​ឡើង​ៗ ។

ក្រុម Laysha បាន​បញ្ចេញ​បទ​ចម្រៀង​ដំបូង​កាលពី​ថ្ងៃ​ទី​១៣ មិថុនា ២០១៥ មាន​ចំណងជើង​ថា «Turn Up The Music » ៕