ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯក​ទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​អាល់​បា​នី

១.​ក្តី​រំពឹង​៖ ក្រុម​ជម្រើសជាតិ​អាល់​បា​នី​មិនសូវ​មានឱកាស​ឆ្លង​ផុត​វគ្គ​ជម្រុះ​ទេ ជាមួយនឹង​ក្រុម​ក្រៅ​ដី អៀរ​ឡង់​ខាងជើង ។ សមត្ថភាព​គ្រូបង្វឹក​សញ្ជាតិ​អីុ​តា​លី​របស់​ក្រុម​នេះ គឺ​ច្បាស់លាស់​ណាស់​(​កីឡាករ​លេង​តាម​ទម្រង់​ល្អ​)​ដោយ​ព្យាយាម​ទប់ទល់​ជាមួយ​គូប្រកួត និង​ខិតខំ​រក​គ្រាប់​បាល់​មិន​ថា ការ​ស៊ុត​ពី​ចម្ងាយ ឬ​ជិត ។

ក្រុម​នេះ​បាន​ឈ្នះ​ក្រុម​ជម្រើសជាតិ​របស់​ព័រ​ទុ​យ​ហ្គា​ល់​ក្នុង​វគ្គ​ជម្រុះ​នៅ​ក្រៅ​ដី​ក្នុង​លទ្ធផល ១-០ និង​បាន​ចាញ់​តែ​ម្តង​គត់​ក្នុង​ការ​ប្រកួត​ម្តងទៀត​នៅ​ម៉ោង​បញ្ចប់ ។

អាល់​បា​នី អាច​ឈាន​ជើង​ចូល​លេង​ក្នុង​ការ​ប្រកួត​ដ៏​ធំ​លើក​ដំបូង​របស់​ខ្លួន​ដែល​ទើបតែ​មានបទពិសោធន៍​តិចតួច​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​គួរ​ឱ្យ​កោតសរសើរ​ចំពោះ​ក្រុម​ជម្រើសជាតិ​នេះ​ណាស់ ដែល​ពួក​គេ​បាន​យកឈ្នះ ដា​ណឺ​ម៉ាក ដូច្នេះ​ក្រុម​ជម្រើសជាតិ​នេះ​អាច​ឡើង​ទៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល I ដោយ​ស្វ័យប្រវត្តិ ។ ទោះបីជា​យ៉ាងណា អ្វី​ដែល​ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​មួយ​នេះ ព្រួយបារម្ភ​នោះ​គឺ បទ​ពិសោធន៍​តិចតួច និង​សមត្ថភាព​នៅ​ស្ទើរ​សម្រាប់​ការ​ប្រកួត​ធំ​ៗ ។

អាល់​បា​នី គឺជា​ក្រុម​ជម្រើសជាតិ​គួរ​ឱ្យ​កត់សម្គាល់​មួយ ប៉ុន្តែ​ក្រុម​នេះ​រក​គ្រាប់​បាល់​នៅ​ក្រៅ​ដី​មិន​បាន​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​។ នេះ​ជា​បញ្ហា​ចម្បង​ដែល​ពួក​គេ​សង្ឃឹមថានឹង​អាច​ធ្វើ​បាន​វិញ ។

២-​លទ្ធផល​ល្អ​៖ ក្រុម​នេះ​ទើបតែ​ចូលរួម​លើក​ដំបូង ។
៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ Taulant Xhaka​ខ្សែបម្រើ​ក្លិប​Basel​មាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​ប្រកួត​ធ្វើ​ឱ្យ​ក្រុម​អាល់​បា​នី​ជឿជាក់​ចំពោះ​សមត្ថភាព​គ្រប់គ្រង​បាល់​របស់​លោក ។

៤-​គ្រូបង្វឹក​៖ នេះ​មិនមែន​ជា​លើក​ទី​១​ទេ សម្រាប់​គ្រូបង្វឹក​សញ្ជាតិ​អុ​ី​តា​លី​លោក​Gianni de Biasi​បាន​ទទួល​ភាព​ជោគជ័យ​ខុស​ពី​ការ​រំពឹង​ទុក ជាមួយនឹង​សមត្ថភាព​តិចតួច​របស់​លោក ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប (​បណ្តោះអាសន្ន​)៖
-​អ្នកចាំទី​៖ Etrit Berisha (Lazio), Orges Shehi (Skënderbeu Korçë), Alban Hoxha (Partizani Tirana)​។
-​ខ្សែការពារ​៖ Lorik Cana (Captain)( Nantes), Ansi Agolli (Qarabag), Andi Lila (PAS Giannina), Mërgim Mavraj (FC Köln), Elseid Hysaj (Napoli), Arlind Ajeti (Frosinone), Berat Djimsiti (Atalanta), Naser Aliji (Basel), Frederic Veseli (Lugano)​។

-​ខ្សែបម្រើ​៖ Odise Roshi (Rijeka), Migjen Basha (Como), Amir Abrashi (SC Freiburg), Ermir Lenjani (Nantes), Burim Kukeli (Zürich), Ergys Kaçe (PAOK), Ledian Memushaj (Pescara), Shkëlzen Gashi (Colorado Rapids), Taulant Xhaka (Basel), Herolind Shala (Slovan Liberec), Milot Rashica (Vitesse Arnhem) ។

-​ខ្សែប្រយុទ្ធ​៖ Armando Sadiku (Vaduz), Sokol Cikalleshi (İstanbul Basaksehir), Bekim Balaj (Rijeka) ៕