Chicharito សរសេរ​ពាក្យ​នឹក​រលឹក​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ Man Utd

ក្រោយ​ពី​ចាក​ចេញ​ពី​ក្លឹប​ Man Utd ទៅ​កាន់​ក្លឹប​ Bayer Leverkusen កាល​ពី​ថ្ងៃ​ចន្ទ​ កាល​ពី​​ម្សិល​មិញ​នេះ​កីឡាករ​ Chicharito បាន​សរសេរ​ពាក្យ​ពេចន៍​មួយ​ចំនួន​ដើម្បី​ផ្ញើ​មក​កាន់​អ្នក​គាំទ្រ​របស់​គេ​​នៅ​ក្លឹប​ Man Utd ។

ដោយ​ Chicharito បាន​សរសេរ​នៅ​លើ​ Instagram របស់​គេ​ថា​ « ខ្ញុំ​សូម​អរគុណ​ដល់​លោក​ Sir Alex Ferguson និង​លោក​ Jim Lawlor និង​បុគ្គលិក​នៅ​ Man Utd ទាំង​អស់​ រួម​និង​កីឡាករ​ដែល​ខ្ញុំ​ធ្លាប់​លេង​ជាមួយ​ ជា​ពិសេស​គឺ​អ្នក​គាំទ្រ​ទាំង​អស់​របស់​ Man Utd នៅ​អង់គ្លេស​នឹង​ជុំវិញ​ពិភព​លោក​ដែល​បាន​គាំទ្រ​ខ្ញុំ​៤​ឆ្នាំ​កន្លង​មក​ ហើយ​និង​អរគុណ​ចំពោះ​ការ​ជូនពរ​របស់​អ្នក​ចំពោះ​ការ​ចាប់​ផ្ដើម​ទំព័រ​ថ្មី​របស់​ខ្ញុំ » ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Chicharito សរសេរ​ពាក្យ​នឹក​រលឹក​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ Man Utd已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ជីវិតនិងសង្គម
Tags: