ទិចនិច ​៣ ​យ៉ាង​ ធ្វើ​ឲ្យ​ក្បា​លពោះ​មាន​រាង​ស៊ិច​ស៊ី

របប​អាហារ​ដែល​មាន​ជីវជាតិ ​និងការ​ធ្វើ​លំហាត់​ប្រាណ​បាន​ទៀង​ទាត់ ជួយ​ឲ្យ​អ្នក​ឈាន​ដល់​គោល​ដៅ​ក្នុង​ការ​សម្រក​ទម្ងន់​បាន​ជោគ​ជ័យ។ ​ប៉ុន្តែ​នៅត្រង់​ចំណុច​ជុំវិញ​ក្បាល​ពោះ​ពុំ​ទាន់​​ស្រក​ជាតិ​ខ្លាញ់​អស់​នៅ​ ឡើយ លុះ​ត្រា​តែ​អ្នក​ព្យាយាម​ហាត់​បន្ថែម​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​បី​យ៉ាង​ដែល​អាច​ឲ្យ​អ្នក​អនុវត្ត​រៀង​ រាល់​សប្តាសហ៍​ដើម្បី​កម្ចាត់​ជាតិ​ខ្លាញ់​នៅ​ជុំវិញ​ក្បាល​ពោះ​របស់​អ្នកចេញ។

១. នៅពេលបរិភោគ

ធ្វើការ​កំណត់​ការ​តម​របប​អាហារ ​និងការ​បន្ទោរ​បង់ឲ្យ​បាន​ទៀង​ទាត់។ ​ក្បាល​ពោះ​របស់​អ្នក​ប្រហែល​ជា​មិន​ត្រូវ​បង្ក​ឡើង​ដោយ​ជាតិ​ខ្លាញ់​នោះ​ទេ ប៉ុន្តែ​អាច​បណ្តោល​មកពី​ខ្យល់​ដែល​មាន​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​លោក​អ្នក។ ​ប្រសិន​បើអ្នក​មិនបាន​ទទួល​ទាន​ជាតិ​សរសៃ​ឲ្យបាន​គ្រប់​គ្រាន់ទេ ​(តម្រូវ​ការ​ចាប់ពី ​២៥ ​ទៅ ៣០ ​ក្រាម​ក្នុង​មួយ​ថ្ងៃ)​ អាច​ទល់​លាមក ​ដែល​បណ្តោល​ឲ្យហើម​ពោះ។ ​ដូច្នេះ​ហើយ​ អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​សរសៃ ​ឬអាហារ​ដែល​ផលិត​ឧស្ម័ន​ច្រើន​ដូចជា ​ខាត់ណា​ពណ៌​បៃតង ​ផ្លែប៉ោម ​ឬសណ្តែក ​ក៏អាច​ធ្វើឲ្យ​ក្បាលពោះ​របស់អ្នក​ស្រក​បានដែរ។

២. ហាត់​ប្រាណ​កាត់​បន្ថយ​ជាតិ​ខ្លាញ់ ​និងធ្វើ​ឲ្យ​បេះដូង​មាន​សុខភាពល្អ
ការហាត់​ប្រាណ​ អាច​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ដែល​ធ្វើឲ្យ​បេះដូង​មាន​សុខភាព​កាន់តែ​ប្រសើរ។ ​ប្រសិន​បើអ្នក​ធ្វើការ​ហាត់​ប្រាណ​ដោយរត់ ​ជិះកង់ ​ឬហែល​ទឹក​ចាប់ពី ​១០ ទៅ​ ៦០ នាទី ​អ្នកនឹង​មើល​ឃើញ​ពីល្បឿន​នៃការ​ស្រក​ទម្ងន់​យ៉ាង​លឿន។ ​ដូច្នេះ​ហើយ ​ដើម្បី​ធ្វើការ​សាក​ល្បង​ក្នុងការ​ហាត់​ប្រាណ​ជាលើក​ដំបូង​ អ្នកគួរ​តែ​ចំណាយ​ពេល ​១០នាទី​ ជារៀង​រាល់ថ្ងៃ។

៣. បញ្ចេញកំលាំងខ្លាំងនៅពេលហាត់ប្រាណ
មុនដំបូង​ហាក់​បីដូច​ជា​លំបាក់​បន្តិច ​ប៉ុន្តែ​អ្នក​អាច​កំណត់​គោលដៅ​ឲ្យជាក់​លាក់​មួយ​នៅត្រង់​សាច់​ដុំពោះ ​ព្រោះនេះ​ជា​ចំណុច​ស្នូល​ដែលអ្នក​ត្រូវ​កំចាត់។ ​ក្នុងការ​ហាត់​ប្រាណ​អ្នក​អាច​ប្រើ​ឧបករណ៍ ​ឬក៏​ប្រើវិធី​សាស្ត្រ​ផ្សេងៗ​ដែល​ធ្វើឲ្យ​ក្បាល​ពោះ​ មាន​ចលនា​ខ្លាំង​ ធ្វើ​បែបនេះ​ជាតិ​ខ្លាញ់​នៅក្នុង​ក្បាល​ពោះ​របស់​អ្នក​ឆាប់​រលាយ​អស់៕

ប្រភព៖ khmerpropey

អ្នកនឹងចូលចិត្ត

  • ទិចនិច ​៣ ​យ៉ាង​ ធ្វើ​ឲ្យ​ក្បា​លពោះ​មាន​រាង​ស៊ិច​ស៊ី已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:សុខភាព
Tags: