ប៉ូលិស​ចាប់បាន​ជនសង្ស័យ​ប្លន់​សំលាប់ យក​ម៉ូតូ​នៅ​ស្រុក​មេមត់​បាន​ហើយ

ត្បូងឃ្មុំ:
នគរបាល ស្រុក​មេមត់ សហការ ជាមួយ នគរបាល ខេត្ត​ត្បូងឃ្មុំ ធ្វើការ​ស៊ើបអង្កេតស្រាវជ្រាវ ឈានទៅ​ចាប់ខ្លួន​ជនសង្ស័យ​ជា ឃាតករ ដែល​បានកាប់សំលាប់ ក្មេងប្រុស​ជំទង់​កាលពី​ល្ងាច​នោះបាន​ហើយ​។​

 ជនសង្ស័យ​ដៃដល់ មាន​ឈ្នោះ ណា នួន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ទល់មុខ​ផ្ទះនិង​ជនរងគ្រោះ ជនដៃដល់​បន្ទាប់​ធ្វើ​សកម្មភាព​បាន​ព្យាយាម​រត់គេចខ្លួន ប៉ុន្តែស្ថិតក្រោម​ប្រឹងប្រែង​របស់​សមត្ថកិច្ច​ទើប យើង​កំណត់​មុខសញ្ញា​និង​ឈានទៅចាប់ខ្លួនបាន​។​

​សូម​រំលឹកថា ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ល្ងាច​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦​នេះ។​បើតាម​មន្ត្រី​អាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ ត្រូវបានប្រទះឃើញ នៅ​ម៉ោង ៥​និង​៣០​នាទី ល្ងាច ក្មេងប្រុស​ម្នាក់នេះ ត្រូវគេ​កាប់​ហ្នឹងកាំបិត​ដាច់​ករួច​យក​ម៉ូតូ​ទៅ​បាត់​។​

​មុនពេល​កើតហេតុ​ក្មេង ប្រុស​ឈ្មោះ វី សុខា អាយុ​១៣​ឆ្នាំ បាន​ជិះ​ម៉ូតូ​ទៅ​ចំការខាងត្បូង​ផ្ទះ​ក្នុងភូមិ​ស្ពាន​ច​ង្គុំ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យក​កាំបិទផ្គាក់ទៅជា​មួយ ហើយ​ពេល​ប្រទះឃើញ​ក្មេង​ដេកស្លាប់ ដោយសារ​ជន​មិនស្គាល់មុខ​កាប់​ក​ញ្ចឹ​ង ក នោះ សមត្ថកិច្ច​សន្និដ្ឋានថា បណ្តាលមកពី ចោរប្លន់ ហើយសម្លាប់ យក​ម៉ូតូ វ៉េវ​ឆ្លាម ពណ៌​ខ្មៅ អត់​ស្លាក​លេខ គេចខ្លួនបាត់ ។​

​បន្ទាប់ពីរ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​សមត្ថកិច្ច​ប្រគល់​សាកសព​ជូន​សាច់ញាតិ​យកទៅធ្វើបុណ្យ ។ ទោះបីជា​យ៉ាងណា​នៅពេលនេះ កម្លាំង​អាវុធហត្ថ​បាន​កំពុងដុតដៃ ដុតជើង ដើម្បី​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជនដៃដល់​យកមក​ចាត់​ការ​តាមនីតិវិធី​៕R

ប៉ូលិស​ចាប់បាន​ជនសង្ស័យ​ប្លន់​សំលាប់ យក​ម៉ូតូ​នៅ​ស្រុក​មេមត់​បាន​ហើយ

ប៉ូលិស​ចាប់បាន​ជនសង្ស័យ​ប្លន់​សំលាប់ យក​ម៉ូតូ​នៅ​ស្រុក​មេមត់​បាន​ហើយ

ប៉ូលិស​ចាប់បាន​ជនសង្ស័យ​ប្លន់​សំលាប់ យក​ម៉ូតូ​នៅ​ស្រុក​មេមត់​បាន​ហើយ