ចិនកំពុងតែប្រឈមមុខ នឹងទឹកជំនន់លេចលង់ ក្រោយពីមានព្យុះភ្លៀង មួយក្ឌាំងធំ (មានវីដេអូ)

ចិន៖ ថ្មីៗនេះទីក្រុងក្វាងចូវ ប្រទេសចិន កំពុងតែជួបបញ្ហាទឹកលេចលង់ជាខ្លាំង ក្រោយពីមានព្យុះភ្លៀងមួយក្ឌាំងធំ កាលពីយប់កន្លងទៅ។

រូបភាពជាច្រើនសន្លឹក បានបង្ហោះចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ដែលមុខមាត់សម្រស់របស់ទីក្រុងក្វាងចូវ ត្រូវបានបំផ្លាញដោយព្យុះភ្លៀងបោកបក់យ៉ាងខ្លាំង លាយឡំជាមួយនឹងផ្គររន្ទះ បណ្តាលឲ្យលេចលង់កណ្តាលផ្លូវនៃទីក្រុងក្វាងចូវ ស្ទើរគ្រប់ទីកន្លែង រហូតស្ទើរតែដូចទីក្រុង Venice នៃប្រទេសអីុតាលី (ជាទីក្រុងស្ថិតនៅលើតំបន់កោះ-សូមមើលរូបខាងក្រោម) ហើយត្រូវបានគេដាក់ឈ្មោះថា “Venice of China” មានន័យថា ទីក្រុង Venice នៃប្រទេសចិនផងដែរ។

ដោយឡែកតាមរយៈ រូបភាព និងខ្សែវីដេអូឃ្លីប ដែលបានបង្ហោះចូលក្នុងបណ្តាញសង្គមនោះទៀតសោត គេឃើញថាមានប្រជាជនចិនជាច្រើន មិនថាតែអ្នកធ្វើការ ឬសិស្សសាលា បានព្យាយាមដើរកាត់ទឹក កម្ពស់លេចក្បាលជង្គង់ទាំងត្រដាបត្រដួស ភ័យផងអរផង ដោយមានអ្នកខ្លះទៀត​ ជិះឡានក្រុង ខ្លះជិះទូក ដើម្បីធ្វើដំណើរទៅបំពេញការងារ។

យ៉ាងណាមិញ បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៣ នៅទីក្រុងក្វាងចូវប្រទេសចិន ត្រូវបានគេទទួលស្គាល់ថា គឺជាទីក្រុងមួយដែល ងាយនឹងរងគ្រោះខ្លាំងជាងគេបំផុត ដែលបង្កឡើងដោយគ្រោះធម្មជាតិ ដោយសារតែកត្តាអាកាសធាតុប្រែប្រួល ឬហៅថា “Nature Climate Change” បណ្តាលឲ្យមានទឹកជំនន់លេចលង់ ខ្លាំងជាងគេ ក្នុងចំណោមទីក្រុង ឬខេត្តដែលជាប់តំបន់ឆ្នេរទាំងអស់ នៅជុំវិញពិភពលោកជាង ១៣៦តំបន់។

គួរបញ្ជាក់ដែរថា ឆ្លងតាមរយៈការសិក្សានេះ ត្រូវបានគេប៉ាន់ប្រមាណបានថា នៅក្នុងឆ្នាំ២០៥០ ទីក្រុងក្វាងចូវមួយនេះអាចនឹង ចំណាយថវិការជាច្រើន រហូតអាចដល់ខ្ទង់ ១៣,២ពាន់លានដុល្លារអាមេរិក សម្រាប់ធ្វើការជួសជុលរាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាត​ បង្កឡើងដោយគ្រោះធម្មជាតិមួយនេះផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ដែរថា ទាក់ទងនិងករណីស្រដៀងគ្នានេះដែរ (ចិន) ហេតុការណ៍រន្ធត់មួយ បានកើតឡើង ក្នុងប្រទេសចិន ដែលរថយន្តជាង ៥៦គ្រឿង បានជិះបុកបន្តកន្ទុយគ្នា និងយ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍រន្ធត់នេះ  ចំងាយប្រមាណជា ១៩០គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងលិច ទីក្រុងសៀងហៃតាមបណ្តោយផ្លូវជាតិ G42 Shanghai-Chengdu នៅចន្លោះម៉ោងប្រហែលជា ម៉ោង១:00ល្ងាច ក្នុងពេលដែលមានប្រជាជនចិនរាប់លាននាក់ ធ្វើដំណើរកាត់តាមផ្លូវនេះ អំឡុងពេលពិធីបុណ្យឆេងម៉េង។

ប្រភពបន្តថា មនុស្សជាច្រើន បានរងរបួស និងយ៉ាងហោចណាស់ មនុស្ស៣នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុនោះ។ នៅក្នុងវីដេអូឃ្លីបផងដែរ គេឃើញថា អ្នកបើកបរដែលរួចជីវិតពីការស្លាប់ បាននាំគ្នាឈរពេញលើដំបូលរថយន្ត ខណៈដែលមានរថយន្តជាច្រើនទៀត បានរងការខូចខ្ទេចខ្ទី និងជាប់គាំងនៅទីនោះ។

គួរបញ្ជាក់ដែរថា មន្រ្តីជំនាញ បានធ្វើការ ដោះស្រាយយ៉ាងសស្រាក់សស្រាំផងដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រូបភាព៖ ទីក្រុង Venice