ដាក់​ដេញ​ថ្លៃ iPad Pro ស៊េរី​ពិសេស​​ បាន​តម្លៃ​ឡាន​កាលីប​មួយ​គ្រឿង

​ការ​ដាក់​ដេញ​ថ្លៃ​ ​​​​​​iPad Pro ស៊េរី​ពិសេស​ដែល​មាន​តែ​មួយ​ក្នុង​លោក​​ត្រូវ​បាន​បញ្ចប់​ ដោយ​លទ្ធផល​មាន​អ្នក​ដេញ​ថ្លៃ​យក​ក្នុង​តម្លៃ​ដល់​ទៅ​ ៥០ ០០០​ផោន (ប្រមាណ​ ៧២ ០០០​ដុល្លារ)។

 

ដាក់​ដេញ​ថ្លៃ iPad Pro ស៊េរី​ពិសេស​​ បាន​តម្លៃ​ឡាន​កាលីប​មួយ​គ្រឿង

 

iPad Pro នេះ​​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​សម្បក​ធ្វើ​ពី​អាលុយមីញ៉ូម​ពណ៌​លឿង គម្រប​ Smart Cover ធ្វើ​ពី​​ស្បែក​សត្វ​នៃ​ប្រទេស​បារាំង រួម​ទាំង​​ Apple Pencil មាន​សម្បក​ពណ៌​ទឹក​ក្រូច​ដែល​ផលិត​ពី​​ស្បែក​សត្វ​អ៊ីតាលី។

 

បញ្ជាក់​ថា​ Apple បាន​ផលិត​ iPad Pro នេះ​​សម្រាប់​​ដាក់​ដេញ​ថ្លៃ​ក្នុង​កម្មវិធី​ដេញ​ថ្លៃ​សប្បុរស​​របស់​សារមន្ទីរ​ Design Museum ដែល​​មាន​ទីតាំង​ក្នុង​ទីក្រុង​ឡុងដុង​ ប្រទេស​អង់គ្លេស៕

 

​​
ចុច​អាន៖ Huawei បញ្ចេញ​ទូរសព្ទ​កាមេរ៉ា​ភ្លោះ​មួយ​ម៉ូដែល​ទៀត ធូរ​ថ្លៃ​ជាង​ម៉ូដែល​មុន​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Cityam​​