Neymar ​គ្រោង​ត​កុងត្រា​ថ្មី​ជាមួយ​ Barca ឡើង​តម្លៃ​ខ្លួន​​​ដល់​ជាង​២៥០​លាន​ដុល្លារ

Neymar ​ត្រៀម​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​ FC Barcelona ដល់​ឆ្នាំ​២០២១ ដែល​ធ្វើ​ឲ្យ​រូបគេ មាន​តម្លៃ​ខ្លួន​​ទិញ​ផ្ដាច់​កុងត្រា​​ឡើង​ដល់​ទៅ ១៧៤​លាន​ផោន (២៥១​,៤​លាន​ដុល្លារ)។

 

Neymar ​គ្រោង​ត​កុងត្រា​ថ្មី​ជាមួយ​ Barca ឡើង​តម្លៃ​ខ្លួន​​​ដល់​ជាង​២៥០​លាន​ដុល្លារ

Neymar កាល​ស៊ុត​ចូលក្រុម​ Espanyol ចុង​សប្តាហ៍​មុន

 

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ បាន​ចុះ​កុងត្រា​៥​ឆ្នាំ​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ កាល​ផ្ទេរ​ពី​ក្រុម​ Santos ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៣។ ប៉ុន្តែ​ Barca ចង់​រក្សា​ទុក​តារា​ឆ្នើម​រូប​នេះ​​ ដោយ​​គ្រោង​បន្ថែម​កុងត្រា​ថ្មី​ពី​លើ​៣​ឆ្នាំ​ទៀត​​​ លើ​កុងត្រា​ចាស់​ដែល​នៅ​សល់​រយៈពេល​២​ឆ្នាំ។

 

កន្លង​មក​ Neymar ត្រូវ​បាន​ក្លឹប​ធំៗ​ដទៃ​ទៀត​ចាប់​អារម្មណ៍​ខ្លាំង បន្ទាប់​ពី​​រឿង​បន្ត​កុងត្រា​របស់​​គេ នៅ​ស្រពិចស្រពិល ​ក្នុង​នោះ​មាន​ទាំង​ក្លឹប​​គូ​ប្រជែង​ធំ Real Madrid និង​ក្លឹប​អ្នក​មាន​របស់​បារាំង​ Paris Saint-Germain ​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ Barca នៅ​ចង់​​ឲ្យ​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ ​​​បន្ត​លេង​​ជាមួយ​ដៃ​គូ​ល្អ​របស់​គេ Lionel Messi និង​ Luis Suarez ​ទៀត។

 

Neymar ​គ្រោង​ត​កុងត្រា​ថ្មី​ជាមួយ​ Barca ឡើង​តម្លៃ​ខ្លួន​​​ដល់​ជាង​២៥០​លាន​ដុល្លារ

 

Neymar ​គ្រោង​ត​កុងត្រា​ថ្មី​ជាមួយ​ Barca ឡើង​តម្លៃ​ខ្លួន​​​ដល់​ជាង​២៥០​លាន​ដុល្លារ

 

​​កាសែត​​អេស្ប៉ាញ Mundo Deportivo បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា Neymar នឹង​​មាន​តម្លៃ​ខ្លួន​ ១៧៤​លាន​ផោន បន្ទាប់​ពី​ចុះ​កុងត្រា​ថ្មី​ឆាប់ៗ​ខាង​មុខ​នេះ។ ចំពោះ​ថ្លៃ​ឈ្នួល​វិញ ​តារា​​ពូកែ​ញាក់​រូប​នេះ នឹង​ទទួល​បាន​ថ្លៃ​ជាង​​មិត្ត​រួម​ក្រុម​ Suarez ប៉ុន្តែ​នៅ​ក្រោម​ Messi ដដែល៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ 90min