ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​រំលោភ​ក្មេងស្រី អាយុ​១១​ឆ្នាំ បានសម្រេច​

​កណ្តាល:
កម្លាំង​នគរបាល​ស្រុក​ស្អាង បាន​ឃាត់ខ្លួន យុវជន​ម្នាក់ បន្ទាប់ពី​បាន​រំលោភ សេពសន្ថវៈ លើ​ក្មេងស្រី អាយុ​១១​ឆ្នាំ បានសម្រេច ។ ករណី​រំលោភ​សេពសន្ថវៈ​នេះ កើតឡើង កាលពី​វេលា​ម៉ោង ១១​និង​១៥​នាទី ព្រឹក​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ​២០១៦ នៅក្នុង​ចម្ការ​ល្មុត ស្ថិតនៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។​

​សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ឡេង ជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ កម្មករ ។ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ធ សហ អាយុ​១១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​សិស្ស​។

​សមត្ថកិច្ច បានឱ្យដឹង​ទៀតថា នៅវេលា​កើតហេតុ​ខាងលើ  ក្មេងស្រី​រងគ្រោះ បាន​ដើរចូល​ចំការ​ល្មុត របស់​ឈ្មោះ ម៉ាប់ ដើម្បី​រក​បេះ​ផ្លែ​ល្មុត ហូប ហើយ​ឈ្មោះ ឡេង ជា (​ជនសង្ស័យ​) បាន​ដើរ​មកពី​ទិសខាងកើត សំដៅ​ចូលមក​ចំការ​ល្មុត ខាងលើ​ដែរ​។ ពេលមកដល់ ជនសង្ស័យ ឡេង ជា បាន​ចាប់​ខ្ទប់មាត់ និង​ច្រមុះ ក្មេងស្រី​រងគ្រោះ បណ្តាល​ឲ្យ​សន្លប់ ។ លុះ​ពេល​ក្មេងស្រី ដឹងខ្លួន​ឡើង ឃើញ​ខោខ្លី ស្រាត​ចេញ​ផុតពី​ខ្លួន​។ ពេល​ជាមួយគ្នា​នោះ ជនសង្ស័យ ឡេង ជា បាន​គំរាម មិន​ឲ្យ​ជនរងគ្រោះ និយាយប្រាប់​ម្តាយ​ឡើយ បន្ទាប់មកក្មេងស្រី​រងគ្រោះ ក៏បាន​ដើរ​ត្រឡប់មកផ្ទះ​វិញ​។​

​សមត្ថកិច្ច បានឱ្យដឹង​ទៀតថា លុះដល់​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃ​ដដែល ក្រោយពេល សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​ត្រើយ​ស្លា ទទួលបាន​បណ្ដឹង និង​ព័ត៌មាន ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ក៍បាន​ហៅ​ជនសង្ស័យ ឡេង ជា មក​ធ្វើការ​សាកសួរ នៅ​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា ស្រុក​ស្អាង​។​

​នៅ​ចំពោះ មុខ​សមត្ថកិច្ច ជនសង្ស័យ ឡេង ជា បាន​សារភាពថា ខ្លួន​ពិតជា​បាន រំលោភ​សេពសន្ថវ​: ទៅលើ​ក្មេងស្រី​រងគ្រោះ នៅក្នុង​ចំការ​ល្មុត របស់​ឈ្មោះ​ម៉ាប់  ប្រាកដ​មែន​។ បច្ចុបន្ន​ជន សង្ស័យ ឡេង ជា ត្រូវបាន​សម​ត្ថិ​ច្ច កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូងខេត្តកណ្តាលចាត់ការ​តាម​នី​ត​វិធី​ច្បាប់ ៕V/S

ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​រំលោភ​ក្មេងស្រី អាយុ​១១​ឆ្នាំ បានសម្រេច​

ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​រំលោភ​ក្មេងស្រី អាយុ​១១​ឆ្នាំ បានសម្រេច​