អាជ្ញាធរ​ខណ្ឌ​មានជ័យ ​វាយ​កម្ទេច​ទូ​ហ្គេម​ដែល​ចាប់​បាន​កន្លងមក​

អាជ្ញាធរ​ខណ្ឌ​មានជ័យ ​វាយ​កម្ទេច​ទូ​ហ្គេម​ដែល​ចាប់​បាន​កន្លងមក​

ភ្នំពេញ ៖ ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​៨​គ្រឿង ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ ​ធ្វើការ​វាយកម្ទេច​ចោល​នៅមុខ​សាលា​ខណ្ឌ​មានជ័យ​តែម្ដង​។ ការ​វាយកម្ទេច​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​ខែ​ឧសភា ឆ្នាំ​២០១៦​ ក្រោម​អធិបតីភាព​លោក ឌី រ​ត្ន័​ខេ​ម​រុណ ​អភិបាល​រង​ខណ្ឌ​ និង​លោក ​ឡុង ង៉ែត​ អភិ​បាល​រងខណ្ឌ​ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​សាលា​ខណ្ឌ​ លោក​ចៅសង្កាត់​ទាំង​៤​ តំណាង​នគរបាល ​និង​អាវុធហត្ថ​ខណ្ឌ។

លោក ឌី រ​ត្ន័​ខេ​ម​រុណ បាន​មានប្រសាសន៍ថា​ ទូរ​ហ្គេម​ដែល​ត្រូវ​វាយកម្ទេច​ចោល​នៅ​ព្រឹក​នេះ​មាន​ចំនួន​៨​ទូ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ និង​សមត្ថកិច្ច​ខណ្ឌ​មានជ័យ​ធ្វើការ​បង្ក្រាប​នា​ពេល​កន្លងមក ​ក្នុង​នោះ​មាន​សង្កាត់​ចាក់អង្រែលើ​ចំនួន​៣​ទូ សង្កាត់​ស្ទឹងមានជ័យ​ចំនួន​៣​ទូ និង​សង្កាត់​បឹងទំពុន​
ចំនួន​២​ទូ។

លោក​អភិបាលរងខណ្ឌ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ រាល់​សកម្មភាព​បង្ក្រាប​ទូ​ហ្គេម​បាញ់​ត្រី​នេះ​ គឺ​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក ​ពេជ្រ កែវ​មុនី អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​ ដែល​លោក​តែង​ចាត់វិធានការ​បង្ក្រាប​រាល់​ល្បែង​ស៊ីសង ​ដោយ​ពុំ​ឲ្យ​មាន​កើត​ឡើង​ក្នុង​ខណ្ឌ​មានជ័យ​នោះ​ឡើយ​ ព្រោះ​ល្បែង​ស៊ីសង​នេះ​ហើយ​ដែល​វា​អាច​មាន​អំពើ​ហិង្សា ពិសេស​កើតមាន​អំពើ​លួច​ឆក់​ប្លន់​ជាដើម​។

លោក​ ឌី រ​ត្ន័​ខេ​ម​រុណ បាន​បញ្ជាក់​ទៀត​ថា​ នេះ​ជា​លើក​ទី​២​ហើយ ​ដែល​អាជ្ញាធរ​ខណ្ឌ​មាន​ជ័យ​ធ្វើការ​ដុត​បំផ្លាញ​ទូ​ហ្គេម​បាញ់​ត្រី​ ហើយ​លើក​ទី​១​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៦​ ខែ​សីហា ឆ្នាំ​២០១៥​ ដែល​មាន​ទូ​ហ្គេម​ចំនួន​៦។

លោក ឌី រ​ត្ន័​ខេ​ម​រុណ ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ ​សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​រាយការណ៍​ពី​ទីតាំង​បើក​លេង​ហ្គេម​ប្រភេទ​នេះ ​ដើម្បី​ឲ្យ​អាជ្ញាធរ​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​កុំ​ឲ្យ​កើតមាន​ក្នុង​មូលដ្ឋាន​យើង​ទៀត​៕​