ព្រាប សុវត្ថិ ធ្វើខួបកំណើតឆ្នាំនេះ សាមញ្ញមែនពិត តែមានសុភមង្គលខ្លាំងបំផុត!

ភ្នំពេញ៖ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ត្រូវបានក្រុមគ្រួសារ ធ្វើពិធីខួបកំណើតឲ្យរូបលោកយ៉ាងសប្បាយរីករាយ។

កាលពីម្សិលមិញនេះដែរ នៅក្នុងទំព័រហ្វេសប៊ុក របស់តារាចម្រៀងប្រុសរូបនេះ បានរំលេចនូវរូបថតជួបជុំគ្រួសារ នៅក្នុងថ្ងៃខួបកំណើតរបស់លោក ដែលបានរៀបចំនៅគេហដ្ឋាន បែបសាមញ្ញមួយ។ ហើយក្នុងនោះដែរ លោក ព្រាបសុវត្ថិ បានសរសេរសារដ៏មានន័យ នៅលើរូបថតទាំងនោះថា "អរគុណដល់អ្នកម្ដាយជាទីស្រលាញ់ក៏ដូចជាប្រពន្ធសំណព្វចិត្ត និងប្អូនៗដែលបានធ្វើខួបកំណើតក្នុងថ្ងៃនេះ"។ 

ចំពោះទិដ្ឋភាពក្នុងថ្ងៃខួបកំណើតរបស់ លោក ព្រាប សុវត្ថិ ហាក់ដូចជាសាមញ្ញ មិនអធិកអធមដូចតារាដទៃទៀត តែវាពិតជាមានអត្ថន័យ និងសុភមង្គលខ្លាំងបំផុត ដែលក្រុមគ្រួសាររូបលោក បាននៅក្បែរគ្នាយ៉ាងកក់ក្តៅបែបនេះ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានសម្តែងការជូនពរ ក្នុងថ្ងៃខួបកំណើតរបស់លោក ព្រាប សុវត្ថិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ការប្រគុំតន្រ្តីជាប្រវត្តិសាស្ត្រ ដ៏កម្រ នៅថ្ងៃបុណ្យចូលឆ្នាំ នៅលើទឹកដីកម្ពុជាក្រោម បន្ទាប់ពីសិល្បៈករល្បី មានលោកព្រាប សុវត្ថិ អ្នកនាងម៉េង កែវពេជ្ជតា និងសិល្បៈករខ្មែរជាច្រើនទៀត បានដឹកដៃគ្នា ធ្វើការប្រគុំតន្ត្រី នៅទីនោះ ស្រាប់តែឭដំណឹងថា ការប្រគុំតន្ត្រីនោះ ត្រូវបានអាជ្ញាធរវៀតណាម បិទធ្វើឲ្យប្រជាជន ទាំងនៅកម្ពុជាក្រោម និង នៅកម្ពុជាទាំងមូល សម្តែងនូវការខកចិត្តយ៉ាងខ្លាំង ។ ក្នុងការប្រគុំតន្ត្រីនេះ សំបុត្រតម្លៃ៦ដុល្លារ ត្រូវបាន ពលរដ្ឋកម្ពុជាក្រោម បានទិញដើម្បីរងចាំទស្សនា ការប្រគុំតន្ត្រីដ៏កម្រ ជាលក្ខណៈប្រវត្តិសាស្ត្រ តែអ្វីដែលគួរឲ្យសោកស្តាយ ការប្រគុំតន្ត្រីធ្វើបានតែមួយយប់ ក៏ត្រូវបាន អាជ្ញាធរវៀតណាម ក្នុងតំបន់ ធ្វើការបិទ មិនឲ្យប្រគុំបន្ត នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦។

សម្រាប់ព័ត៌មានលម្អិតទាក់ទិនរឿងនេះ មិនត្រូវបានគេទម្លាយ ព័ត៌មានលម្អិតឡើយ ហើយអ្នកដឹកនាំសម្តែង ការប្រគុំតន្ត្រីនេះទៀត សោត លោក តាំ មិនបានប្រាប់ឲ្យ ល្អិតល្អន់ឡើយជុំវិញបញ្ហានេះ។ ដោយឡែក ប្រធានសមាគមន៍សិល្បៈករខ្មែរ លោក សុះ ម៉ាច វិញ ក៏បានថ្លែងទាំង រអាក់រអួល មិនដឹងពីមូលហេតុ ដែលអាជ្ញាធរ វៀតណាម បិទការប្រគុំតន្ត្រីនេះ ។

លោកថា «ប្រទេសដែលខ្ញុំធ្លាប់ទៅសម្តែង គេមានទិដ្ឋាការ ឬវីសា ចូលទៅប្រទេសគេ ហើយស្ព័នស័រ នៅទីនោះ នឹងរៀបចំការសម្តែង មានរយៈពេលប៉ុន្មានថ្ងៃ ដែលបានសុំច្បាប់រួចរាល់ហើយ ដើម្បីសូមសិទ្ធការសម្តែង » ។ លោកបន្ថែមទៀតថា «ខ្ញុំមិនយល់ច្បាស់ ពីប្រទេស ជិតខាង គឺវៀតណាម គេមានច្បាប់យ៉ាងម៉េច ហើយខ្ញុំក៏មិនទាន់ ទទួលបានព័ត៌មានច្បាស់ដែរ »។ លោកបានបន្តក្នុង ន័យសោកស្តាយថា «ខ្ញុំមិនហ៊ានបញ្ចេញ ទស្សនៈយ៉ាងណានោះដែរ តែក៏សោកស្តាយណាស់ ក្នុងការបិទការប្រគុំតន្ត្រីនេះ»៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload