៣​សំនួរ អ្នក​ប្រើ​ប្រាស់​លុយ​ដុល្លារ​នៅ​កម្ពុជា​ចង់​បាន​ចម្លើយ

ប្រាក់​ដុល្លារ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​កំពុង​ចរាចរ​លើ​ទីផ្សារ​កម្ពុជា ដែល​នាំ​ឲ្យ​ប្រជាជន​មាន​ការ​ព្រួយ​បារម្ភ​ប៉ះ​ចំ​លុយ​ក្លែង​ក្លាយ។ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​វិបសាយ​មួយ​ដែល​អាច​ឲ្យ​អ្នក​មាន​ចម្ងល់​ទាក់ទង​នឹង​លុយ​ដុល្លារ​សាកសួរ​បាន ហើយ​នៅ​ក្នុង​វិបសាយ​នោះ​ក៏​លើក​ឡើង​ពី​សំនួរ៣ ដែល​មាន​គេ​សួរ​ញឹក​ញាប់​បំផុត។

 

៣​សំនួរ អ្នក​ប្រើ​ប្រាស់​លុយ​ដុល្លារ​នៅ​កម្ពុជា​ចង់​បាន​ចម្លើយ

 

សំនួរ​ទាំង ៣​នោះ​មាន៖

 

១. តើ​ខ្ញុំ​បញ្ជាក់​ថា​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ពិត​ដោយ​របៀប​ណា​?

ចម្លើយ៖ វិធី​ល្អ​បំផុត គឺ​ត្រូវ​ពឹង​ផ្អែក​លើ​លក្ខណៈ​សុវត្ថិភាព ដូចជា រូប​ព្រាលៗ និង​ទឹក​ថ្នាំ​ប្ដូរ​ពណ៌។

 

២. តើ​ខ្ញុំ​រាយការណ៍​ពី​ក្រដាស​ប្រាក់​ក្លែងក្លាយ​ដោយ​របៀប​ណា?
ចម្លើយ៖ ប្រសិន​បើ​អ្នក​សង្ស័យ​ថា​បាន​ទទួល​ក្រដាស​ប្រាក់​ក្លែងក្លាយ​ សូម​ទាក់ទង​នាយកដ្ឋាន​នគរបាល​តាម​មូលដ្ឋាន​ ឬ​ការិយាល័យ​ចារកិច្ច​អាមេរិក​តាម​មូលដ្ឋាន​។

 

៣. តើ​រូបិយប័ណ្ណ​អាមេរិក​ចាស់​នៅ​តែ​ស្រប​ច្បាប់​ដែរ​ទេ​?

ចម្លើយ៖ គ្រប់​ដុល្លារ​អាមេរិក​ចាស់ៗ​ទាំង​អស់​នៅ​តែ​អាច​ប្រើប្រាស់​បាន​ ដោយ​មិន​គិត​អំពី​កាលបរិច្ឆេទ​នោះ​ទេ​ ប៉ុន្តែ​គោល​នយោបាយ​នៃ​ការ​ទទួល​យក​រូបិយប័ណ្ណ​បរទេស​មាន​ភាព​ខុស​ៗ​គ្នា​ទៅ​តាម​ប្រទេស​នីមួយៗ។ គោល​នយោបាយ​នេះ​រួម​បញ្ចូល​ទាំង​ក្រដាស​ប្រាក់​ធនាគារ​កណ្ដាល​អាមេរិក​ទាំង​អស់​ចាប់​ពី​ឆ្នាំ១៩១៤ ដល់​បច្ចុប្បន្ន។

 

យ៉ាង​ណា​ក្ដី វិបសាយ​ដដែល​នេះ​បាន​បញ្ជាក់​ថា ក្នុង​ប្រទេស​មួយ​ចំនួន​អាច​មាន​អត្រា​ប្ដូរ​ប្រាក់ ឬ​គោល​នយោបាយ​ការ​ទទួល​យក​រូបិយប័ណ្ណ​បរទេស​ខុសៗ​គ្នា ប៉ុន្តែ​ទីផ្សារ​ជា​អ្នក​គ្រប់គ្រង​អត្រា​ទាំង​នេះ មិនមែន​រដ្ឋាភិបាល​អាមេរិក​ទេ។

 

បើ​លោក​អ្នក​នៅ​តែ​មាន​ចម្ងល់​ អាច​បង្ហោះ​ជា​សំណួរ​បាន​តាម​រយៈ​គេហទំព័រ US CURRENCY៕

 

ទស្សនា​វីដេអូ​បង្ហាញ​ពី​វិធី​ពិនិត្យ​ដុល្លារ​ក្លែង​ក្លាយ ឬ​ពិត៖

 

អត្ថបទ៖ នួន ចាន់លីហួត