ភិន សុ​ដា​លី​ស ទម្លាយ​រឿង​លាក់​ក្នុង​ចិត្ត ទាក់ទិន​នឹង​ការ​លែងលះ​

6 Videos

ចាប់តាំងពីមានរឿងរ៉ាវបែកបាក់គ្នាមក ទាំង ភិន សុដាលីស ក៏ដូចជាលោក ប៉ែន ចំរុង មិនបាននិយាយផ្ទាល់មាត់ថា អ្នកទាំងពីរត្រៀមនឹងលែងលះគ្នានោះទេ ស្របពេលដែលអ្នកទាំងពីរត្រៀមខ្លួននឹងចូលតុលាការនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៦ ស្អែកនេះ ស្រាប់តែនៅយប់ម៉ិញនេះ ភិន សុដាលីស បានទទួលស្គាល់ផងដែរថា នាងកំពុងមានកូន ថែមទាំងមានអារម្មណ៍មិនសប្បាយចិត្ត ។ នេះជាលើកទីមួយហើយ ដែល ភិន សុដាលីស ទទួលស្គាល់ថា នាងមានកូន ។

ភិន សុ​ដា​លី​ស ទម្លាយ​រឿង​លាក់​ក្នុង​ចិត្ត ទាក់ទិន​នឹង​ការ​លែងលះ​

ភិន សុដាលីស ថែមទាំងសរសេរសារកាលពីយប់ម៉ិញឲ្យអ្នកគាំទ្ររបស់ខ្លួនឃើញថា «សុំទោស ចំពោះការបាត់មុខ តែយ៉ាងណាក៏ដោយ ក៏អរគុណចំពោះការតេនិងផ្ញើរសារលើកទឹកចិត្ត ក៏ដូចជារាល់ comments ទាំងអស់ ។ ខ្ញុំពិតជាសុំទោសណាស់ដែលខ្ញុំមិនអាចធ្វើការឆ្លើយតបរឺចូលអានភ្លាមៗនៅពេលនោះ ។ អ្នកខ្លះក៏បានធ្វើការតបតទៅលើ comments និង share អាក្រក់ៗមកលើរូបខ្ញុំ  ខ្ញុំពិតជាអរគុណណាស់ អរគុណដែលបានប្រាប់អោយខ្ញុំរឹងមាំនិងអរគុណចំពោះការស្រលាញ់មកលើកូនរបស់ខ្ញុំ  ខ្ញុំពិតជាមានសំណាងណាស់ ដែលមានអ្នកទាំងអស់គ្នានៅក្បែរមិនធ្វើអោយខ្ញុំមានអារម្មណ៍ថាឯកា ។

ភិន សុ​ដា​លី​ស ទម្លាយ​រឿង​លាក់​ក្នុង​ចិត្ត ទាក់ទិន​នឹង​ការ​លែងលះ​

ភិន សុដាលីស បានសសេរបន្តទៀតថា «វាពិតជាគ្រប់គ្រាន់ណាស់ហើយ សំរាប់ខ្ញុំ ដែលខ្ញុំ និង កូនខ្ញុំត្រូវបានគេស្រលាញ់បែបនេះ ហើយពួកយើងសង្ឃឹមថា អាចតបស្នងអ្នកទាំងអស់គ្នាវិញ ចំពោះក្តីស្រលាញ់មួយនេះ ។ អរគុណណាស់ មានតែពេលវេលាទេ ដែលអាចធ្វើអោយការឈឺចាប់មួយនេះជាសះស្បើយ » ។

ភិន សុ​ដា​លី​ស ទម្លាយ​រឿង​លាក់​ក្នុង​ចិត្ត ទាក់ទិន​នឹង​ការ​លែងលះ​

បើតាមប្រភភពត៌មានពីអ្នកស្គាល់គ្នានិងអ្នកជិតឌិតជាមួយ ភិន សុដាលីស បានបង្ហើបប្រាប់ថា ថ្វីត្បិតតែ ភិន សុដាលីស កំពុងកើតទុក្ខ និងមានអារម្មណ៍មិនសប្បាយចិត្តក្តី តែនាងនៅតែខំប្រឹងប្រែងធ្វើការ និងលក់ផលិតផល ដែលនាងធ្លាប់លក់ នាពេលកន្លងមកដូចដើម នាងមិនបានបណ្តោយខ្លួនឲ្យទៅជាឈឺតាមរឿង រ៉ាវកំពុងកើតឡើងនោះទេ ៕ អាលីណា

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត