ទិចនិច​​​ញ៉ាំ​អាហារ​ពេល​ព្រឹក​​ដើម្បី​ទទួល​​បាន​​រាង​ស្អាត

អាហារ​​ពេល​ព្រឹក ​ជាអាហារប្រចាំថ្ងៃ​​ដ៏​សំខាន់​បំផុត ជា​ពិសេស​ស​ម្រាប់​អ្នក​​ដែល​​ចង់​បញ្ចុះ​ទម្ងន់​​ធ្វើ​ឲ្យ​​រាង​ស្អាត​។ មិន​តែ​ប៉ុបណ្ណោះ​​ការ​ញ៉ាំ​អាហារ​​ពេល​ព្រឹក​​ជួយ​ឲ្យ​ប្រព័ន្ធ​​រំលាយ​​របស់​​ អ្នក​ដំណើរ​ការ​​បានល្អ និង​ដុត​​​បំផ្លាញ់​កាឡូរី​កាន់​​តែ​ច្រើន​ពេញ​​មួយ​ថ្ងៃ។ ដូច្នេះ​ហើយ​​ដើម្បី​លើ​កម្ពស់​​នូវ​ការ​ញ៉ាំ​អាហារ​​ពេល​ព្រឹក​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ​អ្នក​គួរ​តែ​អនុវត្ត​តាម​​គោល​ការណ៍​​មួយ​ចំនួន​​ដូច​ខាង​ ក្រោម៖

១. ញ៉ាំអាហារ​បន្ទាប់ពីភ្ញាក់​ពីគេង ១ ម៉ោង
មនុស្សដែលញ៉ាំអាហារពេលព្រឹកបានទៀងទាត់​មានហានិភ័យក្នុង​ការលើសទម្ងន់​តិចតួច ប៉ុន្តែ​ក៏អាស្រ័យទៅ​លើពេលវេលាញ៉ាំ​ដែរ។ អាស្រ័យហេតុនេះ​ហើយ អ្នកគួរតែញ៉ាំ​អាហារពេល​ព្រឹកបន្ទាប់​ពីភ្ញាក់ពីគេង​មួយម៉ោង ព្រោះវាអាចរក្សា​នូវទម្លាប់ និងបង្កើននូវ​ការរំលាយអាហារ​បានល្អ។

២. ញ៉ាំអាហារ​ដែលសម្បូរជាតិប្រូតេអ៊ីន និង​ជាតិស្ករ
នំជាអាហារដែលល្អបំផុតសម្រាប់អាហារ​ថ្ងៃត្រង់ ប៉ុន្តែអ្នកមិន​អាចបរិភោគ​ជាអាហារពេលព្រឹកប្រចាំថ្ងៃ​បាននោះ​ទេ។ អ្នកគួរតែជ្រើសរើស​យកអាហារដែល​មានកម្រិតជាតិប្រូតេអ៊ីន​ខ្ពស់ និងមានជាតិស្ករ​ដូចជា ស៊ុត ទឹកដោះគោ និងគ្រាប់ធញ្ញ​ជាតិ។ អាហារទាំងនេះ​មានកម្រិត​កាឡូរីទាប ប៉ុន្តែផ្តល់នូវថាមពល​ខ្ពស់ដែលមាន​អត្ថប្រយោជន៍ជាច្រើន​សម្រាប់អ្នកដែល​ចង់សម្រក់ទម្ងន់ និងរក្សាសុខភាព​ឲ្យបានល្អ។

៣. យ៉ាងហោចណាស់ញ៉ាំអាហារដែល​មានជាតិសសៃ ៨ ក្រោម
ការញ៉ាំអាហារ​ដែលសម្បូរជាតិសសៃយ៉ាងហោចណាស់​ឲ្យបាន៨ក្រោមក្នុងពេលព្រឹក អាចធ្វើឲ្យការសម្រក់​ទម្ងន់មាន​ភាពល្អប្រសើរ នេះបើយោងតាម​ការបកស្រាយរបស់អ្នក​ជំនាញ​អាហារ​ពេល​ព្រឹក។

អាហារដែលមានជាតិសសៃ​ទាំងនោះស្ថិតនៅ​ក្នុងផ្លែឈើស្រស់ និងគ្រាប់ធញ្ញ​ជាតិ ដូច្នេះហើយ​អ្នកក៏អាចបរិភោគ​ទឹកផ្លែឈើស្រស់ ១១,៧ ក្រោម ក៏អាចផ្តល់​ជាតិសសៃដល់​រាងកាយ​របស់អ្នក​ដូចគ្នា។

៤. កុំបន្ថែមជាតិកាឡូរីច្រើន​ពេកក្នុង​រាងកាយ
អាស្រ័យទៅ​លើទម្ងន់ និងការញ៉ាំអាហារពេលព្រឹក​ដែលបន្សល់​ជាតិកាឡូរីច្រើន វានឹងជ្រាប់ចូលរាងកាយ​របស់អ្នក។ អញ្ចឹងហើយអ្នកគួរតែបរិភោគ​ត្រឹមតែ ៣០០ ទៅ ៥០០ កាឡូរីនៅពេលព្រឹក​ទើបប្រសើរ។ ប្រភេទអាហារ​ដូចជា ទឹកដោះគោជូរ ផ្លែឈើ​ស្រស់ នំបុ័ង គឺជាជម្រើសដ៏ល្អបំផុត​សម្រាប់អាហារ​ពេលព្រឹក​របស់អ្នក​ចង់បញ្ចុះ​ទម្ងន់៕

ប្រភព៖ khmerpropey

អ្នកនឹងចូលចិត្ត

  • ទិចនិច​​​ញ៉ាំ​អាហារ​ពេល​ព្រឹក​​ដើម្បី​ទទួល​​បាន​​រាង​ស្អាត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:សុខភាព
Tags: