សម្តេច​តេ​ជោ ចេញ​អនុក្រឹត្យ​បង្កើត​តំបន់ការពារធម្មជាតិ​ចំនួន ១៨ ទំហំ ២.៦៧៤.៥០៣ ហិកតា​ក្រោម​ការគ្រប់គ្រង និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន​

ភ្នំពេញ:
នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​តំបន់ការពារធម្មជាតិ​ចំនួន ១៨ ដែលមាន​ផ្ទៃដី​សរុប​ចំនួន ២.៦៧៤.៥០៣ ហិកតា​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រង និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន​។ តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ព្រៃឈើ​ចំនួន​១៣ កន្លែង និង​
​ព្រៃ​ផ្តល់​ផល​ចំនួន ៥ កន្លែង ក្នុងនោះ​ក៏មាន​ព្រៃ​ឡង់​ផងដែរ ដែល​ត្រូវដាក់​ជា​តំបន់ការពារធម្មជាតិ​នេះ ទើបតែ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្ទេរ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មកឱ្យ​ក្រសួង​​បរិស្ថាន​ធ្វើការ​គ្រប់គ្រង និង​អភិរក្ស​។ ជារួម ក្រសួងបរិស្ថាន មាន​តំបន់ការពារធម្មជាតិ​សរុប​ចំនួន ៤១ ដែលមាន​ផ្ទៃដី​សរុប​ចំនួន ៥.៨៧៤.៥០៣ ហិកតា រួមបញ្ចូល​ទាំង​តំបន់ការពារធម្មជាតិ​ដែល​ក្រសួង​​បរិស្ថាន​មាន​ស្រាប់​តាំងពី​ឆ្នាំ​១៩៩៣ មក ចំនួន​២៣ ដែលមាន​ផ្ទៃដី​ចំនួន ៣,២ លាន​ហិកតា​។​