កោះ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​​៥​​លិច​បាត់​​ខ្លួន​ ចំ​ពេល​កំណើន​ទឹក​សមុទ្រ​

កោះ​​​​​​តូច​ៗ​​​ចំនួន​៥​​​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​​បាន​លិច​បាត់​ខ្លួន​​នា​ពេល​​​​​​ថ្មី​ៗ​នេះ ចំ​ពេល​កំណើន​​​​កម្រិត​ទឹក​សមុទ្រ​​​ឡើង​និង​​​​​​ការ​ច្រោះ​​បាក់​ដី​កោះ​។ នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​ពី​​ក្រុម​អ្នក​ស្រាវជ្រាវ​អូស្ត្រាលី​។

 

កោះ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​​៥​​លិច​បាត់​​ខ្លួន​ ចំ​ពេល​កំណើន​ទឹក​សមុទ្រ​
 

តាម​​ប្រភព​ពី Science Alert​ កោះ​​ចំនួន​​៥​​​ដែល​បាន​លិច​ក្រោម​ទឹក​សមុទ្រ​នោះ​គឺ​ជា​ផ្នែក​នៃ​ប្រជុំ​​កោះ Solomon ដែល​ពុំ​មាន​​មនុស្ស​រស់​នៅ​នោះ​ទេ។ ប៉ុន្តែ​​កោះ​ចំនួន​៦​ផ្សេង​ទៀត​ក្នុង​ប្រជុំ​​កោះ​ដដែល​​ត្រូវ​បាន​​គេ​រក​ឃើញ​ថា​​លិច​បាក់​ដី​​មួយ​ផ្នែក​ៗ​ចូល​ក្នុង​សមុទ្រ​​ដោយ​បាន​បំផ្លាញ​​ភូមិ​​ទាំង​អស់​​នៅ​ទី​នោះ។

 

ក្រុម​អ្នក​ស្រាវជ្រាវ​​​បាន​​ឲ្យ​ដឹង​ថា វា​ជា​ការ​​​​​ពិត​​ត្រូវ​តាម​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ត្រ​​​នៃ​ឥទ្ធិពល​​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​​ក្នុង​តំបន់​​មាត់​ឆ្នេរ​សមុទ្រ​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​។

 

កោះ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​​៥​​លិច​បាត់​​ខ្លួន​ ចំ​ពេល​កំណើន​ទឹក​សមុទ្រ​
 

តាម​ការ​​សិក្សា​ស្រាវជ្រាវ​​​​​​របស់​អ្នក​វិទ្យាសាស្ត្រ​លើ​កោះ​ចំនួន​​៣៣ ដោយ​ផ្អែក​លើ​រូប​ថត​ពី​ផ្កាយ​រណប​​(ពី​ឆ្នាំ​១៩៤៧ ដល់​ឆ្នាំ​២០១៤) បាន​​ឲ្យ​ដឹង​ថា​​នៅ​តំបន់​ប្រជុំ​កោះ​​ខាង​លើ​​មាន​​​កម្រិត​ទឹក​សមុទ្រ​កើន​ឡើង​ ប្រមាណ​១០​​មិល្លីម៉ែត្រ ជា​រៀង​រាល់​ឆ្នាំ​​អស់​រយៈ​ពេល​២​ទសវត្ស៕

 

កោះ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​​៥​​លិច​បាត់​​ខ្លួន​ ចំ​ពេល​កំណើន​ទឹក​សមុទ្រ​
 

ចុចអាន៖  ទឹកកក​តំបន់​ប៉ូល​អាកទិចរលាយ​កាន់​តែ​​​លឿន អ្នក​​វិទ្យាសាស្ត្រ​ព្រួយ​បារម្ភ​​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, sciencealert​​​​​​​​​​​​​​

​​​​