ឃាតកម្ម សម្លាប់​សិស្ស​វិទ្យាល័យ​ពងទឹក នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់​ជនដៃដល់ និង​បក្ខពួក​ជិត​១០​នាក់

​រាជធានី​ភ្នំពេញ : ឃាតកម្ម​សម្លាប់​សិស្សស្រី​វិទ្យាល័យ​ពងទឹក ឥឡូវ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ រហូត​តាម​ចាប់​ជនដៃដល់ និង​បក្ខពួក​មាន​ស្រី មាន​ប្រុស ជិត​១០​ហើយ នា​យប់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​។​

ឃាតកម្ម សម្លាប់​សិស្ស​វិទ្យាល័យ​ពងទឹក នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់​ជនដៃដល់ និង​បក្ខពួក​ជិត​១០​នាក់

​លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះបង្ក្រាប​ករណី​ឃាត​កម្មនេះ បាន​ថ្លែងប្រាប់ នៅមុននេះ​បន្តិច​ថា «​ក្រោយ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រួចមក កម្លាំង​យើង​បាន​ឃាត់ខ្លួន ជនដៃដល់​៣​ទៅ​៤​នាក់ និង​មាន​បក្ខពួក ស្រី មួយចំនួនទៀត ហើយ​ការឃាត់ខ្លួន ពួកគេ​ធ្វើឡើង​នៅ​ខណ្ឌដង្កោ និង​នៅ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​»​។​

ឃាតកម្ម សម្លាប់​សិស្ស​វិទ្យាល័យ​ពងទឹក នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់​ជនដៃដល់ និង​បក្ខពួក​ជិត​១០​នាក់

​លោក​អធិការ បាន​បន្តទៀតថា ក្រោយ​ការចាប់ខ្លួន​យើង ក៏បាន​ដកហូត​ម៉ូតូ​របស់​នារី​រងគ្រោះ​ផងដែរ ហើយ​នៅពេលនេះ កំពុង​យកទៅ​សួរនាំ ថា​តើន​រណា​ជាប់​ពាក់ព័ន្ធ​ខ្លះ នៃ​អំពើ​ឃាតកម្ម​នេះ​។​


​លោក យឹម សារ៉ាន់ បាន​ប្រាប់​ក្រុមអ្នកកាសែត នៅ​កន្លែង​ចាប់ខ្លួន​ជា​ជំហាន​ដំបូង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​ឃាត​កម្មនេះ គឺ​ផ្តើមចេញពី​បងប្អូន​ជីដូនមួយ​រប​ស់​នារី​រងគ្រោះ បាន​លួងលោម​នាំទៅ​ឲ្យ​បក្ខពួក​សម្លាប់ចោល​តែម្តង ដែល​ជន​មេគំនិត​ត្រូវ​ចាប់ខ្លួន​នៅ​សង្កាត់​ព្រៃវែង ដោយ​សហការ​ជា​កម្លាំង​នគរបាល​ខណ្ឌដង្កោ រួចហើយ​ឈាន​មក​ចាប់ខ្លួន​បក្ខពួក​បន្តទៀត សរុប​៧​នាក់​។​

ឃាតកម្ម សម្លាប់​សិស្ស​វិទ្យាល័យ​ពងទឹក នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់​ជនដៃដល់ និង​បក្ខពួក​ជិត​១០​នាក់

​បើតាម មន្ត្រីនគរបាល​មូលហេតុ ដែល​នាំ​ឲ្យ​ជនដៃដល់​សម្លាប់​នារី​រងគ្រោះ ពីព្រោះ​តែ​ខឹង​សុំ​ខ្ចីលុយ ចំនួន​២​លើក​តែ​នាង​មិន​ព្រម​ឲ្យ​។​

សូមបញ្ជាក់ថា ក្មេងស្រី​សិស្សសាលា​ម្នាក់ ក្រោយពី​គេ​ប្រទះឃើញ​ដេកស្លាប់ ដោយ​ស្នាម​ឈាម​យ៉ាង​ជោគជាំ ស្ថិតនៅ​ដី​ឡូ​សំណង់​បាក់បែក​មួយកន្លែង​ស្ថិតនៅ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​


ភ្នាក់ងារ សមត្ថកិច្ច​បាន​រាយការណ៍​ថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ វឺ​ន រដ្ឋា អាយុ​១៩​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ពងទឹក​ថ្នាក់​ទី​១២​ដេ​៕
​   ឃាតកម្ម សម្លាប់​សិស្ស​វិទ្យាល័យ​ពងទឹក នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់​ជនដៃដល់ និង​បក្ខពួក​ជិត​១០​នាក់ ឃាតកម្ម សម្លាប់​សិស្ស​វិទ្យាល័យ​ពងទឹក នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់​ជនដៃដល់ និង​បក្ខពួក​ជិត​១០​នាក់