លោក​យាយ​៧០​ឆ្នាំ​​សម្រាល​​​កូន​​​​លើក​ដំបូង ថែម​​ទាំង​​​​​​​និយាយ​​​​​​គួរ​​ឲ្យ​​សរសើរ

លោក​យាយ​​ជន​ជាតិ​​​ឥណ្ឌា​​ម្នាក់​ឈ្មោះ Daljinder Kaur​​ ​បាន​ធ្វើ​​ឲ្យ​គ្រប់​គ្នា​​ភ្ញាក់ផ្អើល​​ ក្រោយ​​សម្រាល​​កូន​លើក​​​ទី​មួយ​ ​នៅ​អាយុ​​​៧០​ឆ្នាំ​ ​ជាមួយ​ស្វាមី​​វ័យ​ ៧៩​ឆ្នាំ​​​​​​​​នៅ​រដ្ឋ​ Haryana។ ​​​

លោក​យាយ​៧០​ឆ្នាំ​​សម្រាល​​​កូន​​​​លើក​ដំបូង ថែម​​ទាំង​​​​​​​និយាយ​​​​​​គួរ​​ឲ្យ​​សរសើរ

​​បន្ទាប់​​ពី​​ថ្ងៃ​សម្រាល​​បាន​​​​​​ប៉ុន្មាន​សប្ដាហ៍​​​កន្លង​ទៅ​ ​​លោក​យាយ​​បាន​​និយាយ​​នៅ​​ថ្ងៃ​​អង្គារ​​ទី​ ១០​ឧសភា ​​ម្សិលមិញ​ថា​​ គាត់​មិន​ចាស់​​​​ពេក​ទេ​ ​​​ដើម្បី​​ក្លាយ​ជា​ម្ដាយ​​​​​​កូន​​ដំបូង​​។ លោក​យាយ​ Daljinder Kaur ​​​សម្រាល​បាន​​កូន​ប្រុស​​​​​​ម្នាក់​ ​ក្រោយ​​​ព្យាបាល​ជំងឺ​​អត់​កូន​​​​​ក្នុង​​គ្លីនិក​​មួយ​​រយៈ​ពេល​​ជាង​​ ២​ឆ្នាំ​ ​នៅ​​​ភាគ​ខាង​​ជើង​​រដ្ឋ Haryana ជាមួយ​ស្វាមី​ខ្លួន។​

​​​​​​​​​​​​​​​​​ប្រភព​ដដែល​​បន្ថែម​ថា ​​ពួកគាត់​បាន​រៀបការ​​រយៈ​ពេល​ ៤៦​ឆ្នាំ​​ហើយ ​​និង​​ស្ទើរ​តែ​បាត់​បង់​សង្ឃឹម​ពី​ការ​​មាន​កូន​ រួម​ទាំង​​ប្រឈម​​នឹង​​ពាក្យ​ចំអក​ពី​អ្នក​ជិត​ខាង​ផង។ លោក​​យាយ​ប្រាប់​ AFP ថា​​ “​​​ព្រះជាម្ចាស់​​បាន​ឮ​ការ​បួងសួង​​របស់​ពួក​យើង។ ​​​​ជីវិត​របស់​ខ្ញុំ​​​​​មាន​អ្វី​ខ្ញុំ​ចង់​បាន​ហើយ។ ​​ខ្ញុំ​នឹង​មើល​ថែ​ក្មេង​នេះ​​​ពេញ​មួយ​ជីវិត​ ខ្ញុំ​មាន​​អារម្មណ៍​​ថា​​ខ្លួន​ពោ​​ពេញ​ដោយ​ថាមពល បើ​ទោះ​អាយុ​កាន់​តែ​ចាស់​ក្ដី​។ ​ប្ដី​របស់​ខ្ញុំ​​​​ក៏​ជួយ​​យក​ចិត្ត​ទុកដាក់​​លើ​កូន និង​ជួយ​​​​យ៉ាង​ខ្លាំង​នូវ​​​អ្វី​គាត់​អាច​ធ្វើ​បាន​ផង​ដែរ”។

​​មជ្ឈមណ្ឌល ​National Fertility and Test Tube ​ប្រចាំ​​ទីក្រុង Amritsar ​​និយាយ​ថា​​​​​​​​​ “​ក្មេង​ប្រុស​​នេះ​​​​​​​​កើត​​​ដោយសារ​មេ​ជីវិត​​ឪពុក​ម្ដាយ​​ទាំង​ពីរ​ មិន​មែន​ជា​​ការ​ចាក់​បញ្ចូល​​​ពី​​អ្នក​ផ្សេង​នោះ​ទេ”។ ​ពួក​គាត់​ចាប់​​ផ្ដើម​​​ព្យាបាល​​​​ភាព​​គ្មាន​កូន​​ក្នុង​​គ្លីនិក​ខាង​លើ​​ ចាប់​តាំង​​​ពី​ឆ្នាំ ២០១៣​មក​ម្ល៉េះ​ ​ហើយ​​នេះ​​ជា​ករណី​​ទី​​២​​ ​ដែល​​​​​​ស្ត្រី​​​​​វ័យ​​​ ​ប្រមាណ ៧០​​​ឆ្នាំ​​​សម្រាល​កូន​ បន្ទាប់​ពី​ព្យាបាល​​​នៅ​ទី​នេះ​​រួច៕

លោក​យាយ​៧០​ឆ្នាំ​​សម្រាល​​​កូន​​​​លើក​ដំបូង ថែម​​ទាំង​​​​​​​និយាយ​​​​​​គួរ​​ឲ្យ​​សរសើរ

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • លោក​យាយ​៧០​ឆ្នាំ​​សម្រាល​​​កូន​​​​លើក​ដំបូង ថែម​​ទាំង​​​​​​​និយាយ​​​​​​គួរ​​ឲ្យ​​សរសើរ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កំសាន្ត
Tags: