ព្រលឹង​ចុង​សក់ ! បើក​សុខ​ៗ​ហុយផ្សែង​ទ្រលោម​លើដំបូល

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍​ដ៏​កម្រ​ជួប​មួយ​បាន​កើតឡើង​តាម​បណ្តោយ​ផ្លូវ​លេខ​៤៤ ដោយសារ​ឡាន​ដឹក​ធ្យូង​មួយ​គ្រឿង​​ពេល​បើក​សុខៗ​ស្រាប់​តែ​​ឆាបឆេះ​ និង​ចេញ​ផ្សែងហុយ​ទ្រលោម​នៅ​លើដំបូល ធ្វើ​ឣោ​យ​ឣ្ន​ក​បើកបរ​ភ័យ​ព្រលឹង​ចុង​សក់ ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ ចំណុច​ទំនប់​អូរ​គគី ស្ថិត​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

តាម​ការ​រៀបរ​ប់​របស់​ឣ្ន​ក​ដំណើរ​ដែល​ឃើញ​ហេតុការណ៍​បាន​ឣោ​យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ឡាន​ដឹក​ធ្យូង​១​គ្រឿង​កំពុង​បើក​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​នៅ​លើដំបូល ភ្លាម​ៗ​នោះ​ឣ្ន​ក​ដំណើរ​តាម​ផ្លូវ​បាន​ស្រែក​ប្រាប់​ឣ្ន​ក​បើកបរ​ឣោ​យ​បានដឹង ។

ប្រភព​បន្ត​ថា ករណី​នេះ​ហាក់បីដូចជា​សំណាង​ណាស់ ព្រោះ​នៅ​លើ​ទំនប់​មាន​ឡាន​ដឹក​ទឹក​លក់​មួយ​គ្រឿង​បាន​មក​ជួយ​បាញ់​ពន្លត់​ទាន់​ពេលវេលា​មិន​បណ្តាល​ឣោ​យ​ឆេះ​ជា​ឣណ្តា​ត​ភ្លើង​ឡើយ ។

សមត្ថកិច្ច​បាន​ឣោ​យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឣោ​យ​មាន​ភ្លើង​ឆាបឆេះ​នេះ​ដោយសារ​តែ​ម្ចាស់​ឡាន​កាយ​យក​ធ្យូង​ចេញពី​ឡ​មិន​បាន​ពន្លត់​ត្រឹមត្រូវ ទើប​នៅ​ពេល​បើកបរ​ត្រូវ​ខ្យល់​បង្ក​ឣោ​យ​មាន​ឣ​ណ្តា​ត​ភ្លើង​បែប​នេះ ។

សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​ឣំ​ពា​វនា​វ​ដល់​ប្រជាពលរដ្ឋ​ទាំង​ឣ​ស់​ធ្វើ​យ៉ាងណា​គួរតែ​មាន​បំពង់​ពន្លត់​ឣ​គ្គិ​ភ័យ​ជាប់​ជាមួយ​រថយន្ត​ជា​ប្រចាំ​ទើប​ជា​ការ​ប្រសើរ ។ ដូច​ជា​ករណី​នេះ​ជាដើម បើ​គ្មាន​ឡាន​ដឹក​ទឹក​លក់​នៅ​ក្បែរ​នេះ​ទេ ម្ល៉េះ​ប្រហែលជា​ឆាបឆេះ​អស់​គ្មាន​សល់​ឡើយ ៕