ផល​ប៉ះ​ពាល់ និង​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ពេល​អាកាស​ធាតុ​ក្តៅ​ម្លឹងៗ​បែបនេះ!

រយៈពេលប៉ុន្មានខែនេះ អាកាស​ធាតុប្រែ​ជា​ក្តៅ​ខ្លាំង ខុស​ពី​ធម្មតា​ ហើយ​មិន​មែន​មាន​តែ​ប្រទេស​កម្ពុជា​ទេ ដែល​ជួប​អាកាសធាតុ​បែប​នេះ គឺ​នៅ​ប្រទេស​ជា​ច្រើន ដែល​ប្រែ​ជា​ក្តៅ​ខ្លាំង ខុសធម្មតា រហូត​មាន​ប្រទេស​ខ្លះ ខ្វះទឹកផងដែរ តែប្រទេសយើងនៅប្រសើរជាងគេ នៅមានទឹក និងអាចរកកន្លែងមានម៉ាស៊ីន​ត្រជាក់​គ្រប់​គ្រាន់ តែយើងត្រូវតែដឹងពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រែឡើងក្តៅដូចសព្វថ្ងៃនេះ។

ផល​ប៉ះ​ពាល់ និង​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ពេល​អាកាស​ធាតុ​ក្តៅ​ម្លឹងៗ​បែបនេះ!

ដូចនេះយើងនឹងរៀបរាប់នៅខាងក្រោមនេះ សូមអានការណែនាំ និងព្យាយាមធ្វើតាមដើម្បីផ្តល់ភាពងាយ​ស្រួល​ដល់ខ្លួនអ្នកផ្ទាល់៖

ផលប៉ះពាល់

  • អស់កម្លាំង ខុសធម្មតា
  • វិលមុខ និងក្អួតចង្អោរ
  • វិលវល់ គិតអីមិនចេញ
  • ឈឺក្បាល
  • រមួលក្រពើ
  • ក្តៅខ្លួន

អ្វីដែលគួរធ្វើ

  • ទទួលទានទឹក ជាទៀងទាត់ និងគ្រប់គ្រាន់ (១លីត្រកន្លះ ក្នុង១ថ្ងៃ)
  • ផ្សើម ឬបន្សើមទឹក ដូចជាងូតទឹក ប្រោះឬបាញ់ទឹកដាក់ខ្លួន ជ្រលក់ក្រណាត់ជូតខ្លួនជាដើម
  • ត្រូវខ្យល់ត្រជាក់ ដូចជាដាក់កង្ហារ បក់ផ្លិតជាដើម
  • ស្នាក់នៅក្នុងផ្ទះត្រជាក់សើម (បិតបង្អួចដែលចាំងថ្ងៃចូល) នៅក្នុងម៉ាស៊ីនត្រជាក់ ឬជ្រកម្លប់
  • សម្រាក និងជៀសវាងសកម្មភាពផ្លូវកាយខ្លាំង
  • មិនត្រូវទទួលទានស្រា (ជាតិអាល់កុល)
  • ទទួលទានអាហារគ្រប់គ្រាន់ ដូចធម្មតា

ផល​ប៉ះ​ពាល់ និង​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ពេល​អាកាស​ធាតុ​ក្តៅ​ម្លឹងៗ​បែបនេះ!

មិត្តអ្នកអានអាចធ្វើការអនុវត្តន៍តាមបាន ដើម្បីធ្វើឲ្យការរស់​នៅ​កាន់​តែ​ប្រសើរ​នាអំឡុង​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​បែបនេះ។ អ្នកក៏អាចចែករំលែកព័ត៌មានដែលមានប្រយោជន៍ ទាក់ទងនឹងអ្វីដែល​យើងត្រូវធ្វើដល់​អ្នកស្គាល់បាន ដើម្បីឲ្យពួកគេដឹង និងយល់ថែមទាំងគួរធ្វើបែបណា ដើម្បីធ្វើឲ្យការរស់នៅបាន​ល្អជាង​មុន​ពេល​ជួបអាកាសធាតុក្តៅបែបនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ផល​ប៉ះ​ពាល់ និង​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ពេល​អាកាស​ធាតុ​ក្តៅ​ម្លឹងៗ​បែបនេះ!

  • ដោយ: Hong
  • 10:42 AM, 11 May
  • ប្រភព: Health Cambodia
  • Tag: សុខភាព