ដើរចូល​ក្នុង​ចំការ​ល្មុត​ម្នាក់ឯង ត្រូវ​យុវជន​ម្នាក់​ចាប់រំលោភ

កណ្តាល:
ក្មេងស្រី​ងា​យុ​១១​ឆ្នាំ​ម្នាក់ ដើរចូល​ក្នុង​ចំការ​ល្មុត ត្រូវ​ត្រូវ​យុវជន​ម្នាក់​ធ្វើ​សកម្មភាព​ចាប់ខ្ទប់មាត់​រហូតដល់​សន្ល​ប់​រួច​រំលោភ​បានសម្រេច​កាលពី​វេលា​ម៉ោង ១១​ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ចំការ​ល្មុត ស្ថិតនៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លាស្រុក​ស្អាង​ខេត្តកណ្តាល​។​

​ក្មេងស្រី​រងគ្រោះ​អាយុ​១១​ឆ្នាំ នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្តកណ្តាលមុខរបរ​សិស្ស​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ឡេង អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ថ្កុល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ កម្មករ ។​

​នៅមុន​ពេល​កើត​ក្មេងរងគ្រោះ​បាន​ដើរចូល​ចំការ​ល្មុត ដើម្បី​រក​បេះ​ផ្លែ​ល្មុត​ហូបពេលនោះ​ជនសង្ស័យ បាន​ដើរ​សំដៅ​ចូលមក​ចំការ​ល្មុត​ខាងលើ​ដែរពេលមកដល់ឈ្មោះ ឡេង ជា បាន​ចាប់​ខ្ទប់មាត់ និង​ច្រមុះ បណ្តាល​ឲ្យ​ជនរងគ្រោះសន្លប់ ។ លុះ​ពេល​ក្មេងស្រី​រងគ្រោះ​ដឹងខ្លួន​ឡើង​ឃើញ​ខោខ្លី​ស្រាត​ចេញផុតពី​ខ្លួន ហើយ​ឈ្មោះ ឡេង ជា បាន​គំរាម​មិន​ឲ្យ​និយាយប្រាប់​ម្តាយ​ឡើយបន្ទាប់មក​ជនរងគ្រោះ​បាន​ដើរ​ត្រឡប់មកផ្ទះ​វិញ​។

​នៅវេលា​ម៉ោង​៥​និង​០០​នាទី​ល្ងា​ថ្ងៃ​ដដែល ក្រោយពេល​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍ត្រើយ​ស្លា ទទួលបាន បណ្ដឹង​ពី​ម្តាយ​ជនរងគ្រោះ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល បាន​ហៅឈ្មោះ​ឡេង ជា មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ រដ្ឋបាល​ត្រើយ​ស្លា ស្រុក​ស្អាង​។ នៅចំពោះ មុខ​សមត្ថកិច្ច ឈ្មោះ​ឡេង ជា បាន​សារភាពថា ខ្លួន​ពិតជា​បាន រំលោភសេពសន្ថវ​: ទៅលើ​ជនរងគ្រោះ នៅ​ចំណុច​ក្នុង​ចំការ​ល្មុត រួច​បានប្រគល់​លុយចំនួន​៥000​រៀល ទៅ​ឲ្យ​ជនរងគ្រោះ ពិតប្រាកដ​មែន​។​

​ក្រោយពី​ស្តាប់​ចំលើយសារភាព ជនសង្ស័យ​រួច កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ រដ្ឋបាល​ត្រើយស្លា បាន​ខាត់​ខ្លួន​និង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូន​​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការតាមផ្លូវ​ច្បាប់​៕R​

ដើរចូល​ក្នុង​ចំការ​ល្មុត​ម្នាក់ឯង ត្រូវ​យុវជន​ម្នាក់​ចាប់រំលោភ

ដើរចូល​ក្នុង​ចំការ​ល្មុត​ម្នាក់ឯង ត្រូវ​យុវជន​ម្នាក់​ចាប់រំលោភ