រាជរដ្ឋាភិបាល បង្កើត​ដែនជម្រកសត្វព្រៃ “​ព្រៃ​ឡង់​” ទំហំ ៤៣១.៦៨៣ ហិកតា​

ភ្នំពេញ:
រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​សម្រេច​បង្កើត​ដែនជម្រកសត្វព្រៃ "​ព្រៃ​ឡង់​" ដែលមាន​ផ្ទៃដី​ទំហំ ៤៣១.៦៨៣ ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង កំពង់ធំ ក្រចេះ និង​ខេត្តព្រះវិហារ​។​

​អនុក្រឹត្យ​នេះ មាន​គោលបំណង ធានា​ឥ្យ​មានការ​ថែទាំ​ទីជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី ព្រមទាំង​ធានា​ឲ្យ​មានការ​បំពេញ​លក្ខខណ្ឌ​ចាំបាច់ សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វ រុក្ខជាតិ និង​ជីវៈចម្រុះ ផលិតផល​និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់ ប្រកបដោយ​និរន្តរភាព លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន​ក្នុងការ​រួមចំណែក ដល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​។​

​នៅក្នុង​អនុក្រឹត្យ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​ដែល​ជម្រក​សត្វព្រៃ "​ព្រៃ​ឡង់​" ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ដែនដី​ខេត្តស្ទឹងត្រែង កំពង់ធំ ក្រចេះ និង​ខេត្តព្រះវិហារ ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។​

រាជរដ្ឋាភិបាល បង្កើត​ដែនជម្រកសត្វព្រៃ "​ព្រៃ​ឡង់​" ទំហំ ៤៣១.៦៨៣ ហិកតា​