នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ សំណូមពរ ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ​ចូលរួម​សហការ​ការពារ​តំប​ន់​ព្រៃ​លិច​ទឹក​

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ សំណូមពរ ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ​ចូលរួម​សហការ​ការពារ​តំប​ន់​ព្រៃ​លិច​ទឹក​

កំពង់ឆ្នាំង ​៖ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង បាន​ធ្វើ​ការ​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជំ​នា​ញ ដោយ​ផ្តល់​ព័ត៌មាន និង​ជួយ​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន​ឈូស​ឆាយ និង​ដុត​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​២ និង​តំបន់​៣ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ជម្រក​មច្ឆា​ជាតិ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន គឺ​អាច​ដឹង​ពី​បទ​ល្មើ​ស​នៅក្នុង​មូលដ្ឋាន​ខ្លួន​មុនគេ​។ លោក​បាន​អំពាវនាវ​បែបនេះ ​នៅពេល​លោក​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ ចុះ​ត្រួតពិនិត្យ និង​ការ​បោះ​ស្លាក​ហាមឃាត់​មិន​ឲ្យ​ប៉ះពាល់​ព្រៃ​លិច​ទឹក នៅ​ទីតាំង​ជនល្មើស​បាន​កាប់​បំផ្លាញ ស្ថិត​ក្នុង​ភូមិ​កោះ​តាម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ នា​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។​
​ ​
លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ចូលរួម​រក្សា​ឲ្យ​បាន​គង់វង្ស​នូវ​តំបន់​ព្រៃ​លិច​ទឹក​ទាំង​តំបន់​២ និង​តំបន់​៣ ត្រូវ​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​អាជ្ញាធរ​មូល​ដ្ឋា​ន ប្រជាពលរដ្ឋ និង​អ្នក​​ពាក់ព័ន្ធ​ដទៃទៀត ​រួមមាន​ នគរបាល កងរាជអាវុធហត្ថ ប្រជា​ការពារ និង​ស​ហគមន៍ ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ទាំង​អស់នេះ​។ ចំពោះ​តំបន់​ព្រៃ​លិច​ទឹក​ ដែល​បាន​រង​នូវ​ការ​កាប់​បំផ្លាញ ប្រមាណ​១០​ហិកតា ​នៅក្នុង​ឃុំ​កំពង់ព្រះ​គគីរ​ហើយ​នោះ នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​ ខណ្ឌ​រដ្ឋបាល​ជលផល​ បាន​ចុះ​បោះ​ស្លាក​សញ្ញា​ហាមឃាត់​មិន​ឲ្យ​មានការ​កាប់ រាន ឈូស ដុត​បំផ្លាញ​បន្ត​ទៀត​ឡើយ​។

ដោយឡែក​ជនល្មើស​ដែល​បាន​កាប់ អារ និង​ដុត​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​នេះ សមត្ថកិច្ច​ជំនាញ​បាន​កំណត់​មុខសញ្ញា​បាន​យ៉ាង​ច្បាស់​រួចហើយ ដែល​មាន​ជនល្មើស​មាន​ចំនួន​៤​នាក់ ​ជា​អ្នក​ប្រព្រឹត្តិ​បទល្មើស​នេះ ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​រឿង​នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​មិន​ឲ្យ​រួចខ្លួន​ឡើយ​។​
​ ​
លោក​បាន​បន្ត​ថា​ ក្រោយពី​បាន​បោះ​ស្លាក​ហាមឃាត់​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ហើយ ខណ្ឌ​រដ្ឋ​បា​ល​ជលផល ​បាន​ចាត់​នូវ​វិធានការណ៍​ចាំបាច់​ចំពោះមុខ​គឺ ១. បង្កើន​ការអប់រំ​ណែនាំ​ប្រជាពលរដ្ឋ​យ​ល់​ដឹង​ពី​សារប្រយោជន៍​នៃ​តំបន់​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក៏​ដូចជា​ច្បាប់​ស្ដីពី​ជលផល​, ២. ហាម​ដឹកជញ្ជូន​អុស​ដែល​បាន​កាប់ឆ្ការ និង​ប្រើប្រាស់​ដី​ក្នុង​គោលបំណង​ពង្រីក​ផ្ទៃដី​កសិកម្ម​ជាដាច់ខាត​, ៣. បង្កើន​យន្តការ​តាមដាន​ឃ្លាំមើល ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ភូមិ-ឃុំ សហគមន៍ ប្រជា​ការ​ពារ និង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក​, ៤. ប្រសិនបើ​មាន​ជន​ណា​ប្រើប្រាស់​ដី​ហាមឃាត់ ​ដែ​ល​ត្រូវ​ជនល្មើស​បាន​កាប់​បំផ្លាញ​ហើយ​នោះ ក៏​ត្រូវ​ចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដូច​គ្នា​ដែរ​, ៥. បន្ត​តាមដាន​ស្រាវជ្រាវ​រក​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​កាប់ រាន ឈូស ដុត​បំ​ផ្លា​ញ​ព្រៃ​លិច​ទឹក និង​តំបន់​ព្រៃ​លិច​ទឹក​គ្រប់​ទីកន្លែង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនល្មើស​ទៅ​តុលា​ការ​, ៦. ចុះ​បោះ​ស្លាក​សញ្ញា​ហាមឃាត់​មិន​ឲ្យ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក និង​តំបន់​ព្រៃ​លិច​ទឹក​។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង នៅក្នុង​ថ្ងៃនេះ​ដែរ បាន​និយាយ​ថា​ ឯកឧត្តម​នឹង​ជំ​រុ​ញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​រដ្ឋបាល​ជលផល និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ពិនិត្យ​ស្រាវជ្រាវ​រក​អត្ត​សញ្ញាណ​ជនល្មើស​ទាំងអស់​ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក យក​មក​ផ្ដន្ទា​ទោ​ស​ទៅតាម​បញ្ញត្តិ​ច្បាប់ ឲ្យ​បាន​រហ័ស គឺ​មិន​ត្រូវ​លើកលែងទោស​ឲ្យ​ពួកគេ​នោះ​ឡើយ​៕