រូបមន្តធម្មជាតិពិសេស សម្រាប់កម្ចាត់រោមដែលអ្នកមិនចង់បានជារៀងរហូត

រោមដែលមិនចង់បានដែលដុះលើដងខ្លួនដូចជាដៃ ជើង មុខ និងខ្នង សុទ្ធសឹងជាបញ្ហាចម្បងដែលស្ត្រីគ្រប់គ្នាជួបប្រទះ។ រោមដែលមិនចង់បាននេះ កើតឡើងដោយសារតែការគ្មានតុល្យភាពនៃអ័រមូនក្នុងរាងកាយ ដំណើរវិវត្តន៍មិនប្រក្រតីនៃរដូវ ការប្រើប្រាស់ឱសថផ្សេងៗ ឬដោយសារតែការមានផ្ទៃពោះ។ បើទោះបីមានបច្ចេកទេសថ្មីៗជាច្រើនដូចជា បកស្បែក កម្ចាត់រោមដោយពន្លឺឡាស្សែ និងអគ្គិសនីវិភាគជាដើម សុទ្ធសឹងអាចប្រើប្រាស់បានដើម្បីកម្ចាត់ក៏ដោយ ប៉ុន្តែ វិធីសាស្ត្រទាំងនេះនឹងធ្វើឲ្យចំណាយប្រាក់ច្រើន។ មានវិធីសាស្ត្រធម្មជាតិជាច្រើនក្នុងការកម្ចាត់រោមដែលមិនចង់បាននេះចេញពីខ្លួន ហើយវាមិននឹងធ្វើឲ្យមានប្រតិកម្ម និងមិនចំណាយប្រាក់ច្រើន។ រូបមន្តធម្មជាតិដើម្បីកម្ចាត់រោមដែលមិនចង់បាននេះ គឺមានភាពងាយស្រួលក្នុងការធ្វើ។ សូមស្វែងរកវិធីសាស្ត្រដ៏ស័ក្តិសមបំផុតសម្រាប់អ្នក។

១. ការលាយស្កស និងក្រូចឆ្មាបញ្ចូលគ្នាសម្រាប់រោមមុខ

វិធីសាស្ត្រនេះ នឹងធ្វើឲ្យអ្នកមានស្បែកមុខរលោងដូចធម្មជាតិ។ ក្រូចឆ្មានឹងធ្វើឲ្យរោមរបស់អ្នកភ្លឺថ្លា និងកម្ចាត់រោមយ៉ាងមានប្រសិទ្ធិភាព។

គ្រឿងផ្សំ:
• ស្កសពីរស្លាបព្រាបាយ
• ទឹក១០ស្លាបព្រាយបាយ
• ទឹកក្រូចឆ្មាពីរស្លាបព្រាបាយ
• ចានសំឡតូចមួយ

វិធិសាស្ត្រ:
• លាយទឹក និងស្កសចូលក្នុងចានតូចមួយ
• នៅពេលស្ករលាយសព្វហើយ បន្ថែមទឹកក្រូចឆ្មាចូលក្នុងចាននោះ និងលាយឲ្យសព្វល្អ
• លាបគ្រឿងផ្សំនេះទៅលើមុខដែលមានដុះរោម
• ទុករយៈពេល១៥ ទៅ២០នាទី បន្ទាប់ពីលាបលើមុខហើយ
• លាងទឹកចេញក្រោយពីរយៈពេល២០នាទី តាមរយៈការយកដៃលាងថ្មមៗទៅលើមុខ
• ធ្វើបែបនេះរយៈពេលពីរ ទៅបីដងក្នុងមួយសប្តាហ៍ដើម្បីកាត់បន្ថយការដុះរោមលើផ្ទៃមុខ

២. ស្កស ទឹកឃ្មុំ និងក្រូចឆ្មាសម្រាប់រោមលើដៃ ជើង និងដងខ្លួន

ការលាយស្កសជាមួយនឹងទឹក ក្រូចឆ្មា និងទឹកឃ្មុំ គឺជារូបមន្តធម្មជាតិដ៏ពិសេសក្នុងការកម្ចាត់រោមចេញពីដងខ្លួនរបស់អ្នក។ វាហាក់ដូចជាការបកស្បែកអ៊ីចឹង និងមានប្រសិទ្ធភាពណាស់ក្នុងការកម្ចាត់រោមនៅត្រង់ជើង និងដៃ។

គ្រឿងផ្សំ និងសម្ភារៈ
• ស្កសមួយស្លាបព្រាបាយ
• ទឹកក្រូចឆ្មាមួយស្លាបព្រាបាយ
• ទឹកឃ្មុំសុទ្ធមួយស្លាបព្រាបាយ
• ទឹក (ដើម្បីកុំឲ្យមានល្បាយប៉ិៗខ្លាំងពេក)
• ម្សៅមីពី១ ទៅ២ស្លាបព្រាបាយ
• ក្រណាត់មួយដុំ ឬ ឬក្រដាសបកស្រែក
• វែកសម្រាប់បកស្បែក ឬកាំបិតចិតប៊ឺ

វិធីសាស្ត្រ
• យកចានសំឡតូចមួយ ដាក់ស្កស ក្រូចឆ្មា និងទឹកឃ្មុំ ហើយលាយឲ្យសព្វល្អ
• កម្តៅគ្រឿងផ្សំនេះរយៈពេល៣នាទីក្នុងឆ្នាំងមួយដើម្បីធ្វើឲ្យវាក្លាយជាល្បាយប៉ិៗបន្តិច
• ប្រសិនបើល្បាយនោះមានភាពស្អិតខ្លាំង បន្ថែមទឹក និងលាយឲ្យសព្វល្អ។ ទុកគ្រឿងផ្សំនោះឲ្យត្រជាក់ក្នុងបន្ទប់។
• សម្អាតរាងកាយរបស់អ្នកនៅត្រង់កន្លែងដែលអ្នកចង់លាបគ្រឿងផ្សំនេះ ហើយបន្ទាប់មក ជូតឲ្យស្ងួតជាមួយនឹងក្រណាត់ ឬម្សៅមី។
• លាបគ្រឿងផ្សំនេះនៅត្រង់កន្លែងដែលអ្នកចង់កម្ចាត់រោមចេញ
• ត្រូវលាបត្រង់កន្លែងដែលដុះរោម ហើយពេលលាបរួចហើយ ត្រូវគ្របកន្លែងលាបនោះជាមួយនឹងក្រដាសបកស្បែក និងសង្កត់ប្រកាសឲ្យដើម្បីធ្វើឲ្យស្អិតជាមួយនឹងគ្រឿងផ្សំ ដែលត្រូវបានលាប។
• ទាញប្រកាសបកស្បែកចេញក្នុងទិសបញ្ច្រាស់នឹងគល់រោមដែលដុះឡើងដើម្បីកម្ចាត់រោមនោះ។
• អ្នកអាចធ្វើបែបនេះជាប្រចាំដើម្បីកម្ចាត់រោមដែលមិនចង់បាននៅត្រង់ជើង និងដងខ្លួនរបស់អ្នក៕

ប្រភព៖ baykdang

  • រូបមន្តធម្មជាតិពិសេស សម្រាប់កម្ចាត់រោមដែលអ្នកមិនចង់បានជារៀងរហូត已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:សុខភាព
Tags: