ជនបរទេស​ម្នាក់ បើក​រថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​២​នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម

ជនបរទេស​ម្នាក់ បើក​រថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​២​នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម



ព្រះសីហនុ ៖ បុរស​ជនបរទេស​ស្បែក​ខ្មៅ​ម្នាក់ បាន​បើក​រថយន្ត​ម៉ាក​RAV4 ពណ៌​ខ្មៅ ​ស្លាក​លេខ ​ភ​. ព​២F​៩៤៤៦ក្នុង​ល្បឿន​លឿន​លើ​ផ្លូវ​ជាតិ​លេខ​៤​ លុះ​មកដល់​ចំណុច​ផ្លូវ​កោង​ រថយន្ត​បាន​បុក​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ា​កវេ​វ​ឌុប​គ្នា​ចំ​ពីក្រោយ ​ក្នុង​ទិសដៅ​ស្របគ្នា​ ពី​ភ្នំពេញ ​ទៅ​ក្រុងព្រះសីហនុ​ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ទាំង​២​នាក់ ​ប៉ើង​ផ្លោង​ស្លាប់​យ៉ាង​អាណោចអាធ័ម​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​ជិត​១២​យប់ ​ថ្ងៃទី​១០​ឧសភា ​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៤ ​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៥-១៦៦​ ស្ថិតនៅ​ភូមិ​តា​ នៃ​ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។​

មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ចុះទៅ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​ជនបរទេស​ដែល​បើក​រថយន្ត​បង្ក​ឈ្មោះ ​OBIORA DOZIE FRANK ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ សញ្ជាតិ​NIGERIAN(​រង​របួល​ស្រាល​)។ អ្នក​រួម​ដំណើរ​ឈ្មោះ VZONDO FARIAN ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​សញ្ជាតិ​NIGERIAN(​រង​របួស​ស្រាល​)។​

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជនរងគ្រោះ​បើកបរ​បើក​ម៉ូតូ​មាន​ឈ្មោះ មៀ​ច​ សារិន​ ភេទ​ប្រុស ​អាយុ​៥៧​ឆ្នាំ មុខ​របរ​កម្មករ មាន​ទីលំនៅ​ភូមិ​មនោ​រម្យ ​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត ព្រះសី​ហនុ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ និង​អ្នករួមដំណើរ​ម្នាក់ទៀត​មិន​ស្គាល់​ឈ្មោះ ​(​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​)។ បច្ចុប្បន្ន​ វត្ថុតាង ​ត្រូវ​កម្លាំង​អាវុធហត្ថ​ប្រគល់ឲ្យ​ប៉ូលិស​ស្រុក​ព្រៃនប់​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​
ជនបរទេស​ម្នាក់ បើក​រថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​២​នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម

ជនបរទេស​ម្នាក់ បើក​រថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​២​នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម