រដ្ឋមន្ត្រី​កសិកម្ម​ថ្មី អនុញ្ញាត​ឲ្យ​ក្រុមការងារ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​និង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ចូល​ជួប​ពិភាក្សា​ការងារ​

រដ្ឋមន្ត្រី​កសិកម្ម​ថ្មី អនុញ្ញាត​ឲ្យ​ក្រុមការងារ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​និង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ចូល​ជួប​ពិភាក្សា​ការងារ​

ភ្នំពេញ​ ៖​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​អនុញ្ញាត​ឲ្យ​ក្រុមការងារ​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ទីប្រឹក្សាបច្ចេកទេស​នៃ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ប្រចាំ​នៅ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ជួប​ពិភាក្សា​ការងារ​លើ​គោលនយោបាយ​កំណែទម្រង់​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

លោក វេ​ង សាខុន បាន​ឲ្យ​ដឹង​នៅក្នុង​គេហទំព័រ​របស់​លោក​ថា កាលពី​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​អនុញ្ញាត​ឲ្យ​ក្រុមការងារ​ធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំ​ដោយ​លោក SAMIUELA TUKUAFU ប្រធាន​ធនាគារ​អភិ​វឌ្ឍន៍​អាស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​អនុញ្ញាត​ចូល​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ទាក់ទង​ទៅ​នឹង​ការរៀបចំ​គម្រោង​កម្មវិធី​មួយចំនួន​ក្នុង​ការ​ជួយ​គាំទ្រ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​កសិកម្ម និង​ការ​ធ្វើ​កំណែទម្រង់​វិស័យ​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពី​ឆ្នាំ​២០១៧ ដល់​២០១៩ ក្នុង​ការ​បង្កើន​ផលិតភាព​កសិកម្ម កែលំអ​ប្រព័ន្ធ​ស្រោចស្រព ធុរកិច្ច​កសិកម្ម ហើយ​នឹង​គ​ម្រោង​កាត់បន្ថយ​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​ជនបទ​នៅ​តំបន់​ទន្លេសាប។​

ដោយឡែក​កាលពី​រសៀល​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ទីប្រឹក្សាបច្ចេកទេស​នៃ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ប្រចាំ​នៅ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ជា​មិត្ត​ចាស់ បាន​ចូល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ លើ​គោលនយោបាយ​កំណែទម្រង់​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​បញ្ហា​ប្រឈម​របស់​ក្រសួង​ទាក់ទង​ទៅ​នឹង​ការគ្រប់គ្រង​ទឹក ដោយ​ត្រូវ​ធ្វើ​យ៉ាងណា ​ដើម្បី​ឆ្លើយ​ត​ប​ប្រកបដោយ​ប្រសិទ្ធភាព​លើ​ការងារ​កសិកម្ម និង​ការ​ទំនើបកម្ម​នៃ​ប្រព័ន្ធ​ស្រោចស្រព​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​កសិករ ស្រប​ទៅ​នឹង​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន៕​