គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ស្រែង ជំហាន​ទី​២​ បានសម្រេច​ជាង​៧០​ភាគរយ​ហើយ​

គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ស្រែង ជំហាន​ទី​២​ បានសម្រេច​ជាង​៧០​ភាគរយ​ហើយ​



​ភ្នំពេញ ​៖ បន្ទាប់ពី​បាន​បញ្ចប់​ការអនុវត្ត​ជំហាន​ទី​១​រួចមក បច្ចុប្បន្ន​ក្រសួង​ធនធានទឹក និង​ឧតុនិយម កំពុង​បន្ត​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ធនធានទឹក “​ស្ទឹង​ស្រែង​” ជំហាន​ទី​២ ដែល​គិត​មក​ត្រឹម​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​ ការ​សាងសង់​បានសម្រេច​ជាង​៧៩​ភាគរយ ហើយ​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ដើមឆ្នាំ​២០១៨​ខាងមុខ​។​

​ ​លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ​ការងារ​ជា​អាទិភាព​នៅ​ក្នុង​ជំហាន​ទី​២​នេះ គឺ​ការសាងសង់​ទំនប់​អាងទឹក​១​កន្លែង ស្ថិតនៅ​ក្នុងភូមិ​ស្រះកែវ ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ គឺ លើក​ទំនប់​ទប់​ភ្នំ​ពី​ជាប់​គ្នា ​(​គឺ ភ្នំ​គោក​តាអោ និង​ភ្នំ​រូង​ដែក​) ដើម្បី​ស្ទា​ក់​ទឹក ដែល​មាន​ប្រវែង ៣.១០៣ ម៉ែត្រ និង​មាន​កម្ពស់​ជា​មធ្យម ២៥ ម៉ែត្រ ដែល​អាច​ស្តុក​ទឹក​បាន ២​៥​៨​លាន​ម៉ែត្រគូប​។​ ២​សាងសង់​ទំនប់​ដី​បញ្ជាល់​ខាងឆ្វេង ប្រវែង ១ ១៥៦ ម៉ែត្រ។ ៣​សាងសង់ ទំន​ប់​ដី​បញ្ជាល់​ខាងស្តាំ ប្រវែង ១ ៣៦៥ ម៉ែត្រ។ ៤ សាងសង់ ទ្វារ​រំដោះ​ទឹក ១ កន្លែង។​ ៥ សាងសង់​ទំ​ន​ប់​បង្ហៀរ ១ កន្លែង ប្រវែង ៥៤០ ម៉ែត្រ។​ ៦ សាងសង់ សំណង់​ស្ពាន​ឆ្លងកាត់​លើ​ទំនប់​បង្ហៀរ ១ កន្លែង ។​​ ៧​ សាងសង់ ផ្លូវ​ចូល​តី​ទាំង​ចំនួន​១៤​គីឡូម៉ែត្រ​។​
​ ​
លោក ចាន់ យុ​ត្ថា បញ្ជាក់​ថា ការដ្ឋាន​នេះ នៅពេល​បញ្ចប់​ការ​សាសង គម្រោង​អភិវឌ្ឍន៍​នេះ នឹង​អាច​មាន​លទ្ធភាព ផ្គត់ផ្គង់​ទឹក​ស្រោចស្រព សម្រាប់​បង្កបង្កើនផល​កសិកម្ម ឲ្យ​បាន​ពេញលេញ ដល់​ផ្ទៃដី ជាង ២៥.០០០​ហិកតា (​អាច​ផលិត​ស្រូវ​បាន​២​ដង ក្នុង​១​ឆ្នាំ​) ស្ថិតនៅ​ក្នុងស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ស្រុក​ស្រីស្នំ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប និង​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។ និង​ការ​ស្តុក​ទឹក ស្អាត​បាន ២៥៨​លាន​ម៉ែត្រគូប និង​កាត់បន្ថយ​ទឹកជំនន់ ផ្នែក​ខាង​ក្រោម​ស្ទឹង​ផង​ដែរ​។​គម្រោង​អភិវឌ្ឍន៍​ធនធានទឹក “​ស្ទឹង​ស្រែង​” ជំហាន​ទី​១​ និង​ទី​២ សាងសង់ ដោយ​ក្រុមហ៊ុន Sinohydro Comporation Limited សម្រាប់​ការងារ​លំអិត និង​សំណង់ ក្រុមហ៊ុន គ្វាង​ចូ​វ វ៉ាន​ហាន Guangzhou Wanan ជា​អ្នក​ទទួល​បន្ទុក​ត្រួតពិនិត្យ​នៃ​ការសាងសង់ ដែល​មាន​រយៈពេល​៣២​ខែ ចាប់ពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥ ដល់​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។​

តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ​គម្រោង​សាងសង់​នេះ​នឹង​បញ្ចប់ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ខែ​៧ ឆ្នាំ​២០១៧ មុន​ផែនការ​កំណត់​៦​ខែ ដែល​នឹង​ក្លាយជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​បាន​កើតឡើង​ក្នុង​សម័យ​តេជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​៕

គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ស្រែង ជំហាន​ទី​២​ បានសម្រេច​ជាង​៧០​ភាគរយ​ហើយ​

គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ស្រែង ជំហាន​ទី​២​ បានសម្រេច​ជាង​៧០​ភាគរយ​ហើយ​

គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ស្រែង ជំហាន​ទី​២​ បានសម្រេច​ជាង​៧០​ភាគរយ​ហើយ​