កំពូល​តារាចម្រៀង ព្រាប សុវត្ថិ រំភើប​ចិត្តនឹង​ខួបកំណើត​ដែល​មិន​នឹកស្មាន​ដល់​

6 Videos

កាលពីម្សិលមិញ ថ្ងៃទី ១០ ខែឧសភា តារាចម្រៀងមានឈ្មោះល្បីល្បាញ លោក ព្រាប សុវត្ថិ បានថ្លែងមកកាន់ប្រិយមិត្តអ្នកលេងហ្វេសប៊ុកតាមរយៈការបង្ហោះសារដែលមានអត្ថន័យ និង មានលាយឡំមកជាមួយនូវក្តីរំភើបចិត្តក្រៃលែងពេលដែលលោកត្រូវបានប្រពន្ធ ក៏ដូចជាអ្នកម្តាយធ្វើខួបកំណើតឱ្យដោយភាពភ្ញាក់ផ្អើលបំផុត ។

កំពូល​តារាចម្រៀង ព្រាប សុវត្ថិ រំភើប​ចិត្តនឹង​ខួបកំណើត​ដែល​មិន​នឹកស្មាន​ដល់​

កំពូលតារាចម្រៀងលំដាប់ប្រទេសរូបនេះបានថ្លែង និង សម្តែងពីអារម្មណ៍ក្នុងចិត្តយ៉ាងដូច្នេះថា «អរគុណដល់អ្នកម្ដាយជាទីស្រឡាញ់ ក៏ដូចជាប្រពន្ធសំណព្វចិត្ត និង ប្អូនៗដែលបានធ្វើខួបកំណើតក្នុងថ្ងៃនេះ» ។ ក្នុងឱកាសនោះលោកក៏បានបង្ហាញឱ្យឃើញពីអារម្មណ៍រំភើបសប្បាយរីករាយផងដែរទៅនឹងពិធីខួបកំណើតដ៏ភ្ញាក់ផ្អើលដែលប្រពន្ធ និង អ្នកម្តាយ ព្រមទាំក្រុមគ្រួសារបានធ្វើឱ្យនេះ ព្រោះជាការពញ្ញាក់អារម្មណ៍មួយដែលមិននឹកស្មានដល់ ដែលនេះជាឱកាសនៃការជួបជុំគ្រួសារមួយប្រកបដោយសុភមង្គល និង ពោរពេញដោយភាពកក់ក្តៅផងដែរ ។

កំពូល​តារាចម្រៀង ព្រាប សុវត្ថិ រំភើប​ចិត្តនឹង​ខួបកំណើត​ដែល​មិន​នឹកស្មាន​ដល់​

ទន្ទឹមនឹងការរំលេចសារតាមបណ្តាញសង្គមនេះដែរ ក៏មានការចូលរួមជូនពរពីសំណាក់ប្រិយមិត្ត និង អ្នកគាំទ្ររបស់លោកជាច្រើន ដោយម្នាក់ៗបានជូនពរឱ្យលោកមានសុខភាពល្អ គ្រួសារមានសុភមង្គល និង ការងារកាន់តែរីកចម្រើន ជាដើម ។

កំពូល​តារាចម្រៀង ព្រាប សុវត្ថិ រំភើប​ចិត្តនឹង​ខួបកំណើត​ដែល​មិន​នឹកស្មាន​ដល់​

សូមបញ្ជាក់ថា កំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ បានឈានដល់វ័យ ៤១ ឆ្នាំ ហើយ ដោយផ្អែកលើឆ្នាំកំណើតរបស់លោក ១៩៧៥ ។ ពិធីខួបនេះបានធ្វើជាលក្ខណៈសាមញ្ញ នៅផ្ទះរបស់លោកកាលពីម្សិលមិញ ៕ សាកល