កសិករ​មកពី​ស្រុក/ក្រុង​ចំនួន​៤​ខេត្ត ទទួល​បាន​ចំណេះដឹង​ថ្មី​បន្ថែម​ពី​មន្ទីរ​កសិកម្ម​ខេត្ត​

ត្បូងឃ្មុំ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ កសិករ​មកពី​ស្រុក/ក្រុង ចំនួន​៤ មាន​ស្រុក​ត្បូងឃ្មុំ ដំបែ អូររាំងឪ និង​ក្រុង​សួង បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​កសិករ នៅ​ភូមិ​ក្បាល​អូរ ឃុំ​ទួល​សូ​ភី ស្រុក​អូររាំងឪ។ ដើម្បី​សិក្សា​ស្វែងយល់ និង​ផ្លាស់ប្ដូរ​បទពិសោធន៍ ការ​ដាំដុះ​ដំណាំ​បន្លែ តាម​គោល​ការណ៍​ធម្មជាតិ។

លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កសិករ​ចូលរួម​មាន​ចំនួន​៥២​នាក់ មកពី​ស្រុក​/ក្រុង ចំនួន​៤​ខាងលើ ដើម្បី​ស្វែងយល់​ពី​ការ​ដុត​អង្កាម​យក​ធ្យូង អង្កាម​លក្ខណៈ​សាមញ្ញ ស្វែងយល់​ពី​ការផលិត​ជីកំប៉ុស​គោក ផ្សំ​ពី​ធ្យូង​អង្កាម ជី​ឡ​ឧស្ម័ន ដី​ដំបូក កន្ទក់ និង​កំបោរ​ស ស្វែងយល់​ពី​ចម្ការ​បន្លែ អនុវត្ត​ការងារ​ដាំ​ដុះ តាម​គោលការណ៍​ធម្មជាតិ។

ហើយ​លោក​ប្រធាន​ក៏បាន​បញ្ជាក់​ដែរ​ថា ទស្សនកិច្ច​សិក្សា​នេះ មានការ​គាំទ្រ​ថវិកា​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែល​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​លេខាធិការដ្ឋាន​ថ្នាក់​ជាតិ នៃ​ក្រុមការងារ​កសិកម្ម ក្រោម​កិច្ចព្រមព្រៀង​រវាង​ក្រសួងកសិកម្ម និង​នេសាទ ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​អនុវត្ត​គម្រោង the develop ment ofnatural based integrated farming model for adaptation toclimate change ដែល​ផ្តោត​ទៅ​លើ​ការ​ធ្វើ​បង្ហាញ​ប្រព័ន្ធ​កសិកម្ម​ចម្រុះ តាម​គោលការណ៍​ធម្មជាតិ ភ្ជាប់​ទៅ​នឹង​ទីផ្សារ​ដែល​យើង​អនុវត្ត​លើ​២៥​បង្ហាញ៕