អាចារ្យ​អេ​ចូលរួម​ជាមួយ​លោក​សោម​ឆាយា​ជា​អ្នក​អត្ថាធិប្បាយ​នៅក្នុង​កម្មវិធី មតិផ្ទុយ​

ភ្នំពេញ​:
​អ្នកធ្វើ​អត្ថាធិប្បាយ​បុ​ស្តិ៍​វិទ្យុ​អេ​ប៊ី​ស៊ី​ដ៏​ល្បីល្បាញ​ដែល​គេ​ស្គាល់​ថា​អាចារ្យ​អេ​នឹងចូលរួម​ជាមួយ​លោក​សោម​ឆាយា​នៅក្នុង​កម្មវិធី មតិផ្ទុយ ដែល​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​នៅ​សប្តាហ៍​ក្រោយនេះ​។

​កម្មវិធី​ដែលមាន​ឈ្មោះថា​មតិផ្ទុយ​នឹង​ចាប់ផ្តើម​ធ្វើការ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៦​ខែឧសភា​ដែល​នេះ​គឺជា​លើកដំបូង​របស់​អ្នកធ្វើ​អត្ថាធិប្បាយ​បុ​ស្តិ៍​វិទ្យុ​លោក​អាចារ្យ​អេ​នឹងមាន​វត្ត​មាននៅ​កញ្ចក់​ទូរទស្សន៍​កម្មវិធី​នេះ​ក៏​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​ក្នុងពេល​តែមួយ​ទៅកាន់​បុ​ស្តិ៍​វិទ្យុ​អេ​ប៊ី​ស៊ី​ផងដែរ​។​

​សព្វថ្ងៃនេះ​អាចារ្យ​អេ​មាន​ប្រជាប្រិយភាព​និង​មាន​អ្នក​ចូលចិត្ត​ស្តាប់​គាត់​ជាច្រើន​នៅលើ​បុ​ស្តិ៍​វិទ្យុ​អេ​ប៊ី​ស៊ី កម្ពុជា (Radio ABC Cambodia)​ដែល​យើង​រំពឹងថា​ប្រិយមិត្ត​ដែល​ចូលចិត្ត​ស្តាប់​វិទ្យុ អេ​ប៊ី​ស៊ី​នឹងធ្វើ​ការតាមដាន​ទស្សនា​កម្មវិធី​មតិផ្ទុយ​នៅលើ​កញ្ចក់​ទូរទស្សន៍​PNN ផងដែរ​។

​បើតាម​ការលើកឡើងរ​បស់​លោក​អគ្គនាយករ​ង​សោម​ឆាយា​“​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ជាខ្លាំង​ដែល​អាចារ្យ​អេ​នឹងចូលរួម​ជាមួយ​ពួកយើង​”
“​យើង​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​អំពី​កិច្ចពិភាក្សា​ទៅលើ​ប្រធានបទ​សំខាន់ៗ​ប្រចាំថ្ងៃ​”​តាមរយៈ​កម្មវិធី​នេះ​នឹង​ផ្តល់ឱកាស​ដល់​សាធារៈណជន​ធ្វើកា​ទូរស័ព្ទ​ចូល​ដើម្បី​ចែករំលែក​អំពី​មតិយោបល់​និង​សំណួរ​ផ្សេងៗ​ផងដែរ​។​សម្រាប់​ទូរទស្សនិកជន​និង​ប្រិយមិត្ត​បុ​ស្តិ៍​វិទ្យុ​ទាំងអស់​ដែល​ចង់​ចូលរួម​ជាមួយ​កម្មវិធី​អាចធ្វើ​ការ​ខ​ល​ចូល​តាមរយៈ​លេខ​ទូរស័ព្ទ​070 23 10 10 / 012 23 10 10។

​លោក​អាចារ្យ​អេ​បាន​មានប្រសាសន៍ថា​“​ខ្ញុំ​មាន​សេចក្តី​សប្បាយរីករាយ​ដែល​នឹង​ក្លាយទៅជា​ផ្នែក​មួយ​របស់​គម្រោង​កម្ម​វិធី​គួរ​ជាទី​ចាប់អារម្មណ៍​មួយ​នេះ​”
“​ពួកយើង​រំពឹងថា​ពួកយើង​នឹងធ្វើ​ជា​ប្រយោជន៍​សំខាន់​មួយ​ជូន​ដល់​សង្គម​តាមរយៈ​កម្មវិធី​មួយ​នេះ​”។

​លោក​អាចារ្យ​អេ​និង​លោក​សោម​ឆាយា​ដែល​កន្លង​មកជា​បុគ្គល​ដែលមាន​ការមើលឃើញ​បញ្ហា​នៃ​រឿង​ខុសគ្នា​ហើយ​កត្តា​នេះ​អាច​នឹង​បង្ក​បរិយាកាស​កម្មវិធី​ប្រកបទៅដោយ​ការជជែក​ដេញដោល​គ្នា​គួរ​ជាទី​ចាប់អារម្មណ៍​។​

​ភី​អិន​អិន​បានចាប់ផ្តើម​ចាក់ផ្សាយ​ជា​ផ្លូវការ​ពី​ខែកក្កដា​ ២០១៥ ​ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ប្រភព​ផ្សេងៗ​ជាច្រើន​។​

​បុ​ស្តិ៍​វិទ្យុ​អេ​ប៊ី​ស៊ី​ធ្វើការ​ផ្សាយ​តាមរយៈ​រលកធាតុអាកាស (​ហ្វ្រេ​កង់​) 107.5MHz​ចាប់តាំងពី​ឆ្នាំ​២០០៧​មក​ដែលមាន​ប្រិយមិត្ត​គាំទ្រ​ជាច្រើន​លាន​នាក់​។​

អាចារ្យ​អេ​ចូលរួម​ជាមួយ​លោក​សោម​ឆាយា​ជា​អ្នក​អត្ថាធិប្បាយ​នៅក្នុង​កម្មវិធី មតិផ្ទុយ​